អត្ថប្រយោជន៍ ១០​យ៉ាង​នៃ​ការរួម​ភេទ

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by Looking Todayការរួម​ភេទ​គឺជា​អ្វីៗ​ដែល​មិន​គ្រាន់តែ​មានការ​បញ្ចេញ​អ័រម៉ូន​និង ការ​សប្បាយរីករាយ​ដែលមាន​រយៈពេល​ខ្លី​ទេ​។ តាម​ការពិត ការរួម​ភេទ​មាន​អ្វីដែល​ច្រើន​លើសលុប​ជាង​អ្វីដែល​យើង​គិត ទស្សនៈវិទូ​មួយរូប​ឈ្មោះថា គូ ហាំង (Ko Hung) បានសរសេរថា “​កាលណា​ដែល​មនុស្ស​ម្នាក់​រួមភេទ​កាន់​តែ​ច្រើន អត្ថប្រយោជន៍​ដែល​បាន​ក៏​កាន់តែច្រើន​ដែរ​...”​។ ទោះបីជា​យ៉ាងណាក៏ដោយ វិទ្យាសាស្ត្រ​សម័យ​ទំនើប​បាន​ប្រើ​​ពេលវេលា​តិចតួច​ក្នុងការ​ឃ្លាំ​មើល​ការ ពិត​នៃ​ការ​រួមភេទ ដែល​វា​គឺជា​ការល្អ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។​ ​ការ​រួមភេទ​គឺមាន​ផល​ល្អ​សម្រាប់​មនុស្សពេញវ័យ​។ ការរួម​ភេទ​ជា​លក្ខណៈ​មូលដ្ឋាន និង​ទៀងទាត់​មួយ យ៉ាងហោចណាស់​ក៏​មួយដង​ក្នុង​មួយ​សប្តាហ៍​​នោះ​គឺមាន​ភាពល្អ​ជាង​។ អត្ថ​ប្រ​យោ​ជន៍​ជាក់ស្តែង​ដែល​នឹង​ទទួល​មានដូចជា វា​អាច​ដុត​កំទេច​កាឡូរី​នៅក្នុង​ខ្លួន បំបាត់​ភាព​ស្ត្រេ​ស​និង​ជួយ​អោយ​​អ្នក​ដេក​លក់​​កាន់តែ​ស្រួល​ជាង​មុន ប៉ុន្តែ​កត្តា​ទាំងអស់នេះ​គ្រាន់តែ​ជា​ចំនុច​តូចៗ​តែប៉ុណ្ណោះ​។ អ្វីដែល​បង្ហាញ​ខាងក្រោម​នេះ​គឺជា​ហេតុ​ផល​មួយ​ចំនួន​បន្ថែមថា​ហេតុអ្វី បាន​ជាការ​រួមភេទ​អាចជួយ​អោយ​អ្នករស់នៅ​បាន​កាន់តែ​យូរ និង​ជីវិត​ពោរពេញ​ដោយ​​ការសប្បាយរីករាយ​។​

    ១, បំបាត់​ការឈឺចាប់​ ​ក្នុងពេល​ភ្លាមៗ​មុនពេល​ឈានដល់​ចំនុចកំពូល​នៃ​ការរួម​ភេទ កម្រិត​អ័រម៉ូន​របស់​អុក​ស៊ី​តូ​ស៊ីន (Oxytocine) មានការ​កើនឡើង​ខ្ពស់ជាង​កម្រិត​ធម្មតា​រហូតដល់ ៥​ដង​។ វា​ធ្វើ​អោយចេញ​អ័រម៉ូន​មួយ​ប្រភេទ​ទៀត​ឈ្មោះថា​អង់​ដូ​ហ្វី​ន (Endorphins) ដែលមាន​តួរ​នាទី​សម្រាប់​បំបាត់​ការឈឺចាប់​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អាកា​រៈ​ឈឺក្បាល ឈឺ​ដោយសារ​រលាក​សន្លាក់ ឬ​ចង្កោម​រោគសញ្ញា​ក្រោយពី​រាំងរដូវ នោះ​វា​ហាក់​បី​ដូច​ជា​មានការ​ធូរស្រាល​ច្រើន​ក្រោយពី​រួមភេទ​រួច ហើយ​អ្វីដែល​ត្រូវ​អរគុណ​នោះ​គឺ​ការឡើង​ខ្ពស់​នៃ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ។​ 

    ២, បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ទប់​ទលនឹង​ជំងឺ​ ​ការរួម​ភេទ​ដែល​ធ្វើទៅ​តែមួយ​ដង ឬ​ពីរដង​ក្នុង​មួយ​សប្តាហ៍​ជួយ​ធ្វើ​អោយ​កម្រិត​នៃ​អង់​ទីករ (IgA)​ដែលមាន​នាទី​ប្រឆាំងនឹង​ជំងឺ​កើនឡើង​។ ការ​បញ្ចេញ​​នៃ​​អង់​​ទី​ករ​​នេះ​​ធ្វើ​អោយ​​កម្រិត​នៃ​​កង​ទ​ព័រ​សម្រាប់​ការពារ រាងកាយ​ការពារ​ខ្លួន​របស់​យើង​ទប់ទល​បាន​ទៅនឹង​ជំងឺ​ផ្តាសាយ​។​

    ៣, បន្ថយ​អាកា​រៈ​ស្ត្រេ​ស​ ​ពិតណាស់ ការរីករាយ​នឹង​សកម្មភាព​នៃ​ការរួម​ភេទ អាចធ្វើអោយ​អារម្មណ៍​នៅក្នុង​ចិត្ត​កាន់តែ​រីករាយ​បន្ថែមទៀត​។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា មនុស្ស​ដែល​រួមភេទ​កាន់​តែ​ច្រើន ធ្វើអោយ​ពួកគេ​មាន​អារម្មណ៍​ថា​ធូរស្រាល សប្បាយចិត្ត​កាន់តែច្រើន ហើយ​បាន​សិក្សា​ពី​របៀប​គ្រប់គ្រង​ភាព​​ស្ត្រេ​ស​​​របស់ខ្លួន​អោយបាន​កាន់តែ ល្អ​។ ក្នុងពេល​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ​ហើយ អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ស្រាប់តែ​ឡើង​ខ្ពស់​​ភ្លាម​តែម្តង ដែល​វា​​ប្រហែលជា​សញ្ញា​មួយ​ធ្វើអោយមាន​អារម្មណ៍​ទំនាក់ទំនង​កាន់តែខ្លាំង រវាង​ដៃគូរ និង​បំបាត់​ភាព​តាន​តឹង​។​

    ៤, អាយុ​វែង​ ​ការ​ដល់​ចំនុចកំពូល​ធ្វើអោយ​បញ្ចេញ​អ័រម៉ូន​ម្យ៉ាងទៀត​ឈ្មោះថា De​hy​droepiandrosteron (DHEA) ដែល​វា​មាន​នាទី​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត និង​ជួយ​បង្កើន​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​​ក្នុង​រាងកាយ​។ អ័រម៉ូន DHEA អាច​ទៅ​ជួសជុល​ជាលិការ​ដែល​ខូចខាត បង្កើន​សតិបញ្ញា និង​ធ្វើអោយ​ស្បែក​មាន​​សុខ​ភាពល្អ​។ ជាមួយគ្នានេះដែរ យោងទៅតាម​ការសិក្សា​មួយ​របស់​ប្រទេស​អងគ្លេស​ដែល​បានធ្វើ​ទៅលើ​បុរស ចំ​នួន ១​០០​០​​នាក់​បាន​រកឃើញថា បុរស​ដែល​រួមភេទ​យ៉ាងហោចណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍​មាន​អត្រា​នៃ​ការស្លាប់​តែ​​ពាក់​កណ្តាល​​ប៉ុណ្ណោះ បើ​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយ​អ្នក​រួមភេទ​តិចជាង​ម្តង​ក្នុង​មួយខែ​។​

    ៥, បង្កើន​ចរន្តឈាម​ ​ការរួម​ភេទ​មាន​អត្ថប្រយោជន៍​ក្នុងការ​បង្កើន​ចរន្តឈាម ជាពិសេស​ចរន្ត​ឈាម​ស​ម្រា​ប់​ខួរក្បាល ដោយសារតែ​ចង្វាក់បេះដូង​កើនឡើង និង​ការ​ដក​ដង្ហើម​​ជ្រៅៗ​។ ជាមួយនឹង​ការស្រោចស្រព​ឈាម​​ស្រស់ កោសិកា​និង​សរីរាង្គ​របស់​អ្នក​ត្រូវ​បានទទួល​អុកស៊ីសែន និង​អ័រម៉ូន​គ្រប់គ្រាន់​។ ជា​មួយ​គ្នា​នេះ​​អ្នក​​ក៏បាន​បញ្ចេញ​​កាកសំណល់​ដែល​ធ្វើអោយ​ឈឺក្បាល និង​ជំងឺ​ផ្សេងៗ​ចេញពី​រាងកាយ​របស់​អ្នក​ដែរ​។​

    ៦, ជួយ​អ្នក​ដេក​បាន​ស្រួល​ ​មិនមែន​គ្រាន់តែ​ការបញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ក្នុងពេល​ដល់ ចំ​នុច​កំ​ពូល​​នៃ​ការ​រួមភេទ​ធ្វើអោយ អ្នក​ទាំងពីរ​មាន​អារម្មណ៍​ស្រួល​តែមួយ​មុខ​នោះទេ ប៉ុន្តែ​ការស្រាវជ្រាវ​បាន​បង្ហាញថា វា​ក៏​ជួយ​អោយ​​អ្នក​ដេកលក់​ស្រួល​ដែរ​។ ការ​ដេក​គ្រប់គ្រាន់​ជាប់ទាក់ទង ទៅនឹង​រឿង​ល្អៗ​ជាច្រើន​ទៀត​ដូចជា ការ​រក្សា​​ទម្ងន់ និង​សម្ពាធ​​ឈាម​អោយ​នៅមាន​សុខភាព​ល្អ​។​ 

    ៧, ពង្រឹង​ដល់​សុខភាព​បេះដូង​-​សរសៃឈាម​ ​ការសិក្សា​ថ្មី​មួយ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការរួម​ភេទ​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​គេ​បាន​តាមដាន បុរស​ចំនួន ៩១៤​នាក់​​រយៈ​ពេល ២០​ឆ្នាំ​។ អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា ការ​រួមភេទ​ពីរដង ឬ​ច្រើនដង​ក្នុង​មួយ​សប្តាហ៍​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំង​បេះ​ដូង ឬ​ដាច់​សរ​សៃ​ឈាម​​ខួរក្បាល​ទៅលើ​បុរស​ទាំង​នោះបាន​ពាក់កណ្តាល នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​រួមភេទ​តិចជាង​ម្តង​ក្នុង​មួយ​ខែ​។​ 

    ៨, កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ ​ភាពមិនប្រក្រតី​ទាក់ទង​នឹង​ក្រពេញ​ប្រូ​ស្តា​ត​ត្រូវបាន​គេ​ស្គាល់​ថា បង្ក​ឡើង​​ដោយ​កាកសំណល់​មិនល្អ​នៅក្នុង​ទឹករំអិល​ពី​ក្រពេញ​នេះ​។ ការរួម​ភេទ​ជា​ទៀង​ទាត់​អាចជួយ​បញ្ចេញ​ចោល​នូវ​កាក​សំ​ណល់​ដ៏​មាន​គ្រោះថ្នាក់ ទាំងនេះ​បាន ហើយក៏​ជួយ​ការពារ​ក្រពេញ​ប្រូ​ស្តា​ត​ពី​ជំងឺមហារីក​ដែរ​។

    យោង​ទៅ​តាម​​អ្នក​ស្រាវ​ជ្រាវ​បានអោយដឹងថា ការបាញ់​ទឹកកាម​ច្រើនដង​ជាពិសេស ក្នុងចំណោម​បុរស​អាយុ​ខ្ទង់​២០​ឆ្នាំ​ប្រហែល ជា​កាត់​បន្ថយ ការ​ប្រ​ឈម នឹង​ជំងឺ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​នៅ​ថ្ងៃក្រោយ​។ ការសិក្សា​មួយ​ផ្សេងទៀត​បាន​រកឃើញថា ការ​ដែល​ឧស្សាហ៍​បាញ់​ទឹកកាម បាន​២១​ដង​ឡើង​ទៅ​ក្នុង​មួយខែ ត្រូវបាន​ចាត់ទុកថា​ប​ន្ថ​យ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រ​ពេញ​​ប្រូ​ស្តា​ត​លើ មនុស្ស​ចាស់ នេះ​បើ​យើង​ប្រៀ​ធៀប​ទៅលើ​មនុស្ស​ដែល​បាញ់​ទឹកកាម​តិចជាង ៤​ទៅ​៧​ដង​ក្នុង​មួយខែ​។​

    ៩, ជួយ​ក្នុងការ​សម្រក​ទម្ងន់ និង​អោយ​រាងកាយ​មាន​ភាព​សមសួន​ ​ខណៈ​​ដែល​អ្នក​មិន​ចង់​ហាត់ប្រាណ​ដោយ​លើក​ដុំ​ដែក ដើម្បី​សម្រក​ទំ​នង់​នោះ ការរួម​ភេទ​ជា​ទៀងទាត់​អាចជួយ​អ្នក​បាន​។ ការរួម​ភេទ​បាន ៣០​នាទី អាច​​ដុត​កាឡូរី​បាន​ចាប់ពី ៨៥​ឡើងទៅ​ក្នុង​ខ្លួន​របស់​យើង​។ ស្តាប់ទៅ​វា​ប្រហែលជា​មិនមាន​អ្វី​ច្រើន​ណាស់ណា​នោះទេ ប៉ុន្តែ​ការរួម​ភេទ ៤២​ដង​ដោយ​​ម្តងៗ​ចំនួន ៣០​នាទី​វិញ វា​នឹង​អាច​ដុត​៣៥៧០​កាឡូរី ដែល​វា​ច្រើន​គ្រប់គ្រាន់​ក្នុងការ​សម្រក​ទម្ងន់​បាន ០,៤៥​គីឡូក្រាម​ដែរ​។ ការរួម​ភេទ​ក៏​ជួយ​បង្កើន​​អោយមាន​ការផលិត​អ័រម៉ូន​តេស​ស្តូ​ស្ទើ​រ៉ូ​ន ដែល​វា​មាន​តួរ​នាទី​ធ្វើអោយ​ឆ្អឹង និង​សាច់ដុំ​រឹងមាំ​។​

    ១០, ជួយ​បង្កើត​អ័រម៉ូន​តេស​ស្តូ​ស្ទើ​រ៉ូ​ន និង​អេស​ស្ត្រូ​ជេន​ ​ការរួម​ភេទ​ជា​ទៀងទាត់​ជួយ​បង្កើន​ទាំង​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ផង និង​អេស​ស្ត្រូ​ជេន​ផង នៅលើ​មនុស្ស​ទាំង​ពីរភេទ​។ តេស​ស្តូ​ស្ទើ​រ៉ូ​ន​គឺជា​អ្នកបង្កើត​អោយ​មាន​ចំណង់​ផ្លូវភេទ​លើ​បុរស ហើយក៏​វា​កាន់​តែខ្លាំង​ណាស់ដែរ​ចំពោះ​ស្ត្រី​។ ក្រៅពី​បង្កើត​ចំណង់​ផ្លូវភេទ​របស់​អ្នក​ហើយ​នោះ តេស​ស្តូ​ស្តេ​រ៉ូ​ន​ជួយ​​បង្កើន​កម្លាំង​ដល់​ឆ្អឹង និង​សាច់ដុំ​។ វា​ក៏​ជួយ​ធ្វើអោយ​បេះដូង​មាន​សុខភាព​ល្អ និង​ជំរុញ​អោយ​កូ​ឡេ​ស្តេ​រ៉ុល​ដែល​ល្អ​ឡើង​ខ្ពស់​ដែរ​។ ចំពោះ​ស្ត្រី ការ​​រួមភេទ​ធ្វើអោយ​កម្រិត​នៃ​អ័រម៉ូន​អេស​ស្ត្រូ​ជេន​ឡើង​កាន់តែ​ខ្ពស់ ដែល​វា​អាច​ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​បាន​។ អេ​ស្ត្រូ​​ជេន​ធ្វើអោយ​ស្ត្រី​ចង់​ស្ទាប ចង់​ប៉ះ និង​ចង់​មាន​អារម្មណ៍​រ៉ូ​មែន​ទិច ហើយ​ចំណែកឯ​តេស​ស្តូ​ស្ទើ​រ៉ូ​ន​វិញ​គឺជា​អ្នក​បង្កើត​​អោយមាន​សម្រើប ផ្លូវភេទ​។ អេស​ស្ត្រូ​ជេន​ក៏មាន​តួរ​នាទី​​ដ៏​ធំ​មួយ​លើ​ការបង្កើត​ក្លិន​លើ​រាងកាយ របស់​មនុស្ស​ស្រី​។​ ​ការរួម​ភេទ​ដ៏​ល្អ និង​ប្រកបដោយ​សុខភាព​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រ​លាញ់​​គឺ​ផ្តល់នូវ អត្ថប្រយោជន៍​។ កា​របរ​បោស​អង្អែល ការ​អោប និង​ការ​បីត្រ​កង​​ជួយ​​បង្កើត​អារម្មណ៍​ដល់​ក្តី​ស្រ​លាញ់ ការលើកទឹកចិត្ត និង​ការយកចិត្តទុកដាក់​។ រាល់​ការបង្ហាញ​នូវ​សេចក្តីស្រលាញ់ និង​អារម្មណ៍​នៃ​ភាព​ស្និទ្ធ​ស្នាល​​​ទាំងអស់​ជួយ​ធ្វើអោយ​របួស​នានា​ឆាប់​បាន ជាសះស្បើយ​។ ដូច្នេះ​ការរួម​ភេទ​ជាមួយនឹង​ការ​ស្ទាប​និង​កា​របរ​បោស​អង្អែល​​ដោយ សេច​ក្តី​ស្នេ​ហា​​ធ្វើ​អោយបាន​អត្ថប្រយោជន៍​ជា​សុខភាព​​៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.