រាជធានីភ្នំពេញ ៖ ការបូមខ្លាញ់នៅលើក្បាលពោះពិតជាបានផ្តល់នូវសារប្រយោជន៍ជាច្រើន ដូចជាធ្វើឱ្យក្បាលពោះរាបស្មើមានភាពស្រស់ស្អាតជាងមុន ។ ប៉ុន្តែវាក៏មានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពេលដែលលោកអ្នកធ្វើការវះកាត់ជាមួយគ្រូពេទ្យដែលខ្វះជំនាញ ។
លោកវេជ្ជបណ្ឌិតស្រេង រាសី ឯកទេសផ្នែកសើស្បែកនៃគ្លីនិកស្បែក និងសម្ផស្សស្រេង រាសី បានប្រាប់កោះសន្តិភាពឱ្យដឹងថា ការបូមជាតិខ្លាញ់ (Liposuction) គឺជាការបូមយកខ្លាញ់ដោយប្រើស៊ីរ៉ាង ឬម៉ាស៊ីនបូម ។ ការបូមខ្លាញ់អាចធ្វើឡើងនៅលើក្បាលពោះ ចង្កេះ ត្រគាក ដើមដៃ កំភួនជើង ភ្លៅ និងផ្ទៃមុខ ផងដែរ ។
តួខ្លួនរបស់មនុស្សយើងម្នាក់ៗមានកោសិកាខ្លាញ់ជាកន្លែងដែលផ្ទុកជាតិខ្លាញ់ទ្រីឃ្លីសេរីដ ។ច្រើនដែលជាប្រភពនៃថាមពលកាឡូរីក្នុងខ្លួន ។ នៅពេលដែលលោកអ្នកទទួលទានច្រើនដោយមិនបានធ្វើការងារ ឬធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់នាំឱ្យមានសំណល់កាឡូរីបំលែងចេញជាជាតិខ្លាញ់ផ្ទុកនៅក្នុងកោសិកាខ្លាញ់ ធ្វើឱ្យកោសិកាខ្លាញ់រីកធំឡើងៗ ដែលនាំឱ្យធាត់។ កន្លែងដែលងាយធាត់ជាងគេនោះ គឺនៅក្បាលពោះ និងត្រគាក ។
ការបូមខ្លាញ់ក្បាលពោះមានសារប្រយោជន៍ដូចជា៖
-ធ្វើឱ្យមានរូបរាងស្អាតរយៈពេលខ្លី
-បូមខ្លាញ់នៅកន្លែងដែលពិបាកសម្រកយ៉ាងមានប្រសិទ្ធភាព
-កាត់បន្ថយចំនួននៃកោសិកាខ្លាញ់។ ដូចនេះលោកអ្នកមិនងាយនឹងកើតមានការធាត់ឡើងវិញនោះទេ ។
បន្ទាប់ពីធ្វើការបូមខ្លាញ់រួចរាល់ហើយ លោកអ្នកអាចមានស្នាមជាំ ហើម និងឈឺចាប់ខ្លះត្រង់ក្បាលពោះ ។ ស្នាមជាំ និងការឈឺចាប់បាត់ទៅវិញក្នុងកំឡុងពេល១ឬ២សប្តាហ៍ ។ រយៈពេលមួយ ឬពីរខែដំបូង លោកអ្នកអាចសង្កេតឃើញថា ក្បាលពោះមិនសូវឃើញស្រកទេ នេះបណ្តាលមកពីជាតិទឹកវាមកជំនួសកន្លែងជាតិខ្លាញ់ដែលបូម ។ ដូច្នេះហើយបានជាគ្រូពេទ្យបានតម្រូវឱ្យលោកអ្នកពាក់ប្រដាប់រឹតក្បាលពោះរយៈពេលបីខែ ។
ការវះកាត់អាចធ្វើឱ្យមានផលវិបាកមួយចំនួន ហើយផលវិបាកដែលជួបញឹកញាប់ជាងគេនោះមាន៖
- ការហើម និងជាំ តែអាចបាត់ទៅវិញ ក្នុងកំឡុងពេលមួយ ឬពីរសប្តាហ៍
-ធ្វើឱ្យស្ពឹកលើស្បែកក្បាលពោះ ដែលនឹងជាទៅវិញក្នុងកំឡុងប្រាំមួយខែ
-បើសិនជាលោកអ្នកទៅធ្វើការវះកាត់ជាមួយគ្រូពេទ្យដែលមិនមានជំនាញ អាចប្រឈមទៅនឹងការឆ្លងរោគដូចជាធ្វើឱ្យមានកំណកខ្ទុះ ឬអាប់សែ
-មានដុំឈាមកក ឬទឹកដក់ក្នុងកន្លែងបូម
-រាងមិនសូវស្មើល្អ
-អាចបណ្តាលឱ្យមានការរលួយស្បែកខ្លះ
-ករណីស្ត្រី ឬបុរសវ័យចំណាស់ការបូមខ្លាញ់ច្រើនពេកអាចបណ្តាលឱ្យ ស្បែកពោះយារធ្លាក់ ដូចនេះត្រូវធ្វើការវះកាត់ចៀរស្បែកដែលយារចេញ ។
-អាចឱ្យមានការហូរឈាមខ្លាំងជាដើម ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បន្ទាប់ពីធ្វើការបូមខ្លាញ់រួចហាមមិនឱ្យត្រូវទឹករយៈពេល៤៨ម៉ោង
-អាចទទួលទានថ្នាំបំបាត់ការចុកចាប់ និងថ្នាំផ្សះរយៈពេលមួយសប្តាហ៍
-មិនត្រូវធ្វើការងារធ្ងន់ក្នុងរយៈពេលបីខែ
-អាចចាប់ផ្តើមហាត់ប្រាណស្រាលៗបន្ទាប់ពីវះកាត់រួចបានពីរ ឬបីសប្តាហ៍
-ត្រូវប្រយ័ត្នចំពោះរបបអាហារ និងធ្វើការហាត់ប្រាណឱ្យបានទៀតទាត់ ដើម្បីថែរក្សារូបរាងរបស់លោកអ្នក ។

វិធីបូមខ្លាញ់ជាវិធីដែលអាចធ្វើឱ្យលោកអ្នកមានរូបរាងសមសួនឡើងវិញ ប៉ុន្តែក៏អាចផ្តល់នូវផលវិបាកមួយចំនួនផងដែរ ប្រសិនបើអនុវត្តមិនបានត្រឹមត្រូវ ។ ដូចនេះលោកអ្នកគួរែតស្វែងរកគ្រូពេទ្យដែលមានជំនាញ និងពិភាក្សាឱ្យបានច្បាស់លាស់ មុនពេលសម្រេចចិត្តបូមខ្លាញ់ក្បាលពោះ ព្រោះករណីនេះយើងអាចនិយាយបានថា វាជាការវះកាត់មួយ ដែលតម្រូវការចាំបាច់គឺគ្រូពេទ្យដែលមានជំនាញ ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.