បុរសមានក្បាលពោះ មើលទៅមិនសង្ហា ថែមទាំងអាចប្រឈមនឹងបញ្ហាសុខភាពទៀតផង។ ការសម្រកក្បាលពោះ ក៏ជាប្រការចាំបាច់ចំពោះបុរសដែរ មិនមែនតែស្ត្រីនោះទេ...។
បង្កើនការដុតបំផ្លាញថាមពល ៖ មិនមែនចំពោះតែជាតិខ្លាញ់នៅក្បាលពោះ មួយកន្លែងនោះទេ អ្នកត្រូវជំរុញការដុតបំផ្លាញជាតិខ្លាញ់ ពេញមួយតួខ្លួន ដោយបង្កើនចលនារាងកាយ ដូចជា ដើរឡើងចុះ កាំជណ្តើរ ជំនួសជណ្តើយន្ត, ដើរលឿនៗ ឬទិញទឹកសុទ្ធ ២ដបធំៗ យួរនៅនឹងដៃទាំងសងខាង មុននឹង- ដើរទិញទំនិញ។
ងូតទឹកត្រជាក់ ជំរុញការដុតបំផ្លាញថាមពល ៖ មានការសិក្សាស្រាវជ្រាវអះអាងថា ជាតិខ្លាញ់ នឹងរំលាយខ្លួនបានល្អ ប្រសិនបើឋិតនៅក្នុងបរិស្ថានដែលត្រជាក់។ ដូច្នេះ ក្នុងរយៈពេលសម្រកក្បាលពោះ គួរផ្អាកការធ្វើសូណា ឬស្ទីម ១ខែ និងងាក មកងូតទឹកត្រជាក់ បន្ទាប់ពីការហាត់ប្រាណ។
ចៀសវាងសុរា និងភេសជ្ជៈប៉ូវ- កម្លាំង ៖ ភេសជ្ជៈទាំងនោះ ធ្វើឱ្យក្បាលពោះ របស់អ្នក កាន់តែប៉ោងឡើង។ ដូច្នេះ គួរផ្អាក ឬចៀសវាងភេសជ្ជៈទាំងនោះ។
រៀបចំឱ្យអ័រម៉ូនល្អៗ បានចេញមក ៖ គួរចូលគេងឱ្យបានឆាប់ ផ្អាកមើលទូរទស្សន៍ មុនគេង បិទភ្លើង ហ្វឹកហាត់ធ្វើសមាធិចិត្ត ដើម្បីការគេងលក់បានពេញលេញបំផុត ជួយឱ្យអ័រម៉ូននៃការលូតលាស់ (Growth Hormone) ត្រូវបានបញ្ចោញមក ក្នុងពេល គេងលក់ ជាគន្លឹះដ៏សំខាន់ ដែលជំរុញការ ដុតបំផ្លាញថាមពល បានល្អ។
ទទួលទានអាហារពេលល្ងាច យ៉ាង តិច៤ម៉ោង មុនចូលគេង ៖ ព្រោះមាន- ឥទ្ធិពលដល់ការបញ្ចោញអ័រម៉ូននៃការលូត- លាស់។ ដូច្នេះ គួរទទួលទានអាហារពេល- ល្ងាច យ៉ាងយូរត្រឹមម៉ោង ៦ល្ងាច និង ចៀសវាងការចូលរួមពិធីជប់លៀង ឬអាហារប៊ុហ្វហ្វេត៍ ពេលយប់ នឹងជួយឱ្យជុំវិញចង្កេះរបស់អ្នក ស្រកចុះបាន។
ទំពាយឺតៗ ៖ ការទំពាអាហារយឺតៗ នឹងជួយគ្រប់គ្រងអាហារក្នុងមួយពេលៗ គួរជ្រើសទទួលទាន- អាហារ ឱ្យបានសម្បូរបែប គ្រប់ទាំង ៥ក្រុម ក្នុងមួយពេលៗ។
លំហាត់ប្រាណ ជំរុញការដុតបំផ្លាញថាមពល ៖ អ្នកជំនាញបានឱ្យដឹងថា លំហាត់ប្រាណសាច់ដុំភ្លៅ និងត្រគាក ជាការជំរុញការដុតបំផ្លាញជាតិខ្លាញ់ បានល្អបំផុត។
លំហាត់ប្រាណសាច់ដុំក្បាលពោះ ឆ្លាស់គ្នា ៖ មិនចាំបាច់ត្រូវហាត់ប្រាណក្បាលពោះ រាល់ថ្ងៃនោះទេ គួរហ្វឹកហាត់សាច់ដុំពោះ ២-៣លើក ក្នុងរយៈពេល២ថ្ងៃ ក្នុង១សប្តាហ៍ ដោយឆ្លាស់គ្នានឹងការហាត់ប្រាណ បែបផ្សេង ដែលល្អចំពោះសាច់ដុំរបស់អ្នក។
ឈរឬដើរ ឱ្យត្រង់ខ្លួន ៖ ចំណុចដែលធ្វើឱ្យកើតមានក្បាលពោះ ការឈរខ្នងកោង ធ្វើឱ្យក្បាលពោះ មើលទៅជាគំនរខ្លាញ់ មិនគួរឱ្យចូលចិត្ត។ ការឈរត្រង់ខ្នង ពើងទ្រូង ស្មាបើក នឹងជួយជំរុញឱ្យសាច់ដុំពោះ តឹងគ្រប់ពេល។ ដូច្នេះ គួរហ្វឹកហាត់ឈរ ដើរ និងហាត់ប្រាណ ក្នុងឥរិយាបថខ្នងត្រង់ជានិច្ច នឹងធ្វើឱ្យ អ្នកមើលទៅសង្ហា និងគ្មានក្បាលពោះ។
លំហាត់ប្រាណសម្រកក្បាលពោះ ដែលនិយមបំផុត ៖ គឺគេងផ្ងារ លើកជង្គង់ឡើង លើកក្បាល ឡើង (Abs Crunch with Leg lift) បើឱ្យរឹតតែប្រសើរ ត្រូវធ្វើលើបាល់ហាត់ប្រាណ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.