ឆ្នាំ ២០១២ ចិន ផ្ដល់ជំនួយ ទឹកប្រាក់ ៥០០ លានដុល្លារ ដល់កម្ពុជា លើគម្រោង ៧

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ រដ្ឋាភិបាល នៃប្រទេសចិន បានអះអាងថា ខ្លួននឹងផ្ដល់ប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិក មក កម្ពុជា លើគម្រោងចំនួន ៧ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស គម្រោងផ្លូវជាតិលេខ ៦ A ផ្លូវកែងពីខេត្ដ សៀមរាប ទៅតាមសំណើរបស់កម្ពុជា។
    ការអះអាងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១២ ក្នុងកិច្ចជំនួបមួយ រវាងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រធាននីហរ័ណ អាហរ័ណ នៃធនាគារជាតិ ប្រទេសចិន លោក Li Ruogu នៅវិមានសន្តិភាព ។
    ជំនួយការផ្ទាល់ សម្តេចតេជោ លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ ប្រាប់ដល់ អ្នកសារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ច របស់លោក Li Ruogu មកកម្ពុជានេះ គឺដើម្បីចុះហត្ថលេខា ទៅលើគម្រោងចំនួនបី ដែលរដ្ឋាភិបាលចិន បានសន្យាជាមួយនឹង កម្ពុជានោះ គឺមានផ្លូវលេខ ២១៤ ផ្លូវលេខ ៧៦ និងប្រព័ន្ធធារាសាស្រ្ត ។
    នៅក្នុងកិច្ចជំនួប ប្រហែលជាងមួយម៉ោងនោះ លោក Li Ruogu ក៏បានផ្តល់ឱកាស ឲ្យកម្ពុជាលើគម្រោង បន្ថែមទៀត ដើម្បី ស្នើសុំដល់រដ្ឋាភិបាលខ្លួន ទាក់ទាញយកឥណទានសម្បទានចិន ចំពោះ (មូលនិធិចិនអាស៊ាន) ដែលមានគម្រោង ទឹកប្រាក់ចំនួន ៤.០០០ លានដុល្លារអាមេរិក សម្រាប់ផ្តល់ជូនដល់បណ្តាប្រទេសអាស៊ាននីមួយ ៗ សម្រាប់គម្រោងស្នើសុំ របស់ពូកគេ ។ ប៉ុន្តែ នាពេលបច្ចុប្បន្ន ពុំមានការកំណត់នោះទេ ។
    ជាមួយគ្នានោះផងដែរ លោក Li Ruogu ក៏បានអះអាងថា ខ្លួននឹងជួយដល់កម្ពុជា លើគម្រោងចំនួន ៧ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងឆ្នាំ ២០១២ នេះ ដែលកម្ពុជា បានលើកជូនដល់ប្រទេសចិន កាលពីកន្លងទៅនោះ ។
    លោក អ៊ាង  សុផល្លែត បានមានប្រសាសន៍ ដោយស្រង់សម្តីលោក Li Ruogu ថា” ឯកឧត្កម Li Ruogu បានមានប្រសាសន៍ ថា នឹងចាត់ទុកគម្រោងផ្លូវជាតិលេខ ៦ នេះ ជាគំរូអាទិភាព ហើយលោកនឹងពិនិត្យមើល គម្រោងនេះពេលដែលត្រឡប់ទៅវិញហើយបានធានាអះអាង នៅក្នុងឆ្នាំ២០១២ នេះ លើគម្រោងទាំង ៧ ដែលបានលើកឡើងនោះ នឹងមិនមានបញ្ហាទេ សម្រាប់ ផ្តល់ជូន ដល់កម្ពុជា ”។
    សូមបញ្ជាក់ថា លោក Li Ruogu និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ នឹងចុះ ហត្ថលេខា លើគម្រោងទាំងបី គឺមានផ្លូវលេខ ២១២ ផ្លូវលេខ៧៦ និងប្រព័ន្ធធារាសាស្ត្រ នៅរសៀលថ្ងៃទី0២ ខែកុម្ភៈ ឆ្នាំ២០១២ នេះ នាទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.