សង្សារមួយគូ អង្គុយ សាសងកន្លែងស្ងាត់ ជនពាល វាយសម្លាប់ តួអង្គប្រុស រំលោភតួអង្គស្រី


ភ្នំពេញ៖ បុរសម្នាក់បានដេក ស្លាប់ដោយខេ្ទចមុខ និងក្បាល ចំណែកនារីម្នាក់ទៀត បានរងរបួសធ្ងន់ នៅក្បែរ ម៉ូតូ១គ្រឿង ដោយហេតុការណ៍ប្រទះ ឃើញសាក សពខាងលើនេះ បានកើតឡើង កាលពីម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅដី វាលក្នុងភូមិបន្លាស្វិត សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីមន្រ្តីនគរបាល ដែលចុះពិនិត្យនៅកន្លែងកើតហេតុ បានឲ្យដឹងថា សពត្រូវគេស្គាល់ឈ្មោះ លឿន សុខលាភ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជា សន្តិសុខ នៅសាលាសង្កាត់ភ្នំពេញថ្មី ស្នាក់នៅផ្ទះជួលភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ រីឯនារីរងគ្រោះមាន ឈ្មោះ គ ស វ អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយក្នុង ខណ្ឌសែនសុខ ។
សាក្សីដែលឃើញ ហេតុការណ៍បានអះអាងថា កាលពីយប់ គេបានឃើញ ជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកC125 ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-4632 មកឈប់នៅដីវាលមួយក្នុងភូមិបន្លាស្វិត សង្កាត់ឃ្មួញ ដើម្បីសាសងគ្នា ហើយ មិនដឹងថាយ៉ាងម៉េច ស្រាប់តែប្រទះឃើញស្លាប់យ៉ាងដូច្នេះវិញ។
ពាក់ព័ន្ធទៅនឹង ករណីមនុស្សឃាត ខាងលើនេះ ស្រ្តីជាសង្សារ ដែលបច្ចុប្បន្នកំពុងសម្រាក ព្យាបាលរបួស បាននិយាយប្រាប់ សមត្ថកិច្ចថា នៅវេលាម៉ោងជិត៩យប់ ខ្លួននិងសង្សារបាន ជិះម៉ូតូទៅឈប់នៅកន្លែងកើតហេតុ អង្គុយសាសងគ្នាបាន មួយសន្ទុះ ស្រាប់តែមានជនពីរនាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ក្បែរ ហើយពួកគេបានប្រើដំបងស្ទុះទៅព្រួត វាយបុរសជាសង្សារ រហូតដល់ដេកដួលទៅ នឹងដី ហើយខ្លួនបានចូលទៅ ឃាត់ស្រាប់តែជនទាំងនោះ បានវាយមកលើខ្លួន រហូតដល់សន្លប់ ។ លុះព្រលឹមស្រាងៗព្រឹកថ្ងៃទី៣ ខែកុម្ភះ ខ្លួនបានដឹងខ្លួនឡើង ទើបដឹងថាឈឺពេញផ្ទៃមុខ ហើយស្ថិតក្នុងរាងកាយអាក្រាត ខាងក្រោម និងឈឺប្រដាប់ភេទ ហើយបុរសជា សង្សារដេកស្លាប់នៅក្បែរម៉ូតូ ស្របនឹងអ្នកស្រុកមកឃើញក៍បានធ្វើការជួយសង្រ្គោះនាំទៅមន្ទីរពេទ្យ តែម្តងទៅ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះត្រូវបានគេធ្វើការសន្និដ្ឋានថាជាករណីវាយសម្លាប់ ដើម្បីរំលោភស្រ្តីជាសង្សារតែប៉ុណ្ណោះ គឺវាមិនមែនជាករណីឃាតកម្មប្លន់សម្លាប់នោះទេ ព្រោះម៉ូតូជនរងគ្រោះមិនបានបាត់បង់ឡើយ៕​ source
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.