Brad Pitt និង Angelina Jolie ជិតមានសមាជិកថ្មីក្នុងគ្រួសារទេដឹង? មិនមែនសមាជិកមនុស្សពេញវ័យមកពីណាទេ គឺសមាជិកសាច់ឈាមកូនទី៧!
កាលពីពេលថ្មីៗ Brad និង Angelina ធ្លាប់បង្ហើបពីរឿងមានសមាជិកថ្មីក្នុងគ្រួសារធំរបស់ខ្លួន ហើយឥឡូវ មានប្រភពឱ្យដឹងថា នោះគឺជារឿងពិត។ “នាងមានទម្ងន់ជិត៣ខែហើយ។ នោះមិនមែនជាអ្វីនាងចង់ប្រកាសឱ្យគេឯងដឹងជាផ្លូវការទេ គ្រាន់តែជាដំណាក់កាលមួយនាងចង់ប្រាប់មនុស្សមួយក្រុមប៉ុណ្ណោះ” ប្រភពមួយប្រាប់ទស្សនាវដ្ដី OK។
Angelina ធ្លាប់បង្ហើបថា ការមានកូនជាជម្រើសមួយ ក្រៅពីការរៀបការ។ មិនដឹងជាអ ង្កាល់តារាគូស្នេហ៍មួយគូនេះដាច់ចិត្តចូលរោងការទេ តិចគេយកកូនជំនួស ហើយអត់រៀបការទៅ?
តារាសម្ដែងស្រីរូបនេះជាម្ដាយរបស់ក្មេង៦នាក់រួចទៅហើយគឺ Maddox (១០ឆ្នាំ) Pax (៨ឆ្នាំ) Zahara (៦ឆ្នាំ) Shiloh (៥ឆ្នាំ) Knox និង Vivienne (៣ឆ្នាំ) ហើយក៏ត្រៀមខ្លួនស្វាគមន៍សមាជិកថ្មីដែរ។ “Angelina កំពុងពិបាកនឹងរឿងចាញ់កូន តែគិតថាវាមានតម្លៃ។ នាងសម្អាតបន្ទប់ និងលេងសុទ្ធតែពណ៌សព្រោះចង់ឱ្យមានអារម្មណ៍ថា មានទំនាក់ទំនងផ្លូវចិត្តកាយរវាងគ្នានិងគ្នា ព្រមទាំងចង់ធ្វើឱ្យចិត្តមានសន្តិភាព” ប្រភពមួយទៀតឱ្យដឹង។ ជាមួយគ្នា ប្រភពនោះក៏ថា Brad និង Angelina មានគម្រោងសុំកូនមកចិញ្ចឹមទៀតដែរ។
ទោះយ៉ាងណា គេមិនទាន់ដឹងថា ដំណឹង Angelina មានផ្ទៃពោះនេះ ជាការពិតឬក៏អត់ទេ ដូច្នេះមានតែចាំតាមដានបន្តទៀត ពិសេសចាំសាមីខ្លួនចេញមុខបកស្រាយឱ្យច្បាស់តែម្ដង៕
ប្រភព៖ Hollywoodlife
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.