កាលពីថ្ងៃចន្ទ ទី១៦ ខែមករា កន្លងទៅនេះ Bloomberg បានចេញរបាយការណ៍ ពីចំណាត់ថ្នាក់ ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិច ដែលទទួលបានប្រជាប្រិយភាព ក្នុងពិភពលោក នៅឆ្នាំ២០១១។ ចំណាត់ថ្នាក់នេះ អាស្រ័យលើលក្ខណៈវិនិច្ឆ័យចំនួន៥ ចំណុច ព្រមទាំងការវិនិច្ឆ័យលើកិច្ច ប្រតិបត្តិការរបស់ក្រុមហ៊ុន នៅលើទីផ្សារពិភពលោក។
ក្រុមហ៊ុន Apple បានលោតឡើងដល់ចំណាត់ថ្នាក់លេខ៩ ក្នុងឆ្នាំ២០១១ ដែលវាបានក្លាយជា ក្រុមហ៊ុនទទួលបានចំណាត់ថា្នក់លេខ៨ នៅលើទីផ្សារពិភពលោក។ Apple ដែលមានទីតាំងនៅទីក្រុង ខូភឺទីណូ (Cupertino) ទទួលបានចំណូលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៥៨ភាគរយ ជាមួយ នឹងការបង្ហាញនូវចំនួនទឹកប្រាក់សរុប ៣៣,៤៩ពាន់លានដុល្លារ។ ក្រៅពីទឹកប្រាក់ដែលបានបង្ហាញ នេះ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា មានការរីកចម្រើនយ៉ាងខ្លាំង និងទទួលបានចំណាត់ ថ្នាក់លេខ២ នៅក្នុងប្រទេស Santa Clara ទៀតផង។
ចំណែក ក្រុមហ៊ុន Amazon ក៏ដូចគ្នា ត្រូវបានគេមើលឃើញថា ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ថែមទាំងទទួលបានចំណាត់ថ្នាក់ លេខ១០ ដែលឈរជើងនៅលំដាប់ថ្នាក់លេខ២៦ ក្នុងពិភពលោក ជាមួយនឹងការកើនឡើងនូវប្រាក់ចំណូល ប្រចាំឆ្នាំ៣២ភាគរយ។
ក្រុមហ៊ុន Microsoft និង Google ទទួលបានចំណាត់ថា្នក់លេខ៣ និងលេខ៤។ សម្រាប់ក្រុមហ៊ុន Microsoft បានធ្លាក់ចុះនូវបា្រក់ចំណូល ៣ភាគរយ និង Google កើនឡើង ២៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០១០កន្លងទៅ។ ចំណែកឯក្រុមហ៊ុន Samsung ទទួលបានលេខ ២ ដែលទទួលបានលំដាប់លេខ១៧លើទីផ្សារពិភពលោក ជាមួយការកើនឡើងនូវប្រាក់ចំណូល ២០ភាគរយ និងបានបង្ហាញនូវទឹកប្រាក់សរុប ២៣,៤៣ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៩ Apple បានទទួលចំណាត់ថ្នាក់លេខ២០លើពិភពលោក នៅពេល ដែលក្រុមហ៊ុនបានបង្ហាញនូវចំនួនទឹកប្រាក់សរុប ១៥,៤ពាន់លានដុល្លារ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.