skip to main |
skip to sidebar
ពងស មានប្រយោជន៍ចំពោះ ស្បែកមុខរបស់អ្នក ហើយបើអ្នកត្រូវការកំចាត់ស្បែកដែលមានភាពជ្រីវជ្រួញ ឬកើតមុនខ្មៅនៅលើផ្ទៃមុខនោះ គឺមិនត្រូវប្រើដៃ ចុតសង្កត់នៅលើផ្ទៃមុខ ដោយច្របាច់កន្លែងដែលមានមុនខ្មៅដដែលនោះទេ យើងមានវិធីជួយឲ្យផ្ទៃមុខរបស់លោកអ្នក បាត់មុនជាំខ្មៅ មានភាពស្រស់ថ្លា និងមានមន្តស្នេហ៍ថែមទៀតផង នោះគ្រាន់តែអ្នកចាប់ផ្តើមដំបូង ដោយលាងមុខឲ្យបានស្អាត ជូតឲ្យស្ងួត រួចប្រើ ផែនសំឡី មិនក្រាស់ ឬស្តើងពេក មកជ្រលក់ចូលទៅពង"ស" រួចហើយនាំយកសំឡីនោះ មកបំពោកនៅលើផ្ទៃមុខឲ្យសព្វ ជុំវិញត្របកភ្នែក និងបបូរមាត់ ហើយដេកមួយស្របក់ ចាំសំឡីស្ងួតល្អហើយ ទើបបើកយកសំឡីចេញពីផ្ទៃមុខ ហើយអ្នកសង្កេតនៅលើសំឡី នឹងឃើញមានមុនក្បាលខ្មៅជាប់ចេញមកជាមួយសំឡី បន្ទាប់ពីនោះ ត្រូវប្រើទឹកក្តៅឧណ្ហៗ ជាមួយកូនកន្សែងល្អ ជូតផ្ទៃមុខ រួចលាងចេញដោយទឹកត្រជាក់ ដើម្បីបិទរន្ធញើស នោះផ្ទៃមុខអ្នកនឹងមានភាពស្រស់ថ្លា និងបាត់ស្នាមជាំនៅលើផ្ទៃមុខ និងបាត់មុន ជាមិនខាន។
Powered by AngCo.Co
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.