Lenovo ពេញចិត្ត​អតីត​CEO Acer!

Posted on
  • Sunday, January 8, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្នាក់​ដឹកនាំ​កំពូល​របស់ Lenovo ប្រកាស​ថ្ងៃ​នេះ​ថា សម្រេច​ផ្ដល់​តំណែង​ជា​បុគ្គលិក​ពេញ​សិទ្ធ​​ ជា​ប្រធាន​ផ្នែក​​ទទួល​បន្ទុក​លើ​សហភាព​អឺរ៉ុប និង​ភាគ​ខាងកើត​អាហ្វ្រិក ដល់​លោក Gianfranco​ ​Lanci បន្ទាប់​ពី​អតីត​ថ្នាក់​ដឹកនាំ​កំពូល​នេះ​បាន​បម្រើការ​ជា ទីប្រឹក្សា​ឲ្យ​Lenovo រហូត​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​នេះ រំកិល​ខ្លួន​មក​ឈរ​តំណែង​លេខ​ ៣ ក្នុង​តារាង។
    បុរស​សញ្ជាតិ​អ៊ីតាលី វ័យ ៥៧Lanci បញ្ចប់​ការ​សិក្សា​ជំនាញ​វិស្វករសំណង់ ស៊ីវីល ឈាន​ជើង​ចូលAcer Inc. ដំបូង​ជា នៅ​ឆ្នាំ ២០០៥ ខែ​មករា ជា​ប្រធាន​ផ្នែកទីផ្សារ រហូត​មក​ឆ្នាំ ២០០៨​គណៈកម្មការ​ ក៏​សម្រេច​តំណែង​តួនាទី​ជា​អគ្គនាយក​ធំ​របស់​ក្រុមហ៊ុន​តែ​ម្ដង​។ ថ្ងៃ​ទី ៣១ ខែ មីនា ២០១១ បុរស​រូប​នេះ ក៏​បាន​ប្រកាស​លាលែង​ពី​តំណែង​CEO Acer យ៉ាង​អាថ៌កំបាំង ព្រោះ​លោក​ព្យាយាម​មិន​បកស្រាយ ឬ​បង្ហាញ​ពី​ហេតុ​ផល​ក្នុង​ការ​ឈាន​ជើង​ដើរ​ចេញ​នេះ​ជា​សាធារណៈ​នោះ​ទេ។
    តំណែង​ថ្មី​របស់​ Lanci​ក្នុង​ក្រុមប្រឹក្សាភិបាល Lenovo នេះ​នឹង​​ចាប់​មាន​សុពលភាព​ចាប់​ពី​​ថ្ងៃ​ទី ០២ ខែ មេសា ២០១២ ខាង​មុខ​នេះ។
    តើ​គេ​នៅ​តែ​មើល​មុខ​គ្នា​(Acer)ត្រង់​ទេ​បើ​សម្រេច​ចិត្ត​ចូល​បម្រើការងារ​នៅ​ក្រុមហ៊ុន​ប្រកួត​ប្រជែង​បែប​នេះ? តើ​អ្វី​ជា​ហេតុផល​ដែល​មិន​អាច​បកស្រាយ​បាន​ជា​សាធារណៈ​រហូត​ដល់​លាឈប់​របស់​Lanci?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.