ក្រុងញូវយ៉កៈ ការសិក្សាដែលនឹងត្រូវចុះផ្សាយក្នុងព្រឹត្តិបត្តិ Alcoholism Clinical & Experimental Researchរបស់អាមេរិកបានឲ្យដឹងថា ការញាំគ្រឿងស្រវឹងនាអំឡុងពេលមានគភ៌បីខែដំបូង អាចបង្កបញ្ហាគ្រោះថ្នាក់បំផុតដល់គភ៌ ដោយវាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងកាយសម្បទារបស់ទារកក្នុងផ្ទៃ។
អ្នកស្រី គ្រីស្ទីន សាមប៊ឺ អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវ និងជាសាស្រ្តាចារ្យដឹកនាំផ្នែកឱសថបង្ការដល់សុខភាពទារក និងគ្រួសារនៅសាកលវិទ្យាល័យកាលីហ័្វរនីញ៉ា បានពិសោធទៅលើស្រ្តីមានគភ៌ចំនួន ៩៩២ នាក់។
បើតាមការប៉ាន់ស្មាន អត្រាដែលគ្រឿងស្រវឹងអាចប៉ះពាល់ដល់កាយសម្បទា ឥរិយបថ និងការសិក្សារបស់ទារកនោះ គឺមានត្រឹមតែ១ភាគរយប៉ុណ្ណោះ។ ប៉ុន្តែទារកដែលមានរោគសញ្ញានេះអាចធំធាត់នៅថ្ងៃមុខដោយមានរោគ សញ្ញាខុសប្រក្រតីមួយចំនួន ដូចជានៅលើផ្ទៃមុខមានស្នាមចង្អូរជ្រួញនៅចន្លោះច្រមុះ និងបបូរមាត់លើ ក្បាលតូច ភ្នែកទាំងពីរមានភាពតូចខុសពីធម្មតា និងមានកម្ពស់ខុសខ្នាតជាដើម៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.