Lee Hyori ជា Marilyn Monnroe របស់កូរ៉េ

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រភពព័ត៌មានបរទេសនានា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ បានឱ្យដឹងថា តារាចម្រៀងសិចស៊ី Lee Hyori បានយកឈ្នះ តារាសិចស៊ីដទៃទៀត ដូចជា Kim Hae Soo និង Han Chae Young ដើម្បីទទួលដំណែងជា Marilyn Monroe របស់កូរ៉េ ខាងត្បូង។
    ខ្សែភាពយន្ត ដែលមានចំណងជើងថា My Week With Marilyn ដែលត្រូវបានដាក់បញ្ចាំង កាលពីពេលថ្មីៗនេះ កាន់តែធ្វើឱ្យ ប្រជាប្រិយភាព របស់តារារូបនេះ កាន់តែល្បីរន្ទឺ ទន្ទឹមនឹងនេះ ក៏មានការរៀបចំសម្រង់មតិមួយ ដោយសួរក្រុមអ្នកចូលរួមថា តើតារាសិចស៊ី របស់កូរ៉េណាមួយ ដែលមើលទៅដូចជា Marilyn Monroe?
    ទោះបីជា Lee Hyori ត្រូវបានស្ថិត ក្នុងចំណោមតារាល្បីៗ ជាច្រើនទៀត ដែលត្រូវដាក់ ឱ្យគេជ្រើសរើសក៏ដោយ ក៏តារា ចម្រៀងស្រីម្នាក់នេះ បានទទួលសម្លេងគាំទ្រ ដល់ទៅ ៣៦ភាគរយ លើសតារាដទៃទៀត។
    ក្នុងចំណោម តារាស្រីសិចស៊ីទាំងអស់ គេសង្កេតឃើញមានតែ Kim Hae Soo ម្នាក់ប៉ុណ្ណោះ ដែលអាចប្រជែងប្រកិតនឹង Lee Hyori ប៉ុន្ដែក្រុមអ្នកបោះឆ្នោត បានពន្យល់ក្នុង Netizen ថា Lee Hyori មានរាងដ៏ស្រស់ស្អាត ដែលមើលទៅ គឺសិចស៊ី និងគួរជា ទីស្រឡាញ់។
    ក្រៅពីមានភាព ទាក់ទាញខ្លាំង Hyori ក៏ត្រូវបានគេទទួលស្គាល់ថា ជាតារាមានស្នាមញញឹម មានមន្តស្នេហ៍ផងដែរ ដែលបាន បន្ថែមភាពខ្លាំងលើនាង Kim Hae Soo។ បន្ទាប់ពីតារាទាំងពីរនាក់នេះ នាង Han Chae Young បានស្ថិតនៅលំដាប់ទីបី ខណៈដែល HyunA ក្នុងក្រុម 4minute បានជាប់លេខ៤ ផងដែរ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.