នៅ​ឋាន​នរក

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • ពូ​ព្រីង​ ដោយ​ប្រព្រឹត្ត​អំពើ​មិន​ល្អ​ ក្រោយ​ពេល​ស្លាប់​ទៅ​បាន​ទៅ​ដល់​ឋាននរក​។ នៅ​ឋាននរក​គាត់​បាន​​ទៅ​ជួប​​នឹង​យមរាជ​ ហើយ​យមរាជ​ថា​គេ​មាន​បន្ទប់​បី​សំរាប់​ឲ្យ ពូ​ព្រីង​ ​ជ្រើសរើស​ថា​ត្រូវ​យក​បន្ទប់​មួយ​ណា។
    យមរាជ ​បាន​នាំ ពូ​ព្រីង ទៅ​បន្ទប់ (១) ពូ​ព្រីង បា​ន​ឃើញ​ក្នុង​បន្ទប់​មាន​បុរស​ចំណាស់​ ខ្លួន​កខ្វក់​ ក្លិន​ស្អុយ​​​​ដៃ​ជើង​ជាប់​ច្រវាក់​ម្នាក់ ត្រូវ​បាន​គេ​លាង​សំអាត​ដោយ​ទឹក​ភក់ ដោយ​ឃើញ​បែប​នោះ​ ពី​ព្រីង ថា​គាត់​មិន​យក​បន្ទប់​នេះ​ទេ។ យមរាជ​បាន​នាំ ពូ​ព្រីង ទៅ​បន្ទប់ (២) ក្នុង​បន្ទប់​នេះ​ ពូ​ព្រីង ឃើញ​បុរស​ចំណាស់ ខ្លួន​កខ្វក់​ ក្លិន​ស្អុយ​ ដៃ​ជើង​ជាប់​ច្រវាក់​​ម្នាក់ ត្រូវ​បាន​គេ​លាង​សំអាត​​ដោយ​ទឹក​លូ​ ដោយ​ឃើញ​បែប​នេះ​ ពូ​ព្រីង ថា​គាត់​ក៏​មិន​យក​បន្ទប់​នេះ​ដែរ។ យមរាជ​បាន​នាំ ពូ​ព្រីង ទៅ​បន្ទប់​ (៣) ពូ​ព្រីង ឃើញ​បុរស​ចំណាស់ ខ្លួន​កខ្វក់​ ក្លិន​ស្អុយ​ ដៃ​ជើង​ជាប់​ច្រវាក់​​ម្នាក់ ត្រូវ​បាន​នារី​ស្អាត​មហា​សែន​សិចស៊ី​ស្លៀក​តែ​ខោ​​ស៊្លីប ពាក់​អាវ​ទ្រនាប់​ម្នាក់ ​កំពុង​តែ​ប្រើ​អណ្ដាត​របស់​នាង​ជូត​សំអាត​ភាព​កខ្វក់ ស្អុយ ​ចេញ​ពី​ដង​ខ្លួន​បុរស​ចំណាស់​ម្នាក់​នោះ។
    ដោយ​ មិន​បង្អង់​យូរ ពូ​ព្រីង បាន​ប្រាប់​ទៅ​យមរាជ​យ៉ាង​ប្រញាប់​ថា​​គាត់​សុខចិត្ត​យក​បន្ទប់​ (៣)។ ភ្លាម​នោះ​យមរាជ​បាន​រុញ​ ពូ​ព្រីង​ ចូល​ក្នុង​បន្ទប់​ (៣) នោះ​ ហើយ​យមរាជ​បាន​និយាយ​ទៅ​កាន់​ស្រី​សិចស៊ី​នោះ​ថា “ បុប្ផា ចេញ​មក​ក្រៅ នាង​មាន​គេ​មក​ជំនួស​ហើយ​ ហើយ​នាង​អស់​កម្ម​ពៀរ​​នៅ​ថ្ងៃ​នេះ​ដែរ” ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.