skip to main |
skip to sidebar
“គួរអោយទារកបៅដោះម្ដាយតិចបំផុតមួយឆ្នាំ” នេះជាពាក្យក្រើនរំលឹក របស់ក្រុមអ្នកវិទ្យាសាស្ដ្រ នៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងគាំពារទារក និងមាតា (អាមេរិកប្រកាស លើទស្សនាវដ្ដីកុមារ លេខចេញផ្សាយ នៅថ្ងៃទី៤ ខែកុម្ភះ)។ ការស្រាវជ្រាវលើកុមារ១៧៧៣០៤នាក់ នៅកំរិតអាយុ៥ឆ្នាំ អ្នកវិទ្យាសាស្ដ្រមួយចំនួនទៀត រកឃើញថា កុមារាបៅដោះម្ដាយ ក្នុងរយៈពេលមួយឆ្នាំមិនសូវមានគ្រោះថ្នាក់ កើតជំងឺធាត់កំប៉ោង បើប្រៀបធៀប នឹងកុមារបៅដោះម្ដាយ តិចជាង១២ខែ ហើយរយៈពេលកុមារបៅដោះម្ដាយ កាន់តែយូរ នោះគ្រោះថ្នាក់ នៃការធាត់កំប៉ោងរបស់កុមារ កាន់តែថមថយចុះ។ ដោយឡែកកុមារ មិនបានបៅដោះម្ដាយ ទាំងស្រុង ឬរយៈពេលបៅដោះម្ដាយ មានតែ១ខែច្រើនតែមានគ្រោះថ្នាក់ ត្រូវធាត់កំប៉ោងខ្ពស់ ក្នុងកំរិតអាយុ៤ឆ្នាំ។ ក្រៅពីនោះ កុមារបៅដោះម្ដាយ អូសបន្លាយយូរ នៅតែមានប្រសិទ្ធភាព ក្នុងការបង្ការជំងឺទឹកនោមផ្អែម រោគសញ្ញាឡើងឈាម ជំងឺបេះដូង និងជំងឺមហារីកមួយចំនួន ផ្សេងទៀតផង។
Powered by AngCo.Co
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.