iPad 2 ក្រៅ​ស្រុក​ធ្លាក់​ថ្លៃ ក្នុង​ស្រុក​ស្រពិចស្រពិល

Posted on
  • Wednesday, February 29, 2012
  • by
  • angco.co
  • in
  • Labels:

  • កាល​ពី​ពេល​ថ្មី​ៗនេះ នៅ​លើ Best Buy ដែល​ជា​គេហទំព័រ​ពេញ​ និយម​មួយ​សម្រាប់​អ្នក​ ដែល​ចូលចិត្ត​ទិញ​ទំនិញ​តាម ​ប្រព័ន្ធ​អនឡាញ បាន​ប្រកាស​លក់​បញ្ចុះ​តម្លៃ ៥០ ដុល្លារ​អាមេរិក​សម្រាប់ iPad 2 គ្រប់​ស៊េរី​ទាំង​អស់។


    ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល Apple ចែកចាយ​លក់​ផ្ដាច់​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​ការ​លក់​ផលិតផល iPad 2 ថា​នឹង​មាន​ការ​ប្រែប្រួល​ដែរ​ឬ​យ៉ាង​ណា។

    កញ្ញា លាភ បុគ្គលិក​សម្របសម្រួល​ផ្នែក​លក់​នៅ​ក្រុមហ៊ុន iOne​ បានប្រាប់ថា ពេល​នេះ​ក្រុមហ៊ុន​នៅ​មិន​ទាន់​មាន​វិធានការណ៍​លើ​ការ​លក់​ផលិតផល iPad 2 ថា​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​កញ្ញា​បញ្ជាក់​ថា គ្រប់​អតិថិជន​ដែល​ជាវ​ផលិតផល​ប្រើប្រាស់​នៅ​ក្រុមហ៊ុន​របស់​កញ្ញា តែង​ទទួល​ការ​ផ្ដល់​ជូន​គ្រឿង​ឧបករណ៍​បន្ថែម​ទៀត​ជា​ពិសេស​ផង​ដែរ។
    តាម​ប្រភព​ដែល​បាន​ចុះ​ផ្សាយ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លក់​បញ្ចុះ​តម្លៃ​ខាង​លើ​ប្រហែល​ជា​ការ​លក់​លាង​ឃ្លាំង ខណៈ​មាន​ព័ត៌មាន​លេចឮ​ថា iPad 3 ត្រៀម​ខ្លួន​នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

    ប្រភពរូបថត៖ cultofmac



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.