Apple បង់ ៥លាន​ដុល្លារ​បញ្ចប់​ជម្លោះ

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:

  • យោង​តាម​សេចក្ដីរាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៥លាន​ដុល្លារ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ប៉ាតង់​ជាមួយ​ក្រុមហ៊ុន Elan របស់​តៃវ៉ាន់។ នេះ​ដោយ​យោង​តាម​គេហទំព័រ bgr។
    ដើម្បី​បញ្ចប់​ជម្លោះ​នេះ ក្រុមហ៊ុន​ទាំងពីរ​បាន​យល់ព្រម​ចែក​រំលែក​ប៉ាតង់។ នេះ​ដោយ​យោង​តាម​សារព័ត៌មាន Reuters។ សូម​បញ្ជាក់​ថា Elan បាន​ដាក់​ពាក្យ​ប្ដឹង Apple ក្នុង​ឆ្នាំ ២០០៩ ដោយ​ចោទ​ប្រកាន់​ថា Apple បាន​រំលោភ​លើ​ប៉ាតង់​ចំនួន​ពីរ​ដែល​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា multitouch។
    សារព័ត៌មាន Reuters បាន​ពន្យល់​បន្ថែម​ថា ក្រុមហ៊ុន Apple បាន​ប្ដឹង​បក​នៅ​សហរដ្ឋអាមេរិក ហើយ​តុលាការ​បាន​វិនិច្ឆ័យ​កាល​ពី​ឆ្នាំ​មុន​ថា Apple មិន​បាន​រំលោភ​លើ​ប៉ាតង់​របស់ Elan ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​សារព័ត៌មានCNET បាន​លើក​ឡើង​ថា​ក្រុមហ៊ុន Elan នៅ​តែ​បន្ត​ប្ដឹង Apple នៅ​តុលាការ Californiaដដែល ហើយ​ករណី​នេះ​នឹង​លើក​មក​ជំនុំ​ជម្រះ​ក្នុង​ខែ​កុម្ភៈ​ខាងមុខនេះ។
    គួរ​បញ្ជាក់​ថា Apple កំពុង​តែ​ជាប់​គាំង​នឹង​បណ្ដឹង​ជា​ច្រើន​ជុំវិញ​ពិភព​លោក​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា Samsung ហើយ​ថ្មីៗ​នេះ Apple ព្យាយាម​បិទ​សិទ្ធSamsung មិន​ឲ្យ​ចេញ​លក់ Galaxy Tab 10.1N នៅ​អាល្លឺម៉ង់​ផង​ដែរ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.