វិធីសាស្ត្រ ៥យ៉ាងជួយដល់ការសម្រកទំងន់ទទួលបាន ប្រសិទ្ធិភាពដោយមិនចាំបាច់ហាត់ប្រាណ

Posted on
  • Friday, February 3, 2012
  • by
  • angco.co
  • in
  • Labels:
  • ចំពោះលោកអ្នកដែលចង់សំរកទំងន់ ប៉ុន្តែមិនមានពេលវេលាគ្រប់គ្រាន់សំរាប់ធ្វើលំហាត់
    ប្រាណ យើងខ្ញុំសូមធ្វើការណែនាំនូវវិធីងាយៗមួយចំនួនជូនលោកអ្នកដូចខាងក្រោមនេះ៖ 
    ១.សើចមួយទំហឹង៖
    ដើម្បីស្វែងរកអោយឃើញពីទំនាក់ទំនងរវាងការសើចនិងទំងន់ សាស្ត្រាចារ្យជំនាញពីររូប
    មកពីសាកលវិទ្យាល័យ California សហរដ្ឋអាមេរិក បានធ្វើការពិសោធលើអ្នកទស្សនានូវ
    Clip វីដេអូបែបកំប្លែង។ តាមរយៈការធ្វើពិសោធន៍ពួកគាត់បានរកឃើញថាការសើចនោះ
    បានធ្វើអោយមានការប្រែប្រួលកំរិតនៃអរម៉ូនជីវ្ហាវិញ្ញាណ ដែលអាចជួយអោយបណ្តា
    មនុស្សទាំងនោះអាចគ្រប់គ្រងនូវចំណង់ទទួលទានអាហារខុសពេលបានយ៉ាងមានប្រសិទ្ធិ
    ភាពបំផុត។
    ដោយឡែកការស្រាវជា្រវថ្មីមួយទៀតរបស់អ្នកជំនាញមកពីសាកលវិទ្យាល័យ Vanderbit 
    នៅឯ Nashville, Tennessy ប្រទេសអាមេរិក បានអោយដឹងដែរថាការសើចក្នុងរយៈពេល
    ១៥នាទីក្នុងមួយថ្ងៃគឺអាចដុតបំផ្លាញជាតិខ្លាញ់នៅក្នុងសារពាង្គកាយយើងបាន ២,២គីឡួ
    ក្រាមក្នុងមួយឆ្នាំផងដែរ។

    ២.ការដុតបំផ្លាញបរិមាណខ្លាញ់នៅក្នុងសារពាង្គកាយដោយគ្រឿងបរិភោគ
    តែបៃតង៖
    នៅខណៈពេលដែលមានភេសជ្ជៈមួយចំនួនធ្វើអោយលោកអ្នកឡើងទំងន់ ប៉ុន្តែក្នុងនោះក៏
    មានប្រភេទខ្លះអាចជួយដុតបំផ្លាញនូវបរិមាណខ្លាញ់ដែលលើសនៅក្នុងសារពាង្គកាយរបស់
    យើងបានផងដែរ។ ការពិសារទឹកតែមួយពែង ជាពិសេសគឺ តែក្តៅនៅបន្ទាប់ពីទទួលទាន
    អាហាររួចនឹងជួយអោយលោកអ្នកអាចដុតបំផ្លាញនូវបរិមាណខ្លាញ់ដែលលើសនៅក្នុងសារ
    ពាង្គកាយបានយ៉ាងមានប្រសិទ្ធិភាពបំផុត។

    ពិសារទឹកចម្រោះ រឺទឹកស្អាត
    ការពិសារទឹកដែលចម្រោះស្អាតរឺទឹកដែលមានអនាម័យល្អក៏ជួយអោយយើងអាចដុតបំផ្លាញ
    នូវសារធាតុកាឡូរីក្នុងសារពាង្គកាយនៅក្នុងពេលយើងធ្វើចលនាផងដែរ។ អ្នកជំនាញស្រាវ
    ជ្រាវជាតិអាមេរិកម្នាក់បានអោយដឹងថា អ្នកដែលតែងតែពិសារទឹកជាអចិន្ត្រិយ៍ ២កែវក្នុងមួយ
    ថ្ងៃគឺអាចកាត់បន្ថយជាតិខ្លាញ់បាន ២,៣គីឡូក្រាមក្នុងមួយឆ្នាំ។ ដូច្នេះមានន័យថាចំពោះអ្នក
    ដែលកំពុងតែចង់សំរកទំងន់ក្នុងពេលសម័យបច្ចុប្បន្ននេះគឺត្រូវពិសារទឹកក្នុងមួយថ្ងៃអោយបាន
    រហូតដល់ ៨កែវ។
    ការពិសារទឹកនេះទៀតសោតក៏ត្រូវបានអ្នកជំនាញធ្វើការបញ្ជាក់ផងដែរថា ការពិសារទឹក
    ត្រជាក់គឺទទួលបានផលប្រសើរជាងការពិសារទឹកក្តៅ ហើយចំពោះមូលហេតុត្រូវបានលើក
    ឡើងថាដោយសារពេលពិសារទឹកត្រជាក់ចូលទៅក្នុងពោះ ពេលនោះសារពាង្គកាយត្រូវការ
    បញ្ចេញប្រតិកម្មធ្វើអោយទឹកនោះក្តៅ ហេតុដូច្នេះហើយការដុតបំផ្លាញនូវបរិមាណកាឡូរី
    ក៏កាន់តែមានភាពសកម្មឡើងនិងអាចដុតបំផ្លាញបានច្រើនជាងផងដែរ។ តាមការធ្វើស្ថិតិ
    យើងពិសារទឹកត្រជាក់អស់មួយកែវពេលនោះយើងអាចដុតបំផ្លាញបាន ៦៤កាឡូរីឯណោះ។
    ដូច្នេះដើម្បីអោយទទួលលទ្ធផលល្អលោកអ្នកគួរតែពិសារទឹកត្រជាក់នៅចន្លោះពេលទទួល
    ទានអាហាររឺមុនពេលទទួលទានទើបជាការប្រសើរ។

    ស្ករកៅស៊ូដែលមិនមានជាតិស្ករ
    តាមរយៈការស្រាវជា្រវមួយរបស់អ្នកជំនាញនៃសាកលវិទ្យាល័យ Rhodes Islands ប្រទេស
    អាមេរិក អោយដឹងថាការទំពារស្ករកៅស៊ូនៅមុនពេលទទួលទានអាហារថ្ងៃត្រង់គឺអាចធ្វើ
    អោយយើងទទួលទានអាហារបានតិច ដែលមានន័យថាកាត់បន្ថយបាននូវបរិមាណការូឡី
    បានរហូតដល់ចំនួន ៦៧កាឡូរីឯណោះ បើធៀបជាមួយអ្នកដែលមិនទំពារស្ករកៅស៊ូនៅមុន
    ពេលទទួលទាននោះ។ ក្នុងនោះដែរសកម្មភាពទំពារស្ករកៅស៊ូនេះក៏អាចជួយបង្កើនការ
    រំលាយថាមពលបាន ៥% នៃថាមពលដែលរាងកាយយើងបានស្រូបចូលទៀតផង។ 

    ៣. ងូតទឹកក្តៅ៖

    ការត្រាំខ្លួនក្នុងអាងដែលមានទឹកក្តៅឧណ្ហៗរយៈពេល ១០នាទីដែលមានលាយជាមួយប្រេង
    លាបខ្លួនបន្តិចក្នុងទឹកនោះ រឺការងូតទឹកក្តៅឧណ្ហៗដោយប្រើផ្កាឈូកបាញ់ស្រោចលើរាង
    កាយរបស់យើង នឹងជួយកាត់បន្ថយបាននូវជាតិខ្លាញ់ដែលលើសនៅក្នុងសារពាង្គកាយរបស់
    យើងបានយ៉ាងច្រើនផងដែរ។ ការងូតទឹកក្តៅគឺអាចជួយសំរួលអោយចរន្តឈាមរបស់យើង
    ដើរស្រួល សំរួលដល់ប្រព័ន្ធដង្ហើមរបស់យើងអោយកាន់តែប្រសើរ ជួយធ្វើអោយទន់ស្រទាប់
    ខ្លាញ់នៅក្រោមស្បែករបស់យើង។ 

    លទ្ធផលនៃការសម្រកទំងន់កាន់តែទទួលបានផលល្អ នៅពេលដែលយើងងូតទឹកក្តៅឧណ្ហៗ
    បូករួមនឹងការម៉ាស្សាបន្ថែមនោះ។ ត្រាំក្នុងទឹកដែលមានសីតុណ្ហភាពពី ៣៨ ដល់ ៤២ អង្សា
    សេក្នុងរយៈពេល ១០នាទី រួចយកដៃរឺប្រើប្រាស់ឧបករណ៍ម៉ាស្សាដើម្បីម៉ាស្សាត្រង់កន្លែង
    ដែលមានខ្លាញ់ច្រើននៅលើសារពាង្គកាយដូចជា ពោះ កំប៉េះគូថ រឺភ្លៅជាដើម...។

    ៤.ធ្វើការងារផ្ទះ

    ការធ្វើការងារនៅផ្ទះក៏បានចូលរួមចំណែកក្នុងការជួយអោយលោកអ្នកអាចសម្រកទំងន់បាន
    យ៉ាងមានប្រសិទ្ធិភាពផងដែរ។ ព្រោះវាហាក់ដូចជាយើងកំពុងតែហាត់ប្រាណយ៉ាងដូច្នោះ។
    ១៥ នាទីធ្វើសួន ជួយអោយយើងអាចរំលាយបាន ៧៤កាឡូរី។ ធ្វើសួនជាប្រចាំក្នុងកំឡុង
    ពេលមួយខែនោះនឹងជួយរំលាយបានពី ១៧.០០០ ទៅ ១៨.០០០ កាឡូរី (ប្រហែលពី ៤,៥
    ទៅ ៥គីឡួក្រាម) ។
    ជូតទ្វារ ក្នុងរយៈពេលមួយម៉ោងគឺអាចជួយរំលាយបានចំនួន ៣៥០ កាឡូរី។ និងជាមធ្យមក្នុង
    មួយខែអាចរំលាយបានពី ១០.០០០ ទៅ ១២.០០០ កាឡូរី គឺប្រហែល ៣ ទៅ ៣,៥គីឡូក្រាម
    ទៀតផង។

    ជូតសំអាតគេហដ្ឋាន(គេហដ្ឋាន ១០០ម៉ែត្រការ៉េ កំពស់ ៣ ជាន់) ៖ 
    ជូតសំអាតគេហដ្ឋាន៖ ២០០កាឡូរី/មួយម៉ោង,បោសសំអាតគេហដ្ឋាន៖ ២៥០ កាឡូរី/ម៉ោង
    និងធ្វើជាប្រចាំក្នុងកំឡុងមួយខែនឹងជួយរំលាយបានពី ១០.០០០ ទៅ ១២.០០០ កាឡូរីដែល
    ប្រហែលពី ២,៥ ទៅ ៣,៥គីឡូក្រាមក្នុងមួយខែ។
    អ៊ុតសំលៀកបំពាក់៖ ១២៥ កាឡូរី,លាងចានឆ្នាំង ១៣៦ កាឡូរី ,រៀបចំផ្កាតាំង ១១៤កាឡូរី
    ជូតសំអាតបង្អួច ៤០០កាឡូរី...។
    ទៅផ្សារទិញអីវ៉ាន់, ចូលចង្រ្កានធ្វើម្ហូប៖ ១៥០កាឡូរី/ម៉ោង មួយខែអាចសម្រកបានពី 
    ២,៥ ទៅ ៣គីឡូក្រាម ។
    បោកគក់សំលៀកបំពាក់ដោយដៃ៖( ១ថ្ងៃ/ម្តងសំរាប់គ្រួសារមានសមាជិក ៤នាក់) អាច
    រំលាយបាន ១៥០កាឡូរី ហើយក្នុងរយៈពេលមួយខែអាចសំរកទំងន់បានបានពី ១,២ ទៅ 
    ១,៥គីឡូក្រាម។

    ៥.ការថើប និងរួមភេទ៖

    ប្រហែលជាលោកអ្នកមិនជឿនោះទេ ប៉ុន្តែការពិតជាមួយការថើបមួយដែលប្រកបដោយក្តី
    ស្រលាញ់ដ៏ជ្រាលជ្រៅនិងមនោសញ្ចេតនាគឺអាចជួយរំលាយបានរហូតដល់ ៦,៤កាឡូរីឯ
    ណោះ។ រីឯការរួមភេទវិញជួយអោយយើងអាចរំលាយបានពី ១៥០ទៅ ២៥០កាឡូរី និង
    ពេលខ្លះគឺអាចដល់ ៣៥០ កាឡូរីទៀតផងគឺអាស្រ័យទៅតាមសកម្មភាពនិងតិចនិចរបស់អ្នក
    ទាំងពីរផងដែរ។ បើតាមអ្នកជំនាញអោយដឹងថាដើម្បីអាចសម្រកទំងន់បានឆាប់រហ័សលោក
    អ្នកគួរតែចំណាយពេលអោយបានយ៉ាងតិច ១០នាទីក្នុងមួយថ្ងៃសំរាប់ការអោបថើបដើម្បីដុត
    រំលាយជាតិខ្លាញ់លើសដែលមានក្នុងសារពាង្គកាយរបស់យើង៕
    ប្រភព៖ Skmn



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.