ចិន​ផលិត​ឧទ្ធម្ភាគចក្រ A​C313 ទទួល​បាន​លិខិត​បទដ្ឋាន

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • 05-01-12-aប៉េកាំង ៖ ​ឧទ្ធម្ភាគចក្រ A​vicopter ​AC313 ​ដែល​ផលិត​ឡើង​ក្នុង​ប្រទេស​ចិន ​ទទួល​បាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​ចិន​(CAAC) ដែ​ល​ជា​កា​របើក​ផ្លូវ​អោយ​មាន​ការ​ណែ​នាំ​បង្ហាញ​ពី​ឧទ្ធម្ភាគ​ចក្រ​នេះ ​ទៅកាន់​ក្រុម​ហ៊ុន​នានា ​ក្នុង​ប្រទេស​ចិន។ ​ប្រទេស​ចិន​បើក​បង្ហាញ​​ឧទ្ធម្ភាគចក្រ​ស៊េ​រី ​AC313 ​ដែល​មាន​ទំងន់ ​១៣ ​តោន ​ដែល​ជា​​ឧទ្ធម្ភាចក្រ​ស៊ីវិល​ខ្នាត​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី ​ដែល​ត្រូវ​បាន​ផលិត ​និង​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម​យន្ត​ហោះ​របស់​​ចិន។
    ឧទ្ធម្ភាគចក្រ​នេះ ទើប​តែបាន​ទទួល​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​ចិន​ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​​មករា ឆ្នាំ​​២០១២ ​ហើយ​ក៏​ទទួល​បាន​បទដ្ឋាន​សុ​វត្ថិភាព​​​សកល​ផ​ងដែរ។ ​ម្យ៉ាង​ទៀត​ ក្រុមហ៊ុន​ផ​លិត​ឧទ្ធម្ភាគចក្រ​នេះ ក៏​បាន​ត្រៀម​សំរាប់​លក់​ចែកចាយ​នៅ​លើ​ទីផ្សារ​ក្នុ​ង​ប្រទេស និង​ក្រៅ​ប្រទេស​ផង​ដែរ។​ នេះជា​ការ​ឆ្លុះ​បញ្ចាំង​អោយ​ឃើ​ញ​ពី​សមត្ថភាព​របស់​ចិន​ ក្នុង​ការ​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឧ​ទ្ធម្ភាគចក្រ​ខ្នាត​ធំ​នេះ។ ​ក្រុមហ៊ុន​ផ​លិត​បាន​អះ​អាង​ថា ​ក្រុម​ហ៊ុន​បាន​ប្រើប្រាស់​ពេល​វេ​លា​អ​ភិវឌ្ឍន៍​ និង​ស្រាវជ្រាវ​ឧ​ទ្ធម្ភាគច​ក្រ A​C313 ​នេះ ​អស់​រយៈ​ពេល ៤ ឆ្នាំ ​ដោយ​ឧ​ទ្ធម្ភាគ​ច​ក្រស៊េ​រី​នេះ សក្ដិសម​សម្រាប់​បំពេញ​ភារកិច្ច​ជួយ​សង្គ្រោះ​ក្នុង​គ្រោះ​មហន្តរាយ ​ការពារ​ភ្លើង​ឆេះ​ព្រៃ​ ដឹ​ក​ជញ្ជូន ​ផ្តល់​ការ​ជួយ​ដល់​ផ្នែក​វេជ្ជសា​ស្ត្រ ប្រតិបត្តិការ​នៅ​ដែន​​សមុទ្រ ​ទេសច​រណ៍ ​និង​ការ​ធ្វើ​ដំណើរ ដើ​ម្បី​ធុរកិច្ច៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.