នគរបាលនិងប្រជាជនចាប់ចោរលួច​ឡែបថបបានម្នាក់


រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុង​ចំណោម​  បក្សពួកពីរនាក់  ត្រូវនគរបាល​ និងប្រជាជនដេញ​តាមប្រមាញ់ចាប់បាន  កាលពីវេលាម៉ោង៣​រសៀ  ល​ថ្ងៃ​ទី២៩ កុម្ភៈ ២០១២  បន្ទាប់ពីជន​​នោះ​​ធ្វើសកម្ម​ភាពលួចយកឡែបថបមួយ  គ្រឿង​​នៅ​ក្នុងស្តង់​ លក់ផ្កាកែងផ្លូវលេខ១៥៤ និង៥៣ ស្ថិតក្នុង​សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយ​ព្យាយាម​បើកមូ៉តូគេចខ្លួន  តែសំណាងអាក្រក់​ជិះ​ម៉ូតូទៅបុករបងដែកដួល​ប្រកាច់ប្រកិន។
ជនសង្ស័យដែលនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ឃាត់ខ្លួន​នោះមានឈ្មោះចាប សុភ័ក្រ្ត ភេទប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ។ ​​រីឯជនរងគ្រោះជា​ម្ចាស់​ឡែប​ថប​ឈ្មោះសុខ ឃៀង ភេទស្រី អាយុ​២២ឆ្នាំ ជា​អ្នក​លក់ផ្កា ​ស្នាក់នៅផ្ទះជួល​សង្កាត់​ផ្សារ​ថ្មីទី១ ខណ្ឌ​​ដូនពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច​បានឲ្យដឹងថា នៅវេលាមោ៉ងខាងលើនារីម្ចាស់​ឡែប​ថប​ជាប់រវល់ការងារហើយបានដាក់​ឡែបថប​ ទុកក្នុងស្តង់ ស្រាប់តែមាន​ជន​សង្ស័យ​ពីរ​នាក់​ជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខស្តង់រួច​ជន​ ម្នាក់ក៏លួចយកឡែបថបដាក់ចូលក្នុង​កាបូប ខណៈ​នោះនារីរងគ្រោះឃើញ​ហើយ​​​​ស្រែក​ឆោ​​ឡោ​ឡើង ដើម្បីឲ្យសមត្ថកិច្ចក៏​ដូច​ជាប្រជា​ជន​ជួយដេញចាប់។ ដោយ​​ឃើញហេតុការណ៍​មិន​​ស្រួល​ជនសង្ស័យម្នាក់បាន​រត់ចោលបក្សពួក  ​ឯ​ម្នាក់ទៀតព្យាយាមបើក​​ម៉ូតូ​គេចចូលច្រកឌឿង​ហែម​​ផ្លូវលេខ៥៣ ដើម្បី​​គេច​ខ្លួន ។ តែជួប​សំណាង​អាក្រក់បើកម៉ូតូទៅ​បុក​របង​ដែកផ្ទះ បណ្តាលឲ្យដួលប្រកាច់ប្រកិនក៏ត្រូវ​នគរ​​​បាល និងប្រជាជនក្របួចជាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.