ឃាតក​បាញ់​សម្លាប់​យុវជន​ម្នាក់​គ្រាន់​តែ​រឿង​សំឡឹង​មុខ​ត្រូវ​បាន​ឃាត់​ខ្លួន​

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • P09-f-full*ជន​ដែល​ដល់​ជា​ប៉ូលិស​ស័ក្ក​៣អគ្គ​ធិ​ការ​កិច្ច​ក្រសួង​មហាផ្ទៃ ​ប៉ូលិស​ខណ្ឌ​ចំការមន​ព្យាយាម​បិតបាំង​រារាំង​មិន​ឲ្យ​អ្នក​កាសែត​ថតរូប​
    ​ភ្នំពេញ​ ៖ ​ឃាតក​បាញ់​ស្លាប់​យុវជន​ម្នាក់​នៅមុខ​ផ្ទះ​របស់​ខ្លួន​គ្រាន់​តែ​រឿង​ឈរ​នៅ​មុខ​ផ្ទះ​សំឡឹង​មើល​មុខ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​កាល​ពី​ថ្ងៃទី៧​ខែ​មករា​ឆ្នាំ​២០១២​បន្ទាប់​ពី​ធ្វើការ​គេច​ខ្លួន​អស់​រយៈ​ពេល​២​ថ្ងៃ​រួចមក​។
    ជនដៃដល់​ជា​ឃាតករ​គឺជា​មន្ត្រីប៉ូលិស​ពាក់​ស័ក្ក៣នៃ​អគ្គ​ធិ​ការ​កិច្ច​ក្រសួងមហាផ្ទៃ។ពាក់ព័ន្ធ​និង​ករណីនេះ​ក៏មាន​ការអន្តរាគមន៍​ពី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​បាន​ព្យាយាម​និង​រារាំង​មិនអោយ​អ្នកសារព័ត៌មាន​ថតរូប​ជនសង្ស័យ​ឡើយ។​

    ជនសង្ស័យ​ជា​ឃាតករ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ​ជា រតនៈ ​អាយុ៣៥ឆ្នាំ​មុខរបរ​ជា​មន្ត្រីប៉ូលិស ស្នាក់​នៅផ្ទះ​លេខ​ ៣១១​ ផ្លូវ២៧១​ កន្លែងកើតហេតុ​លក់​ថ្នាំលាប់​គ្រប់​ប្រភេទ​យីហោ​ ជា​រតនៈ ​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ​ប្រើប្រាស់​អាវុធ​CZ75 ​បាញ់​អស់​៣គ្រាប់។​
    យុវជន​រងគ្រោះ​ឈ្មោះ ​ហ៊​ល មេ​ង​រ៉ុង ភេទ​ប្រុស​អាយុ២០ឆ្នាំ​មុខរបរ​និស្សិត​សាលា​បច្ចេកទេស​អគ្គិសនី​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ស្ទឹងមានជ័យ និង​មាន​ស្រុកកំណើត​ភូមិ​ភ្នំ​ដិ​ល ឃុំ​តាំង​ក្រាយ ស្រុក​បាធាយ ខេត្តកំពង់ចាម​រងរ​បួស​ត្រូវ២គ្រាប់​ពីក្រោយ​ខ្នង​ធ្លាយ​ទៅមុខ​ដាច់ខ្យល់​ស្លាប់​ក្រោយពេល​ជិះ​ម៉ូតូ​សល់​គល់ស្ពាន​ស្ទឹងមានជ័យ។
    គួរ​បញ្ជាក់ថា​កាលពី​វេលា​ម៉ោង៩និង៣០នាទី​យប់​ថ្ងៃទី៥ខែមករា​ឆ្នាំ២០១២ជនរងគ្រោះ​ឈ្មោះ ហ៊​ល ម៉េង​រ៉ុង និង​មិត្តភក្ដិ ៣ទៅ៤នាក់ ជិះ​ម៉ូតូ​មក​ឈប់​ជជែក​គ្នា​នៅមុខ​ផ្ទះ​លេខ៣១១ យីហោ ជា​រតនៈ លក់​ថ្នាំលាប​គ្រប់​ប្រភេទ ខណៈពេល​កំពុង​ឈរ និយាយ​គ្នា ក៏​ស្រាប់តែ​ខ្មាន់កាំភ្លើង រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​បាន​ជិះ​រថយន្ត Lexus 470 ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-6699មកដល់ ដោយមាន​អាកា​រៈ​ស្រវឹងស្រា ហើយ​បាន​ចុច​ស៊ី​ផ្លេ២ទៅ៣ដង។ ខណៈ​ពេលនោះ​ជនរងគ្រោះ និង មិត្តភក្ដិ យឺត​យ៉ាង​ក្នុងការ​ទាញ​ម៉ូតូ​ចេញ​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង​ចិត្តសាហាវ​នោះ​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ឡើងលើ​គំរាម។ ជនរងគ្រោះ និង មិត្តភក្ដិ ទាញ​ម៉ូតូ​ហើយ​ឈរ​សម្លឹងមុខ​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង​ខឹង​ចុះ​ពីលើ​រថយន្ត​បាញ់​សំដៅ​ចំនួន២គ្រាប់​បណ្ដាល​ឲ្យ​ត្រូវ​ខ្នង​ពីក្រោយ ភ្លាមនោះ​ស្ត្រី​ម្នាក់​រួម​ដំណើរ​បាន​ចុះ​ពីលើ​រថយន្ត​ឃាត់​កុំ​ឲ្យ​ខ្មាន់​បាញ់​បន្តទៀត។ចំណែក​ជនរងគ្រោះ​ត្រូវបាន​មិត្តភក្ដិ​ឌុប​តាម​ម៉ូតូ​ទៅ​ពហុ​ព្យាបាល​ឯកជន​ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ពេលទៅដល់​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ។
    ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្នុង​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស​ដូច​សត្វ​ធាតុ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ព្យាយាម​បិតបាំង​មិនបាន​រាយការណ៍​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឡើយ​ហើយ​បាន​បង្វែរ​ករណី​បាញ់សម្លាប់​មនុស្ស​ថា​ជា​រឿង​ផ្ទុះអាវុធ​បាញ់​គំរាម​ក្មេងស្ទាវ​មិនអោយ​ឈ្លោះ​គ្នា​ទៅវិញ​ហើយ​សំណុំរឿង​នោះ​ក៏​ស្ងាត់​ទៅ​លុះ​ក្រោយពី​កាសែត​និង​គេហទំព័រ​កាសែត​កម្ពុជា​ថ្មី​បានធ្វើ​ការចុះផ្សាយ​ពី​ករណី​បាញ់សម្លាប់​នោះ​ទើប​ថ្នាក់លើ​ដឹង​ភ្ញាក់ខ្លួន​បញ្ជា​អោយ​ប៉ូលិស​ខណ្ឌចំការមន​ស្រាវជ្រាវ​ជាបន្ទាន់​ចំពោះ​ករណីនេះ។
    ជាមួយគ្នានេះ​ប្រភពព័ត៌មាន​ផ្សេង​មួយទៀត​បានអោយដឹងថា​ជនសង្ស័យ​ជា​ឃាតករ​បាន​ជួល​មេធាវី​អោយជួយ​រត់ការ​សំរុះសំរួល​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​បញ្ចប់​បញ្ហា​ងាយស្រួល​គេរ​ត់ទៅ​ទប់ស្កាត់​តុលាការ​បញ្ចប់រឿង។អ្នកច្បាប់​ឯករាជ​មួយរូប​បញ្ជាក់ថា​ករណី​មនុស្សឃាត​ទោះបី​ជនដៃដល់​ដោះស្រាយ​សំណង​ទៅ​ភាគី​រងគ្រោះ​ដក​ពាក្យបណ្ដឹង​យ៉ាងណាក៏ដោយ​ក៏​ជនដៃដល់​នៅមាន​បណ្ដឹង​មួយទៀត​គឺ​បណ្ដឹងអាជ្ញា​ជនសង្ស័យ​ត្រូវតែ​ទទួលទោស​តាមច្បាប់​បើទោះបី​អ្នកនោះ​មាន​លុយ​មានអំណាច​ក៏ដោយ​ច្បាប់​គឺ​ច្បាប់៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.