តាមការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញអោយឃើញថា ការហាត់ប្រាណ អោយបាន ៣ម៉ោង ក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយ គ្រោះថ្នាក់នៃជំងឺបេះដូង របស់បុរស បានដល់ទៅ ២២ ភាគរយ។ក្រុមអ្នកស្រាវជ្រាវ ពីសាកលវិទ្យាល័យហាវឺត ផ្នែកសុខភាពសាធារណៈ ក៏បានរកឃើញថា ប្រហែល ៣៨ភាគរយ នៃគ្រោះថ្នាក់ជំងឺបេះដូងរបស់បុរស ដែលបានកាត់បន្ថយ គឺដោយសារគុណសម្បត្តិ នៃការហាត់ប្រាណ ដែលមានលើ កូលេស្តេរ៉ុលល្អ (HDL)។
ការស្រាវជ្រាវខាងលើនេះ បានសិក្សាលើបុរស ចំនួន ១.២៣៩នាក់ ដែលបានផ្តល់ព័ត៌មាន ពីរយៈពេល នៃការហាត់ប្រាណរបស់ពួកគេ ក្នុងមួយសប្តាហ៍។ ក្រុមអ្នកស្រាវជ្រាវ ក៏បានវិភាគទៅលើកម្រិត នៃកូលេស្តេរ៉ុល របស់បុរសទាំងនោះ ទើបទទួលបានលទ្ធផល ដូចខាងលើនេះ។
ក្នុងចន្លោះឆ្នាំ ១៩៩៤ និង ២០០៤ មានបុរស ៤៥៤នាក់ ដែលបានរងគ្រោះ ដោយសារជំងឺគាំងបេះដូង តែមិនបណ្តាលអោយ មានគ្រោះថ្នាក់ ដល់ស្លាប ឬ ស្លាប់ដោយសារ ជំងឺសរសៃឈាមបេះដូងនោះឡើយ។
ក្រុមអ្នកស្រាវជ្រាវ Andrea Chomistek បានរកឃើញថា "បុរសដែលរងគ្រោះ ដោយសារជំងឺគាំងបេះដូង តែមិនបណ្តាលអោយស្លាប់ ឬ ស្លាប់ដោយសារ ជំងឺសរសៃឈាមបេះដូង មានកូលេស្តេរ៉ុល HDL និងមានកូលេស្តេរ៉ុល LDL ច្រើន ហើយពួកគេ ងាយនឹងកើតមានជំងឺលើសឈាម, កូលេស្តេរ៉ុលឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម"។




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.