តើវីតាមីន E ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? ជាការពិតណាស់ គុណសម្បត្ដិរបស់វីតាមីន E អាចប្រយុទ្ធប្រឆាំង ទៅនឹងប្រតិកម្មអុកស៊ីតកម្ម ដើម្បីទប់ស្កាត់ការវិវឌ្ឍ ទៅរកភាពចាស់ជរា នៃស្បែក វាអាចការពារកាំរស្មី UV ពីពន្លឺព្រះអាទិត្យ។ លើសពីនេះ ទៅទៀតវីតាមីន E ក៏អាចព្យាបាលជំងឺសើស្បែកជាច្រើនប្រភេទជួយបំបាត់ស្នាកស្នាម ហើយក៏អាចព្យាបាលជំងឺមហារីកស្បែកបានផងដែរ។ ពិសេសជាងនេះទៀតយោងតាមការសិក្សាស្រាវជ្រាវថ្មីៗ ទៅលើវីតាមីន E បានឱ្យដឹង ពីសមត្ថភាពដែលមិនគួរឱ្យធ្វើយ៉ាងដូច្នេះថា មានតួនាទីយ៉ាងសំខាន់ក្នុងការការពារព្យាបាលនូវការឈឺចាប់ដែលមានរដូវបរិមាណទឹកកាមទាបរបស់បុរស ការក្ដៅផ្សាកែវភ្នែក ជំងឺឡើងបាយភ្នែក ការឈឺចាប់តាមសាចដុំសន្លាក់ឆ្អឹង ការចុះ ខ្សោយ ការវិវឌ្ឍទៅ រកភាពចាស់នៃសមត្ថភាពខួរក្បាលជួយបណ្ដុះកោសិកាខួរក្បាល រោគហឺត ជំងឺទឹកនោមផ្អែម សំរួលដល់ចលនាឈាមដាច់សរសៃឈាមក្នុងបេះដូង មហារីកក្រពេញប្រូស្ដាត និងមហារីកសុដន់យ៉ាងមានប្រសិទ្ធិភាព។ ដោយមើលឃើញពីគុណប្រយោជន៍របស់វីតាមីននេះ ទើបសព្វថ្ងៃនេះមានក្រុមហ៊ុនជាច្រើន បានផលិតនូវគ្រឿងសំអាង និងឱសថជាច្រើនដែលបានផ្សំពីវីតាមីន E ហើយទទួលបានប្រាក់ចំណេញយ៉ាងច្រើន។យ៉ាងណាមិញគ្រប់ផលិតផលដែលផ្ដល់ គុណសម្បត្ដិរមែងតែងតែផ្ដល់នូវគុណវិបត្ដិចៀសមិនរួច។ ដូច្នេះមានន័យថាទោះ បីជាវីតាមីន E ផ្ដល់គុណប្រយោជន៍មិនអាចកាត់ថ្លៃយ៉ាងណាក៏ចៀសមិនរួចពីភាពអវិជ្ជមានរបស់ខ្លួនដែរ។ គុណវិបត្ដិ របស់វីតាមីន E មានដូចជាធ្វើឱ្យ សាច់ដុំខ្សោយបរិមាណឈាមឡើងខ្ពស់ព្រមទាំង មានភាពយឺតយាវក្នុងការប្រើប្រាស់មានន័យថា គួរតែប្រើវាក្នុងបរិមាណមួយសមស្របបានហើយចៀសវាងលើសចំណុះព្រោះដើម្បីភាពស្រស់ស្អាត និងទទួលបានសុខភាពល្អបរិបូរណ៍គួរជាទីពេញចិត្ដ។
អង្ករពណ៌ត្នោតកាត់បន្ថយ ការប្រឈមនឹងជំងឺទឹកនោមផ្អែម
ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា អង្ករព៌ណស គឺអាចបង្កឱ្យកើតជំងឺទឹមនោម ផ្អែមក្នុងកម្រិតខ្ពស់បំផុត BI ព្រោះអង្ករប្រភេទនេះបញ្ចេញជាតិស្ករទៅឈាមក្នុងកម្រិតជាអតិបរិមា។ កន្លងមកថ្មីៗ នេះអ្នកស្រាវជ្រាវអាមេរិកមួយក្រុមបានបង្ហាញថា អង្ករព៌ណត្នោតនិង ចំណីអាហារធ្វើមកពីគ្រាប់ធញ្ញជាតិផ្សេងៗ គឺជាប្រភេទអាហារដែលធ្វើឱ្យអ្នកទទួលទានមានសុខភាពល្អ ព្រោះបាយដែលប្រើអង្ករព៌ណ ត្នោត និងចំណីអាហារធ្វើពីគ្រាប់ធញ្ញជាតិពុំសូវ សំបូរដោយគ្លុយកូទេ។
ពលរដ្ឋអាមេរិកចំនួនជិត ២០០០០០ នាក់ បានបង្ហាញថា ការប្រើប្រាស់អង្ករព៌ណស គឺជាប់ពាក់ព័ន្ធជាមួយនឹងការកើត ជំងឺទឹកនោម ផ្អែមប្រភេទទី២អ្នកហូបបាយអង្ករព៌ណស ឡើងទម្ងន់១៥០ក្រាមក្នុងមួយសបា្ដហ៍នឹងប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទ ទី២ក្នុងកម្រិតជាង១៧ភាគរយ។
ការហូបបាយដោយអង្ករព៌ណត្នោតមិនត្រឹមតែមិនប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេតែវាថែមទាំងជួយកាត់ បន្ថយ ការប្រឈមមុខនឹងការកើតជំងឺនេះទៀតផង៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.