គ្រោះរញ្ជួយដី កម្រិតធ្ងន់ធ្ងរមួយ វាយប្រហារ កោះតៃវ៉ាន់

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • TAIPEI: គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានបង្កឲ្យ ប្រជាជនជាច្រើននាក់ នៅទីក្រុង Kaohsiung ដែលជាទីកុ្រងធំជាងគេទីពីរនៅកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ រត់ភៀសខ្លួនចេញពីតំបន់ ដែលរងការវាយប្រហារ។ ជាមួយគ្នានេះដែរ សេវាដឹកជញ្ជូនអ្នកដំណើរតាម រថភ្លើងត្រូវបានផ្អាកដំណើរការមួយរយៈ ប៉ុន្តែពុំមានសេចក្តីរាយការណ៍ណាមួយ ដែលបានបញ្ជាក់ពី ចំនួនជនរងគ្រោះនោះទេ។
    យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹង ថា គ្រោះ រញ្ជួយដីបានវាយប្រហារតំបន់មួយ ដែលស្ថិតនៅចម្ងាយប្រមាណជា៥៧គីឡូម៉ែត្រ ភាគខាង កើត នៃទីក្រុង នៅវេលាម៉ោងប្រមាណជា១០ និង៣៤នាទីព្រឹក។ នេះបើយោងតាមការលើកឡើងរបស់ អ្នកវាស់ស្ទុងផ្នែកភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក។
    អ្នកអង្កេតការណ៍ប្រចាំទីក្រុងហុងកុង បានបង្ហាញថា គ្រោះរញ្ជួយដីនេះ មានកម្រិតប្រមាណជា ៦,០ រ៉ិចទ័រ ខណៈដែលមជ្ឈមណ្ឌលទទួលបន្ទុកផ្នែកគ្រោះរញ្ជួយដីប្រចាំកោះតៃវ៉ាន់ បានកំណត់ថា គ្រោះ រញ្ជួយដីនេះ មានកម្រិត ៦,១ រ៉ិចទ័រ។ បើទោះបីជាគ្រោះរញ្ជួយដីនេះ មានកម្រិតធ្ងន់ធ្ងរ តែទីភ្នាក់ងារអគ្គិ ភ័យជាតិប្រចាំកោះតៃវ៉ាន់ បានបង្ហាញថា វាពុំបានបង្កឲ្យមានជនរងគ្រោះនោះទេ ហើយហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗនានា ក៏ពុំត្រូវបានរងការបំផ្លិចបំផ្លាញនោះដែរ។
    លោក Chen Jung yu អ្នកនាំពាក្យប្រចាំមជ្ឈមណ្ឌលទទួលបន្ទុកផ្នែកគ្រោះរញ្ជួយដីបានលើកឡើងថា កម្រមានគ្រោះរញ្ជួយដីកម្រិតធ្ងន់បែបនេះ កើតមានក្នុងតំបន់ Kaohsiung ណាស់ ។ លោកបានបន្ត ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ខណៈដែលគ្រោះរញ្ជួយដីមានកម្រិតធ្ងន់ធ្ងរ តែវាកើតមានក្នុង រយៈពេលខ្លីតែប៉ុណ្ណោះ ហើយអគារមួយចំនួន បានរងកម្លាំងរញ្ជួយបណ្តាលឲ្យរង្គើក្នុងរយៈពេលប្រហែលជា៧នាទីប៉ុណ្ណោះ ដែលនេះជាហេតុផលមិនបណ្តាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរកើតមានឡើង នោះទេ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.