១០០នាក់កំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់លិចសាឡាង នៅ Papua New Guinea

Posted on
  • Friday, February 3, 2012
  • by
  • angco.co
  • in
  • Labels:
  • សាឡាងមួយគ្រឿងដឹកអ្នកដំណើរជាង ៣០០នាក់បានលិចនៅសមុទ្រ Papua New Guinea 
    នៅក្នុងថ្ងៃនេះ បានបណ្ដាលអោយមនុស្សយ៉ាងតិច ១០០នាក់ត្រូវបាត់ខ្លួន។
    ទីតាំងរបស់ Papua New Guinea

    តំណាងទីភ្នាក់ងារសុវត្ថិភាពលើដែនសមុទ្រអូស្ដ្រាលីបានអោយដឹងថា បន្ទាប់ពីសាឡាងលិច
    ពួកគេបានជួយសង្គ្រោះជនរងគ្រោះពីសមុទ្រ។

    យោងតាមទំព័រ AFP ដកស្រង់សំដីអ្នកតំណាងខាងលើ អោយដឹងថា ៖ នៅវេលាម៉ោង ១២ 
    និង ៣០នាទី(ម៉ោងនៅភ្នំពេញ) មានកប៉ាល់ចំនួន ៨គ្រឿង ស្ថិតនៅក្នុងតំបន់សាឡាងលិច 
    កប៉ាល់ចំនួន ៥ក្នុងចំណោមនោះបានជួយសង្គ្រោះមនុស្សដែលបានលិច និងនៅមានជីវិត។

    ជនរងគ្រោះដែលត្រូវបានកប៉ាល់ទាំង ៥នោះជួយសង្គ្រោះ គឺមានចំនួន ២១៩ នាក់ ដូច្នេះ 
    បច្ចុប្បន្ននៅសល់ជនរងគ្រោះ ១០០នាក់ទៀតកំពុងបាត់ខ្លួននៅលើសមុទ្រ។

    សាឡាង​ Rabaul Queen មុនពេលលិច

    ដោយឡែក សាឡាងមួយដែលមានឈ្មោះថា Rabaul Queen ដឹកអ្នកដំណើរចំនួន ៣៥០នាក់
    ដែលភាគច្រើនជានិស្សិតនោះ ក៏បានដាច់ទំនាក់ទំនងកាលពីព្រឹកប្រលឹមនេះ បន្ទាប់ពីបាន
    ចេញដំណើរបានប្រហែល ៨០គម។

    នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោក Julia Gillard ​បានអោយដឹងថា ប្រទេសនេះបានទទួលការស្នើរ
    អោយជួយ ហើយក្រុមអ្នកជួយសង្គ្រោះក៏បានទៅកាន់កន្លែងកើតហេតុ។

    សាឡាងនេះបានជួបនឹងគ្រោះថ្នាក់ខណៈដែលកំពុងធ្វើដំណើរពី Lae ទៅកាន់ Kimbe ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.