ស៊ីលីកូន ពង្រីកសុដន់​បង្ក​​មហារីក!

Posted on
  • Sunday, January 8, 2012
  • by
  • angco.co
  • in
  • Labels:

  • រដ្ឋាភិបាល​អង់គ្លេស​នឹង​​​ចេញ​​សេចក្តី​ណែនាំ​ដល់​ស្ត្រី ​ដែល​ទទួល​រង​ផល​​ប៉ះពាល់​ដោយ​សារ​រឿង​​ប្រើ​ប្រាស់​ ស៊ីលីកូន​ពង្រីក​សុដន់​របស់​ក្រុម​ហ៊ុន Poly Implant Prostheses (PIP) ថាតើ​ ពួកគេ​គួរ​តែ​វះកាត់​យក​ស៊ីលីកូន​ទាំង​នេះ​ចេញ​វិញ ឬ​យ៉ាង​ណា។
    ស្រ្តី​ប្រមាណ ៤០ ០០០ នាក់​នៅ​អង់គ្លេស បាន​វះកាត់​ដាក់​ស៊ីលីកូន​ពង្រីក​សុដន់​របស់​ក្រុមហ៊ុន​បារាំង PIP ដែល​ក្រុម​ហ៊ុន​នេះ​បាន​​ដួល​រលំ​កាលពី​ឆ្នាំ ២០១០។ ផលិតផល​ក្រុម​ហ៊ុន​នេះ ​ត្រូវ​បាន​គេ​ហាម​ឃាត់ បន្ទាប់​ពី​រក​ឃើញ​ថា មាន​ប្រើប្រាស់​សារជាតិ​ ស៊ីលីកូន​មួយ​ប្រភេទ ដែល​បង្ក​ឲ្យ​​ការ​​ពង្រីក​សុដន់​នេះ​មាន​អត្រា​លេចធ្លាយ​ខ្ពស់​ខុស​ប្រក្រតី។
    ស្ត្រី​អង់គ្លេស​ភាគ​ច្រើន​ប្រហែល​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស ដើម្បី​ធ្វើ​ការ​វះកាត់សុដន​ ដោយ​សារ​តែ​​តម្លៃ​​វះកាត់​នៅ​ប្រទេស​មួយ​ចំនួន​ទាប​ជាង​នៅ​អង់គ្លេស​ ​​ហើយ​នៅ​ប្រទេស​ទាំង​នោះ​​​មាន​​ប្រើ​ប្រាស់​ស៊ីលីកូន​នេះ។
    ស្តី្រ​មួយ​ចំនួន​ប្រហែល​ទទួល​បាន​ស៊ីលីកូន​ ប្រភេទ​ Rofil M របស់​ក្រុម​ហ៊ុន​នេះ​ដែល​ប្រើប្រាស់​នៅ​គ្លីនិក​ក្រៅ​ស្រុក។
    ការ​ស៊ើប​អង្កេត​លើ​គ្រោះថ្នាក់​នៃ​ស៊ីលីកូន​ពង្រីក​ដើម​ទ្រូង​ដែល​ដាក់​បញ្ជា​​ដោយ​រដ្ឋមន្ត្រី​ការបរទេស​អង់​គ្លេស Andrew Lansley ត្រូវ​គ្រោង​​​រាយការណ៍​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។
    នៅ​បារាំង រដ្ឋាភិបាលបារាំង​បាន​​ផ្ដល់​ដំណឹង​ដល់​​ស្ត្រី​បារាំង ​ឲ្យ​វះកាត់​យក​ស៊ីលីកូន​ពង្រីក​សុដន់​ចេញ​វិញ បន្ទាប់​ពី​ស៊ីលី​កូន​ទាំង​នេះ​ត្រូវ​គេ​រក​ឃើញ​ថា ​អាច​បង្ក​ឲ្យ​មាន​ជម្ងឺ​មហារីក។
    កាលពី​ខែ​មុន អាជ្ញាធរ​សុខាភិបាល​បារាំង​បាន​សន្យា​ចេញ​​ចំណាយ​ឲ្យ​ស្ត្រី​បារាំង ៣០ ០០០ នាក់​ឲ្យ​វះ​កាត់​យក​ស៊ីលីកូន​​របស់​ក្រុម​ហ៊ុន​ PIP ចេញ ដោយសារ​គ្រោះថ្នាក់​នៃ​ការ​លេច​ធ្លាយ​ស៊ីលីកូន​ដែល​អាច​បង្ក​​ទៅ​ជា​ជម្ងឺ​មហារីក។
    ទីភ្នាក់ងារ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ពេទ្យ និង ផលិត​ផល​រក្សា​សុខភាព (MHRA) បាន​​ឲ្យ​ដឹង​ថា ​តាម​តួលេខ​របស់​ខ្លួន​បង្ហាញ​ថា ស៊ីលីកូន ១% នៅ​អង់គ្លេស មាន​លេច​ធ្លាយ​ខូច​ខាត ​​តែ​​ទីភ្នាក់​ងារ​​នេះ​បែរ​ជា​អះអាង​ថា​ មិន​មាន​ភស្តុតាង​ណា​មួយ​ទា ក់​ទង​នឹង​ជម្ងឺ​មហារីក ដូច​ដែល​​ខាង​ប្រទេស​បារាំង​បាន​រាយការណ៍​នោះ​ទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.