ប្រាសាទនៃប្រទេសកម្ពុជា៖ អង្គរវត្ត

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels:

  • នៅភាគខាងជើង នៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​  មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត
    ស្នាដៃដ៏ធំចម្បង  អស្ចារ្យរបស់ ព្រះបាទសូរ្យវរ្ម័នទី២ ជារូបភាពតំណាង  ប្រទេសជាតិខ្មែរផងដែរ
    កសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ
    កសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម
    បរិវេណនៃកំពែង ប្រវែងប្រហែល ៥,៥គ.ម
    កំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម
    បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ការយូណេស្កូ នៅឆ្នាំ១៩៩២
    ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ Henri Mouhot នៅឆ្នាំ១៨៦០
    អង្គរមកពីពាក្យសំស្ដ្រឹតថា នគរ មានន័យថា ទីក្រុង ធានី អាណាចក្រ ។ រីឯពាក្យ វត្ត ជាទីដែលមាន​ព្រះសង្ឃគង់នៅ ។ រួមន័យមក អង្គរវត្ត មានន័យថាជាទីក្រុងដែលមាន​វត្តពុទ្ធសាសនា។
    ប្រាសាទ​អង្គរវត្ត​មាន​ឈ្មោះ​ដើម​ថា "ប្រាសាទ​បរម​វិស្ណុលោក"
    តាម​សិលា​ចារិក​នៅ​សតវត្សរ៍​ទី១៦​បញ្ជាក់​ថា ឈ្មោះ​ប្រាសាទ​អង្គរវត្ត​គឺ ព្រះ​​មហា​​នគរ​​ឥន្ទ្រ​​ប្រត្ថ​​ព្រះ​ពិស្ណុ​លោក ​ ពាក្យ ឥន្ទ្រប្រត្ថ មាន​ន័យ​ថា "ទីក្រុង​របស់​ព្រះឥន្ទ"។
    សតវត្យរ៍​ទី១៧​ត្រូវ​បាន​គេ​ហៅ​ថា "ឥន្ទ​​បត្ថម្ភា​​នគរ​​ស្រី​​សុធរវ​​ពិស្ណុ​លោក"
    ឈ្មោះថា អង្គរវត្ត គឺជា​ឈ្មោះ​សាមញ្ញ​សំរាប់​កំណត់​ប្រាសាទ​ដែល​ជា​បូជនីយដ្ឋាន​នេះ
    ចំពោះ​ប្រជាជន​ខ្មែរ ជាពិសេស​អ្នក​រស់នៅ​ខេត្ត​សៀមរាប​ច្រើន​និយម​ហៅ​ឈ្មោះ​រួម​មួយ​ថា អង្គរវត្តតូច
    ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទព្រះបាទសូរ្យវរ្ម័នទី២ (១១១៣—១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។
    បើតាមលោកហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ ដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី​ និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទ បរមវិស្ណុលោក។
    ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ ។ ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព ។
    នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ ។ នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង ។
    ចម្លាក់ថែវដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តនៅ ជាន់ទី១ ជាចម្លាក់លើថ្មភក់មានទំហំ ១,២០០ម៉ែត្រការេ។ សាច់រឿង នៃចម្លាក់នោះចាប់ផ្តើមតាម ជួរដេក តាមជញ្ជាំងពីធ្វេងទៅស្តាំ សាច់រឿងនោះត្រូវបានរៀបចំតាមរបៀប គឺដាច់ពីគ្នា ឬស្ថិតនៅពី លើគ្នា ចម្លាក់នេះត្រូវមើលពីធ្វេងទៅស្តាំ ។ អ្នកទស្សនាគួរដើរមើលដោយ ចូលតាមច្រកកណ្តាល ខាងលិច រួចបត់ស្តាំ និង ដើរជុំវិញ។​ ចម្លាក់ទាំងនោះរួមមាន៖
    (១) ថែវខាងលិច(ត្បូង) : បង្ហាញពីចម្បាំងរបស់គូរុសាត្រា (មហាភារតៈ) ។
    (២) ពន្លាជ្រុង(និរតី) : បង្ហាញពី ឆាកនៃរឿងរាមកេរិ៍្ត ។
    (៣) ថែវខាងត្បូង(លិច) : បង្ហាញពីព្យុហយាត្រារបស់ព្រះបាទសូរ្យវ័រ្មនទី ២ ។
    (៤) ថែវខាងត្បូង(កើត) : បង្ហាញពីរឿងឋានសួគ៌ និង ឋាននរក ។
    (៥) ថែវខាងកើត(ត្បូង) : បង្ហាញពីរឿងកូរសមុទ្រទឹកដោះ ។
    (៦) ថែវខាងកើត(ជិតផ្លូវចូល) : ជាសិលាចារិក ។
    (៧) ថែវខាងកើត(ជើង) : បង្ហាញពីជ័យជំនះរបស់ព្រះវិស្ណុ លើពួកអសុរៈ ។
    (៨) ថែវខាងជើង(កើត) : បង្ហាញពីជ័យជំនះរបស់ក្រឹស្ណៈ និង បាណ្ឍៈ ។
    (៩) ថែវខាងជើង(លិច) : បង្ហាញពីចម្បាំងរវាងទេតា និង​ពួកអសុរៈ ។
    (១០) ពន្លាជ្រុង(ពាយព្យ) : បង្ហាញពីឆាកនៃរឿងរាមកេរិ៍្ត ។
    (១១) ថែវខាងលិច(ជើង) : បង្ហាញពីចម្បាំងនៅក្រុងលង្កា(រឿងរាមកេរិ៍្ត) ។
    វីដេអូស្ដីពី ប្រាសាទអង្គរវត្ត និង ជីវិតរស់នៅប្រជាជនជុំវិញប្រាសាទ ក្នុងឆ្នាំ ១៩៣០



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.