ជនសង្ស័យ ពាក់ព័ន្ធ ចែកចាយ ថ្នាំញៀនម្នាក់ ត្រូវកម្លាំង នគរបាល ព្រហ្មទណ្ឌខេត្ត ចាប់ខ្លួន

Posted on
  • Sunday, February 26, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ខេត្តកំពតៈ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តកំពត បានឃាត់ខ្លួន បុរសម្នាក់ពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន ដែលជនល្មើសនេះ បានប្រព្រឹត្តបទល្មើស ធ្វើសកម្មភាព ចែកចាយគ្រឿងញៀន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ កន្លងមកនៅចំណុចផ្ទះរបស់ខ្លួន ខាងកើតពហុកីឡាដ្ឋានខេត្តកំពត ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។
    ការចុះចាប់ខ្លួនជនល្មើស ប្រព្រឹត្តឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ខាងក្រោយ រោងចក្រទឹកកក តា ឃៀងចាស់ ស្ថិតក្នុងភូមិទ្វីរខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
    នគរបាលបានឲ្យដឹងថា ជនល្មើសចែកចាយគ្រឿងញៀន មានឈ្មោះ ហ៊ី លីកូ ហៅកូ ភេទបុ្រស អាយុ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល កន្លែងចាប់ខ្លួនខាងលើ ។
    នគរបាលដដែលបន្តទៀតថា ជនល្មើសនេះ ត្រូវបានកម្លាំងនគរបាលក្រុងកំពត ចាប់ខ្លួនបញ្ជូន ទៅឲ្យនគរបាល ព្រហ្មទណ្ឌខេត្ត តាមដីការលេខ១០០ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ របស់ចៅក្រមឈ្មោះ រស់ ពិសិដ្ឋ តម្រូវឲ្យចាប់ខ្លួន ដែលជនល្មើស បានប្រព្រឹត្តបទល្មើស ចែកចាយថ្នាំញៀន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ នៅខាងកើតតារាង បាល់ ខេត្តកំពត ក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលនោះ សមត្ថកិច្ចអនុវត្តជាក់ស្តែង ហើយចាប់បានតែ ឪពុករបស់ជនល្មើស ដែលមិនមែនជាមុខសញ្ញា រីឯជនល្មើសឈ្មោះ ហ៊ី លីកូ ហៅកូ នេះបានរត់គេចខ្លួន បាត់តាំងពីថ្ងៃអនុវត្តនោះមក ។
    ទើបនៅថ្ងៃ ម្សិលមិញនេះ សមត្ថកិច្ចឈាន ទៅធ្វើការឃាត់ខ្លួន ហើយបច្ចុប្បន្នកសាង សំណុំ រឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.