អ័រ​ម៉ូន​ភេទ​បុ​រស​ ថ​យចុះ​តាំ​ងពី​អាយុ​ ​៣​០ឆ្នាំ​​

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels:

  • ប​ញ្ហា​អ​ស់​រ​ដូ​វ​ រ​ប​ស់​បុ​រ​សភេ​ទ​ ​ភា​សា​ពេទ្យ​ ​ហៅ​ថា​ ​ប​ញ្ហា​អវ​យ​វៈ​ភេ​ទប្រុ​ស​ខុស​ប្រ​ក្រ​តី ​ទើ​ប​មាន​អា​កា​រ​អស់​-​ ​កម្លាំ​ង ​អា​រ​ម្មណ៍​ប្រែ​ប្រួ​ល ​ត​ម្រូ​វ​ការ​ផ្លូ​វ​ភេទ​ថ​យ​ចុះ ​ជ្រុះ​-​ ស​ក់​ ​ខ្វះ​សមា​ធិ​ ​និង​ទ​ម្ង​ន់​ខ្លួន​កើ​ន​ឡើ​ង។​
    វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យ ណថវេស្ទើន មេម៉ូរៀល (North Western Memorial Hospital) នៅចក្រភព អ​ង់​គ្លេស​ ​បា​នឱ្យដឹងថា បុរសភាគច្រើន គឺ៩៥% មិនបាន មកពិនិត្យរកជំងឺ ទើបមិនបានទទួលការព្យាបាល។ ​បើ​ទុ​ក ​ប​ញ្ហានេះឱ្យនៅតែកើតឡើង វានឹងបំផ្លាញគុណភាពជីវិត របស់អ្នកបាន។ បើប្រៀបធៀបជាមួយនឹងស្ត្រី ​កា​រប្រែ​ប្រួ​ល​ នៃអ័រម៉ូនភេទ នឹងកើតឡើងយ៉ាងយឺតៗ អ័រម៉ូនភេទប្រុស ថេស្តូស្តេរ៉ូន នឹងថយចុះបន្តិចម្តងៗ ​តាំ​ង​ពីអំ​ឡុ​ង​វ័យ ៣០ឆ្នាំ ឡើងទៅ ក្នុងអត្រា ១ឆ្នាំ ១% ប៉ុន្តែ នឹងកាន់តែច្រើនឡើង ពេលអាយុកាន់តែច្រើន។ ​បើអា​យុ​ដ​ល់ ៧០ឆ្នាំ អាចថយ ចុះខ្លាំង រហូតដល់៥០% ឬលើសពីនេះ។​
    ​គ្រូ​ពេទ្យ​ជំ​នាញបានឱ្យដឹងថា ការព្យាបាល តម្រូវឱ្យ ប្រើអ័រម៉ូនជំនួស ជួយឱ្យថាមពលសាច់ដុំ និងតម្រូវការ ​ផ្លូ​វភេ​ទ​ ត្រឡប់មកដូចដើមវិញ។ ដោយសារអាការនេះ ប៉ះពាល់ដល់គុណភាពជិវិតយ៉ាងខ្លាំង ​ទើ​ប​ជាប្រ​កា​រ​សំខា​ន់​ ​ដែល​បុរសទាំងឡាយ គួរយកចិត្តទុកដាក់ចំពោះរាងកាយ របស់ខ្លួន ដោយការពិនិត្យដែលមិនពិបាកអ្វីឡើយ គឺគ្រាន់តែ ពិនិត្យឈាមប៉ុណ្ណោះ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.