
Microsoft បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមហ៊ុនលក់បន្ត Comet បានផលិតស៊ីឌី Recovery របស់ Windows Vista និង XP ប្រមាណជាង ៩៤.០០០ ស៊ីឌី ហើយបានលក់ទៅឲ្យអតិថិជនដែលទិញកុំព្យូទ័រ និងកុំព្យូទ័រយួរដៃប្រើប្រាស់ Windows។
អ្នកនាំពាក្យរបស់ Kesa បានប្រាប់ Reuters ថា Comet បានផ្តល់ស៊ីឌីជាសេវាកម្មទៅឲ្យអតិថិជនក្នុងចន្លោះខែមិនា ឆ្នាំ ២០០៨ និង ខែធ្នូ ឆ្នាំ ២០០៩។ ក្រុមហ៊ុននេះបានបញ្ឈប់សកម្មភាពនៅពេលដែល Microsoft បង្ហាញការប្រឆាំង។

គួរបញ្ជាក់ថា Comet ស្ថិតនៅក្រោម Kesa Electricals ដែលជាក្រុមហ៊ុនលក់បន្តសម្ភារអេឡិចត្រូនិកធំបំផុតចំណាត់ថ្នាក់ទី ៣ នៅអឺរ៉ុប ប៉ុន្តែថ្មីៗនេះ Comet កំពុងស្ថិតក្នុងដំណើរការលក់ទៅឲ្យក្រុមហ៊ុនឯកជនមួយគឺ OpCapita។
ឃើញទេប្រិយមិត្ត គ្រាន់តែលក់ស៊ីឌីសម្រាប់ Recovery Windows ក៏ត្រូវ Microsoft ប្តឹងដែរ តើប្រិយមិត្តយល់យ៉ាងម៉េចដែរលើរឿងនេះ? និយាយចឹង តើប្រិយមិត្តមានប្រើ Windows ក្លែងក្លាយដែរឬទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.