
ខែមករា គឺជាការបញ្ចប់ការលក់ដំបូងបន្ទាប់ ពីរដ្ឋាភិបាលក្រុងតូក្យូណែនាំជាថ្មីនូវប្រាក់ជំនួយបន្ថែមសម្រាប់រថយន្តមិត្តល្អនឹងបរិស្ថាន ដែលបានកាត់បន្ថយការប្រាក់រាប់ម៉ឺនយ៉េន ពីតម្លៃដើមរបស់ពួកគេ ដើម្បីជួយពង្រីកសកម្មភាពឧស្សាហកម្មរថយន្ត។ រដ្ឋាភិបាលបានផ្តល់ប្រាក់ជំនួយចំនួន១ សែនយ៉េនសម្រាប់អ្នកដំណើររថយន្តការពារបរិស្ថាន និងផ្តល់ប្រាក់ជំនួយដល់ទៅ៩សែនយ៉េនសម្រាប់រថយន្តប៊ើស និងដឹកទំនិញ។
ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនធំបំផុតដែលទទួលបានផលចំណេញច្រើនចំពោះជំនួយនោះ ដោយសារការលក់ចេញអស់១២៤.៦៣៣គ្រឿង កើនឡើង៤៧,១ភាគរយ ធៀបនឹងឆ្នាំមុន ។ ចំណែកក្រុមហ៊ុនហុងដា និងអ៊ីស៊ុយហ្សុយ ក៏កើនឡើងនូវការលក់ចេញពី៥៩,២ភាគរយ និង៦០,៦ភាគរយដែរ ។ ក្នុងអំឡុងពេលដែលក្រុមហ៊ុនផលិតរថយន្តទទួលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដី រលកយក្សស៊ូណាម៉ី និងគ្រោះទឹកជំនន់ក្នុងប្រទេសថៃ បានរំខានដល់ការផ្គត់ផ្គង់ជាខ្លាំង នាំឲ្យក្រុមហ៊ុនតូយ៉ូតាខាតបង់ រហូតបាត់បង់តំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ច្រើនជាងគេបំផុតក្នុងពិភពលោក ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.