
Aedin Cassidyដែលជាសាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យUniversity of East Angliaនៅចក្រភពអង់គ្លេសបានមានប្រសាសន៍ថា៖«ការសិក្សាស្រាវជ្រាវទាំងឡាយសុទ្ធតែបានបង្ហាញថា ការទទួលទានបន្លែនិងផ្លែឈើច្រើន ជាពិសេសវីតាមីន Cគឺសុទ្ធតែអាចកាត់បន្ថយឱកាសកើតមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ Flavonoidsជាសមាសធាតុគីមីធម្មជាតិដែលគេគិតថាផ្តល់ការការពារបែបនោះតាមរយៈយន្តការជាច្រើនដែលរួមបញ្ចូលទាំងការកែលំអមុខងារសរសៃឈាមនិងប្រសិទ្ធភាពប្រឆាំងនឹងការរលាកផងដែរ»។
ការសិក្សាលើកនេះបានពិសោធលើស្ត្រីប្រមាណជា ៦ម៉ឺននិងជាង៩ពាន់នាក់។ រយៈពេល១៤ឆ្នាំក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើទំនាក់ទំនងសមាសធាតុFlavonoidsជា៦សណ្ឋានសំខាន់ៗដែលគេប្រើប្រាស់ជាប្រចាំក្នុងរបបអាហារអាមេរិក។ សណ្ឋានទាំងនោះមានដូចជា flavanones, anthocyanins, flavan-3- ols, flavonoid polymers, flavonols និង flavones។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បណ្តាស្ត្រីដែលទទួលទានflavanonesដែលមាននៅក្នុងពពួកផ្លែក្រូចចំនួនច្រើនអាចកាត់បន្ថយជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន១៩%ធៀបនឹងបណ្តាស្ត្រីដែលទទួលទានតិចតួច។ នៅក្នុងការសិក្សានេះ សមាធាតុ flavanones បានមកពីក្រូចពោធិ៍សាត់ឬទឹកក្រូចច្របាច់(៨២%)និងក្រូចត្លុងឬទឹកក្រូចត្លុងច្របាច់ស្រស់(១៤%)។ ទោះជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវបានស្នើថា គេគួរបង្កើនការទទួលទានពពួកផ្លែក្រូចផ្ទាល់ជាជាងទឹកក្រូចដែលច្នៃហើយមានជាតិស្ករខ្ពស់នោះ។
លោកសាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវបានបន្ថែមថា ការសិក្សាលើកក្រោយទៀតនឹងត្រូវធ្វើដើម្បីរកឱ្យឃើញពីទំនាក់ទំនងគ្នារវាងសមាសធាតុ flavanonesនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.