ម្ដាយ​បំបៅ​កូន គួរ​កម្រិតជាតិ​កាហ្វេអ៊ីនដែរ​ឬ​ទេ?

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ម្ដាយ​បំបៅ​កូន
    តើ​ជាតិ​កាហ្វេអ៊ីន  មានសុវត្ថិ​ភាព​សម្រាប់ ​ស្រ្ដី​បំបៅ​កូន​ដោយទឹក​ដោះ​ដែរ​ឬ​ទេ? នេះ​គឺ​ជា​សំនួរ​ដែល ​កំពុង​តែ​ត្រូវ​បាន​គេ​យក​មក​ ពិភាក្សា​មិន​ចេះ​ចប់ ​មិន​ចេះ​ហើយ ពោលគឺ​មិន​ទាន់​មាន​ ចម្លើយ​ឯក​ភាព​គ្នា​នៅឡើយ​។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ពេល​នេះ​ចម្លើយ​ច្បាស់​ មួយ​បាន​លេច​ចេញ​ជា​រូប​រាង​ហើយ​ ក្រោយពី​មាន​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​។
    ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​នេះ បាន​រកឃើញ​ថា ជាតិ​កាហ្វេអ៊ីន​មាន​ផល​ប៉ះ​ពាល់​ជា​ច្រើន ដូច​ជា​ខ្សោយ​កម្លាំង ទារក​គេង​មិន​សូវ​លក់ និង​ប៉ះ​ពាល់​ដល់​សមត្ថភាព​របស់​ទារក​​ផង​ដែរ​។
    យោង​តាម​លទ្ធផល​ពី​ការ​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ថា ជាតិ​កាហ្វេអ៊ីន​បាន​ចូល​ទៅ​ក្នុង​សរសៃ​ឈាម ហើយ​ចំនួន​តូច​របស់​វា បាន​បន្ដ​ចូលទៅ​ក្នុង​ទឹក​ដោះ​។ ទារក​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ពិបាក​ផ្ទេរ​សារធាតុ​គីមី​ពី​ក្នុង​រាង​កាយ​របស់​វា​ ជា​ពិសេស​ក្នុង​កំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​ក្រោយ​ចាប់​កំណើត​។
    លោក Ruth Lawrence ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ Rochester School of Medicine and Dentistry បាន​បញ្ជាក់​ថា ម្ដាយ​ ជា​ពិសេស​គឺ​ម្ដាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​កម្រិត​សារធាតុ​កាហ្វេអ៊ីន​នៅ​ក្នុង​ខ្លួន​។
    យ៉ាង​ណាមិញ ការ​ញ៉ាំ​កាហ្វេ​ក្នុង​កម្រិត​សម​ល្មម​ គឺ​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ។ យោង​តាម​ក្រុម​អ្នកជំនាញ​ បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ក្រោម​៣ពែង​ក្នុង​មួយថ្ងៃ ឬ​៣០០មីលីក្រាម គឺ​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បំបៅ​ដោះ​កូន​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.