វិធីខ្លះៗ ក្នុងការបង្កាត់ ភ្លើងស្នេហ៍ ចំពោះដៃគូ

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅក្នុងចំណងមិត្តភាព ដ៏យូរអង្វែងរវាងគូស្នេហ៍នោះ វាជាទម្លាប់ដ៏ងាយស្រួលមួយទៅហើយ ដែលលោកអ្នកប្រព្រឹត្តវា ជាមួយនឹងដៃគូនោះ ហើយដើម្បីឲ្យជីវិតសិច របស់អ្នក ប្រកបដោយភាពសេចក្តីសុខនោះ យើងខ្ញុំសូមណែនាំនូវវិធី ១០ ចំណុច ដល់លោកអ្នកដូចខាងក្រោមនេះ
    ១. ថែរក្សាសម្រស់
    ដំបូងបង្អស់វាមិនអាចទៅរួចទេ ចំពោះការមានសិចដ៏អស្ចារ្យមួយនោះ ប្រសិនបើអ្នកមិនមានអារម្មណ៍សិចនោះទេ ដូច្នេះហើយត្រូវធ្វើខ្លួនរបស់អ្នកឲ្យបានល្អ ដែលនេះជាអ្វី ដែលត្រូវបង្ហាញភាពសិចស៊ីឲ្យដៃគូរបស់អ្នកបានឃើញនោះ។
    ២. ការចែចង់គ្នាទៅវិញទៅមក
    ត្រូវទម្លាប់ក្នុងការបញ្ជូនសារ ជារបៀបប្រឡែងលេងទៅឲ្យគ្នា។ បញ្ជូនសារសិចស៊ីបែប ស្រើបស្រាលទៅឲ្យគាត់ពេញមួយថ្ងៃ ដើម្បីធ្វើឲ្យគាត់ចង់ឡើងស្រក់ទឹកមាត់ ដែលសារនោះនិយាយពីអ្វី ដែលអ្នកកំពុងស្លៀកពាក់ និងអ្វីដែលអ្នកកំពុងតែចង់ធ្វើជាមួយគាត់នៅពេលក្រោយ។
    ៣. បង្កើតការដាស់អារម្មណ៍
    កុំធ្វើការប៉ាន់ប្រមាណបែបស្ទើរៗ ទៅលើឥទ្ធិពលនៃពន្លឺទៀនឲ្យសោះ ព្រោះពន្លឺទៀនក៏ជាភ្លើងក្នុងការបង្កើតអារម្មណ៍សិចរបស់អ្នកដែរ ហើយត្រូវធ្វើឲ្យប្រាកដថា គ្រែដេករបស់អ្នកមានភាពទាក់ទាញ និងសិចស៊ីខ្លាំងណាស់ កុំពង្រាយរបស់ក្មេងលេងនៅលើគ្រែនោះ និងព្យាយាមបិទទូរទស្សន៍។
    ៤. គ្រាន់តែថើប
    ត្រូវធ្វើការព្រមព្រៀងគ្នានៅកន្លែងមួយ ក្នុងការហាមឃាត់ចិត្តខ្លួនឯង មិនឲ្យមានការរួមរ័ក្សកើតឡើង ដោយគ្រាន់តែថើបដោយផ្តោតលើ តែលើផ្នែកអង្គជាតិ តែប៉ុណ្ណោះ។ ដែលការធ្វើបែបនេះ ជាការពន្យាមិនឲ្យមានការរួមរ័ក្ស ដែលវាជាប្រយោជន៍បន្ថែមលើតម្រេកតណ្ហារបស់អ្នកទាំងពីរផងដែរ។
    ៥. ធ្វើឲ្យគាត់ភ្ញាក់ផ្អើល
    មិនស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ ដើម្បីឲ្យគាត់បានមើលឃើញ។
    ៦. មើលឈុតក្តៅសាច់ជាមួយគ្នា
    មិនចាំបាច់តែរឿងននលគក បង្ហាញពីភាពសិចស៊ីនោះទេ រឿងឈុតខ្លះៗ ក៏ធ្វើឲ្យយើងមានអារម្មណ៍ពុះកញ្រ្ជោលទៅវិញទៅមកផងដែរ។
    ៧. លេងហ្គេមយុវវ័យ
    ជ្រើសរើសហ្គេម ដែលលេងបានសម្រាប់មនុស្សពីរនាក់ នៅពេលរាត្រី។
    ៨. រកឲ្យឃើញទីតាំងថ្មី
    មានទីតាំងជាង ៦០កន្លែងខុសៗគ្នានៅ កាម៉ា ស៊ូត្រា ដូច្នេះហើយគ្មានការដោះសារណាមួយ ដែលមិនបានព្យាយាមរកកន្លែងថ្មីមួយ យ៉ាងហោចណាស់រកបានមួយ ក្នុងរយៈពេលមួយ សប្តាហ៍ដែរ។
    ៩. ចែករំលែកចំណង់របស់អ្នក
    ជាការសម្តែងនូវឈុតឆាកខ្លីៗមួយ ចំនួនដែលអាចជាការសប្បាយរីករាយបាន ដោយមិនគួរកំណត់ថាតែនៅក្នុងបន្ទប់គេងនោះទេ។ អ្នកត្រូវតែបង្កើតវាឡើងមុនពេល ដែលអ្នកទៅដល់ផ្ទះ ដោយការជួបគ្នានៅខាងក្រៅ ឬក៏ធ្វើពុតជាចង់ជួបក៏បាន។
    ១០. ប្តូរទៅទីកន្លែង
    ពេលខ្លះការផ្លាស់ប្តូរទីកន្លែងវាគឺជាតម្រូវការថ្មី សម្រាប់សកម្មភាពរួមភេទ ដូចជាទៅកន្លែងមួយចំនួនដែលអ្នកគិតថាប្លែក សម្រាប់ការរួមរ័ក្សរបស់អ្នក ហើយ ការព្យាយាមរួមភេទ នៅកន្លែងដែលមិនបានគ្រោងទុកនោះ អ្នកត្រូវតែធានាថា អ្នកមិនត្រូវបានគេចាប់បាននោះទេ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.