Samsung មិនចូលរួម សមាជទូរស័ព្ទ ល្អបំផុតលើលោក

Posted on
  • Thursday, February 9, 2012
  • by
  • angco.co
  • in
  • Labels:

  • យោងតាម PCMag បានឲ្យដឹងថា ក្រុមហ៊ុន Samsung បានបញ្ជក់ថា ខ្លួននឹងមិនចូលរួមក្នុងព្រឹត្តិការណ៍សមាជ ទូរស័ព្ទល្អបំផុតលើលោក ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ នេះទេ។
    កាលពីឆ្នាំ២០១១នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Samsung បានបង្ហាញនូវប្រភេទទូរស័ព្ទស្មាតហ្វូន Samsung Galaxy S II ហើយកាលពីឆ្នាំ២០១០ ក្រុមហ៊ុនក៏បានបង្ហាញនូវ Bada នៃប្រព័ន្ឋប្រតិបត្តិការទូរស័ព្ទ របស់ Galaxy S II។ ប៉ុន្តែសម្រាប់ឆ្នាំ២០១២នេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ល្បីមួយនេះ មិនចូលរួម បង្ហាញផលិតផលរបស់ខ្លួន នៅក្នុងវេទិការ នៃព្រឹត្តិការណ៍ដ៏គួរឲ្យទាក់ទាញមួយនេះទេ។
    ក្រុមហ៊ុន Samsung បានប្រកាសបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួន Samsung Galaxy SIII នឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទល្អបំផុត លើលោកនោះទេ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០១១សារព័ត៌មាន Bgr បានស្រង់របាយការណ៍ថា Samsung មានផែនការបង្ហាញនូវប្រភេទ Tablet ទំនើប ស៊េរីថ្មីចុងក្រោយ ជាមួយនឹងការណែនាំពីអត្ថប្រយោជន៍ និងរបៀបប្រើប្រាស់ដល់អ្នកទស្សនាទៀតផង ប៉ុន្តែផែនការទាំងនោះ ប្រហែលមានការផ្លាស់ប្តូរ ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ។
    គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមាជទូរស័ព្ទល្អបំផុតលើលោកនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ់៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.