គ្មាន​វាចា​នឹង​ថ្លែង

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • លោកគ្រូ​ចំណូល​គាត់​ចូល​ចិត្ត​កីឡា​ណាស់ ថ្ងៃ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន គាត់​បាន​ឲ្យ​សិស្ស​សរសេរ​ពី​ចំណាប់ អារម្មណ៍​ស្ដី​អំពី​កីឡា​បាល់ទាត់​មួយ​ ក្រុម ។
    លោកគ្រូ ៖ តើ​ប្អូនៗ​ធ្លាប់​មើល​ការ​ប្រកួត​បាល់ទាត់​ទេ?
    សិស្ស ក ៖ បាទ! លោកគ្រូ ធ្លាប់!
    លោកគ្រូ ៖ បើ​ដូច្នេះ​សូម​ប្អូនៗរៀប​រាប់​អំពី​លទ្ធផល​នៃការ​ប្រកួតរបស់​ក្រុម​​នីមួយៗ ដែល​ប្អូន​ធ្លាប់​ទៅ​ទស្សនា!សិស្ស​ម្នាក់ៗ​រៀបរាប់​ ល្អ​ឥត​ខ្ចោះ នៅ​សល់​តែ​ប្លោក​វា​ក្រោក​ឈរ​ អេះ​ក្បាល ។
    លោកគ្រូ ៖ ម៉េច​ក៏​ប្អូន​មិន​រៀបរាប់…?
    ប្លោក ៖ រៀប​រាប់​អត់​ចេញទេ​លោកគ្រូ…
    លោកគ្រូ ៖ ម៉េច​អញ្ចឹង?
    ប្លោក ៖ ព្រោះ​ពេល​កំពុង​ប្រកួត ខ្ញុំ​កើត​ខ្យល់គ អត់​បាន​តាម​ដាន!
    លោកគ្រូ ៖ ???



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.