អាថ៌កំបាំងដើម្បី “រួមមេត្រីមាត់”

Posted on
  • Thursday, February 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ចូរធ្វើឱ្យប្រាកដថា “តំបន់អាថ៌កំបាំង”  មិនមានមេរោគដើម្បីធ្វើឱ្យរាងកាយ មានសុខភាព ល្អ និង មាំមួនក្រោយពី បានរួមភេទ ។ ប្រសិនមានសំណួរដែលសួរថា តើអ្នកយល់យ៉ាងណា អំពីការរួមភេទតាមមាត់ ? ប្រាកដណាស់ថា ចម្លើយខុសគ្នា ជាច្រើននឹងមានរាប់មិនអស់ ។ មានអ្នកខ្លះឆ្លើយថា វាដូចទៅនឹងយានអវកាសដែលអាចនាំអ្នកទាំងពីរទៅកាន់ ឋានសួគ៌បាន យ៉ាងលឿន ។ អ្នកខ្លះទៀតក៏និយាយថា វិធីរួមមេត្រីបែបនេះដូចជាគួរឱ្យខ្ពើម ៘ ប៉ុន្តែ បើទោះជាប្រើវិធីរួមភេទបែបណាក៏ដោយក៏ត្រូវតែធ្វើឡើងដោយក្តីស្រឡាញ់ពិតប្រាកដ ។ បើ  ធ្វើបានដូច្នេះទើបយើងអាចទទួលបានសុភមង្គល និង មានក្តីសុខនៅរាល់ពេលរួមភេទ ។

          នៅក្នុងឯកសារណែនាំអំពីរឿងផ្លូវភេទរវាងប្តីប្រពន្ធបានបង្ហាញថា ការរួមមេត្រីដោយ ប្រើមាត់ ត្រូវបាន គេមើលឃើញថា ជាវិធីល្អបំផុតដើម្បីទៅដល់ចំណុចកំពូល ។ ដូច្នេះតើគួរ ដែរឬទេ ? ដើម្បីផ្លាស់ប្តូរវិធីចាស់ ដោយជំនួសមកវិញនូវវិធីថ្មីគឺការរួមភេទដោយមាត់ ?
          ចូរស្វែងយល់អំពីយោបល់ដូចខាងក្រោម ៖
          
          ១-ដើម្បីឱ្យការរួមមេត្រីដោយមាត់ប្រព្រឹត្តទៅដោយរលូន អ្នកត្រូវ តែប្រាកដថា មិនមានការភ័យខ្លាច ការព្រួយបារម្ភនានាដែល អាចកើតមានពីមុនមកចំពោះវិធីរួមភេទបែបនេះ ។ 

          ២-បន្ទាប់ពីអ្នកទាំងពីរបានយល់ព្រមជាមួយគ្នាក្នុងការរួមភេទ ដោយមាត់ ចូរយកចិត្តទុកដាក់អំពី អនាម័យកន្លែង “អាថ៌កំបាំង” ឱ្យបានល្អ ។

          ៣-តើអាចប្រើស្រោមអនាម័យក្នុងការរួមភេទតាមមាត់ដែរឬ  ទេ ? ចម្លើយគឺថាអាច ព្រោះដើម្បី ការពារសុខភាពអ្នកទាំង ពីរ ។ “អាវភ្លៀង”មួយចំនួនមានក្លិនក្រអូបក៏អាចជួយបង្កើនភាពស្រើប ស្រាលដល់អ្នកទាំងពីរផងដែរ ។ ទោះជាយ៉ាងនេះក្តី ការត្រួតពិនិត្យទៅ លើគុណភាពរបស់ស្រោម ក៏គួរតែធ្វើឡើងដោយប្រុងប្រយ័ត្ន ។ 

          ៤-ប្រសិនបានឃើញស្នាមរលាកនៅត្រង់ប្រដាប់ភេទនោះ ល្អបំផុត គួរតែប្រើវិធីផ្សេងដើម្បីរួមភេទ មិនត្រូវបន្តការប្រើមាត់ទៀត ទេ ហើយត្រូវរង់ចាំដល់របួសនោះជាសះស្បើយដើម្បីចៀសវាងគ្រោះថ្នាក់ ដោយសារជំងឺផ្សេងៗ ។ 

          ៥-នៅពេលបុរសម្នាក់ចង់រួមមេត្រីជាមួយអ្នកដោយប្រើមាត់ មាន ន័យថាបុរសនោះផ្តល់ មនោសញ្ចោតនាយ៉ាងជ្រាលជ្រៅដល់ អ្នក ដោយគេមិនចេះតែចង់ឡើងឋានសួគ៌តែឯងទេ តែគេចង់ឱ្យអ្នកទទួល បានភាពប្លែកដូចរូបគេផ្ទាល់ ។ ដូច្នេះចូរជឿជាក់ និង គាំទ្រឱ្យបានពេញទំហឹង ចំពោះសកម្មភាពរបស់ស្វាមីអ្នក ។ ទោះជាថ្មីថ្មោងក៏ដោយ តែការនិយាយ ពាក្យចាស៎ក៏តែងតែមិនហួសពេលនោះដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.