អ្នកវិទ្យាសាស្រ្ត​និយាយ​រឿង​...​ស្នេហា!

Posted on
  • Tuesday, February 7, 2012
  • by
  • angco.co
  • in
  • Labels:

  • វេជ្ជបណ្ឌិតៈ ស្នេហា គឺជាជម្ងឺមួយ បើវាហួសកំរិតពេក។
    អ្នករូបវិទ្យាៈ ហេតុអ្វីក៏ថា ជាជម្ងឺ? គ្រាដែលវាត្រូវបានចំណាយឋាមពលច្រើនបែបនេះ? គួរហៅថា ស្នេហា គឺជាសកម្មភាព១។
    អ្នកចលនាវិទ្យាៈ ហេតុអ្វីក៏ហៅស្នេហាថាៈ សកម្មភាពមួយ គ្រាដែលសំណុំស្នូលនៅស្ងៀមមួយកន្លែង? ត្រូវហៅថា ស្នេហាជា
    សិល្បៈ។
    អ្នកសិល្បៈ ហេតុអ្វីក៏ហៅថា សិល្បៈ គ្រាដែលអ្នកណាក៏ខ្លាចមិនហានសំដែងឲ្យគេមើល? ត្រូវហៅថាជា ល្បែងបន្លែបន្លំ។
    មេធាវីៈ ម្តេចក៏ហៅថា បន្លែបន្លំ គ្រាដែលទាំងសងខាង សុទ្ធតែពេញចិត្ត ត្រូវហៅថា ជាកិច្ចសន្យាផលិតកម្ម។
    ផលិតករៈ ម្តេចក៏ហៅថា កិច្ចសន្យាផលិតកម្មបាន គ្រាដែលចំណាយថ្លៃដើម មានចំនួនច្រើនជាងផលិតផលចុងក្រោយនោះ ។
    ត្រូវហៅថា វាជាវិទ្យាសាស្រ្តមួយវិញ ទើបសម។
    សាស្ត្រាចារ្យ(ចារជរា):
    មិនបានទេៗ! ម្តេចក៏ហៅថា វិទ្យាសាស្រ្តបាន គ្រាដែលពួកនិស្សិតៗប្រុសស្រីធ្វើបាន តែខ្ញុំធ្វើមិនរួចនោះ។
    សន្និសិទត្រូវបានបញ្ចប់ក្នុងបរិយាកាសខ្វែងគំនិតគ្នា!!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.