បន្ទាប់ពីទំនេរពីការងារ បុគ្គលិកទាំងប្រុសទាំងស្រីតែងនាំគ្នាអង្គុយស្ដាប់លោកប្រធាននិយាយរឿងកំប្លែង ។ ថ្ងៃមួយលោកប្រធាននិយាយរឿងកំប្លែងឱ្យបុគ្គលិកស្ដាប់តាមធម្មតា ។
គ្រប់រឿងដែលលោកប្រធាននិយាយធ្វើអោយពួកបុគ្កលិកខ្លះសើច ចុកពោះ ខ្លះសើចហូរទឹកភ្នែក ក៏ប៉ុន្តែមានបុគ្គលិកម្នាក់កញ្ញាពិសី មិនសើចទាល់តែសោះ ។ ឃើញដូច្នេះលោកប្រធានខឹងក៏សួរ : "រឿងកំប្លែងសើចអស់សំណើចយ៉ាងនេះ ម្ដេចក៏នាងមិនសើច??" "ចាលោកប្រធាន ស្អែកនេះ ខ្ញុំនឹងលាឈប់ពីការងារហើយ ដូច្នេះខ្ញុំមិនចាំបាច់ធ្វើពុតសើចទៀតទេ…" ពិសីតប។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.