American Idol​ ជំនាន់​ទី​១១​ ចាប់​ផ្ដើម​ថ្ងៃ​នេះ​ហើយ!

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:
  • កម្មវិធី​ប្រលង​ច្រៀង​ទ្រង់ទ្រាយ​ធំ​ប្រចាំ​ឆ្នាំ​នៅ​អាមេរិក​ American Idol ជំនាន់​ទី​១១​ ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​១៨​ មករា​ ២០១២​នេះ​ហើយ។
    Fox​ នឹង​ផ្សាយ​កម្មវិធី​នេះ​ពេល​ល្ងាច​ថ្ងៃ​ពុធ​ និង​ព្រហស្បតិ៍​ ចាប់​ពី​ថ្ងៃ​ទី​១៨​ មករា​ ដល់​២៣​ ឧសភា​ ២០១២។​ មិន​ទាន់​ដឹង​ថា ​មាន​អ្វី​ប្លែក​ខ្លះ​សម្រាប់​ឆ្នាំ​ថ្មី​២០១២​នេះ​ទេ​ គឺ​ដឹង​ត្រឹម​តែ​ថា​ Ryan Seacrest​ នឹង​ធ្វើ​ជា​ពិធីករ​ ហើយ​ Randy Jackson,​ Jennifer Lopez និង​ Steven Tyler​ នឹង​ធ្វើ​ជា​គណៈកម្មការ​ដូច​កាល​ពី​ឆ្នាំ​២០១១។
    ការ​សម្ដែង​ខ្លីៗ​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២៨​ មិថុនា​ ២០១១​មក​ នៅ​តាម​ទីក្រុង​ដូចជា​ St. Louis (រដ្ឋ​ Missouri),​ Portland (រដ្ឋ​ Orgeon),​ San Diego​ (រដ្ឋ​ California),​ Pittsburgh​ (រដ្ឋ​ Pennsylvania),​ North Charleston​ (រដ្ឋ​ South Carolina),​ Denver​ (រដ្ឋ​ Colorado),​ Houston​ (រដ្ឋ​ Texaz)​ និង​ East Rutherford​ (រដ្ឋ​ New Jersey)។
    ការ​សម្ដែង​ខ្លីៗ​ក្នុង​ជុំ​ Hollywood​ ធ្វើ​ឡើង​នៅ​ Pasadena​ ចាប់​ពី​ថ្ងៃ​ទី​១២​  ខែ​ធ្នូ​ ២០១១។​ បន្ទាប់​ពី​ជុំ​ Hollywood​ នេះ​ បេក្ខជន​បេក្ខនារី​ធ្វើ​ដំណើរ​ទៅ​ Las Vegas​ ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ដែល​តម្រូវ​ឱ្យ​សម្ដែង​បទ​ទសវត្សរ៍​ឆ្នាំ​១៩៥០​ជា​ក្រុម​ជាមួយ​ការ​សម្ដែង​បទ​ “Immortal”​ របស់​ Michael Jackson។
    វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាល​ Nokia Theatre​ ក្នុង​ Los Angeles។​ កុំ​ភ្លេច​តាម​ដាន​ជាមួយ​ 24h.Plus News ដល់​វគ្គ​បញ្ចប់​ដើម្បី​ដឹង​ថា​ តើ​ជយលាភី​ជំនាន់​ទី​១១​នេះ​បាន​ទៅ​លើ​បេក្ខជន​ ឬ​បេក្ខនារី?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.