ធ្វើការចាប់ពី១១ម៉ោងឡើងទៅអាចបង្កើន​គ្រោះថ្នាក់​គាំងបេះដូង៦៧%

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:


  • យល់ដឹង​ ៖ ប្រសិន​ជា​​អ្នកចៀស​​មិន​បាន​ដោយ​ត្រូវ​ធ្វើ​ការ​ជា​ប្រចាំ​ក្នុង​ការិយាល័យ ​១២ម៉ោង​ក្នុង​១ថ្ងៃ​ ​ពិត​ប្រាកដ​ណាស់​ អ្នក​គួរតែ​​ឈប់​សម្រាប់​២ទៅ​៣ម៉ោង​។ យោង​តាម​ការ​សិក្សា​មួយ ​បាន​រក​ឃើញ​ថា អ្នក​ដែល​ចំណាយ​ពេល​ធ្វើ​​ការ​ក្នុង​ការិយាល័យ​លើ​សពី​១១ម៉ោង​ក្នុង​១ថ្ងៃ​ ឱកាស​នៃការ​គាំ​ង​បេះ​ដូង​របស់​គេ​​នឹង​កើន​ឡើង​ដល់​ទៅ២/៣ ។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាននិយាយ​ថា​ ការ​ប្រ​ឈមនឹង​មាន​លក្ខណៈ​ធំ​ធេង​​ណាស់​ហើយ​ថា​GPsគួរតែ​សួរ​អ្នក​ជំងឺ​ម៉ោង ​ណា​ខ្លះ​ដែល​ពួក​គេ​ធ្វើ​ការ​និង​គេផឹក​ឬក៏ជក់​ច្រើន​ប៉ុនណា​។
    ការសិក្សា​លើក​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល ​វិទ្យា​ល័យ​University College London ប្រទេស​អង់​គ្លេស​ បាន​ពិនិត្យ​មើល​អ្នក​ធ្វើ​ការ​នៅ​Whitehallចំនួន​៧.០០០នាក់​ដោយ​ចំណាយ​ពេល​ អស់​១១ឆ្នាំ​។ អំឡុង​ពេល​នៃការ​សិក្សា​គេ​បាន​រក​ឃើញ​មនុស្ស​ចំនួន​១៩២នាក់​បាន​កើត​ ជំងឺគាំ​ង​បេះ​ដូង។​ តែ​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​Annals of Internal Medicine បាន​រក​​ឃើញ​ថា​ អ្នក​ដែល​ធ្វើ​ការ​ច្រើន​ជាង​១១ម៉ោង​ក្នុង​១ថ្ងៃ​គឺ​៦៧%​ប្រឈម​នឹង​ការ​គាំ​ ង​បេះ​ដូង​ធៀប​ទៅ​នឹង​អ្នក​ដែល​ធ្វើ​ការ​ពី​៥ទៅ​៩ម៉ោង​។ គាំង​បេះ​ដូង​កើត​ឡើង​នៅ​ពេល​ដែល​សរសៃ​ឈាម​បេះ​ដូង​ត្រូវបាន​បិទ​ជិត​ទាំង​ ស្រុង​។ ប្រ​សិន​បើ​ការ​ផ្គត់​ផ្គងឈាម​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​ទេ​ ផ្នែក​បេះ​ដូង​ដែល​ត្រូវ​បាន​ផ្គត់​ផ្គង់ឱ្យ​ដោយ​​សរសៃ​ឈាម​នោះ​​នឹង​ងាប់​ ភ្លាម​មួយ​រំពេច​។
    អ្នក​ជំងឺ​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ដោយ​ជំងឺ​បេះ ​ដូង​ប្រ​សិន​ជា​​ពួក​គេ​ជក់​បារី​ មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ កូឡេសស្ទេរ៉ូល​ខ្ពស់​ឡើង​ទម្ងន់​ខ្លាំង​ឬក៏​មិន​ហាត់​ប្រាណ ។ លោក​សាស្រ្តាចារ្យ​ភីធ័រ វេសបឺក​ នាយក​វេជ្ជ​​សាស្រ្ត​នៅ​ឯ​មូល​និធិ British Heart Foundation បាននិយាយ​ថា​៖«ការ​សិក្សា​នៅ​Whitehall មាន​ឥទ្ធិពល​យ៉ាង​ធំ​ធេង​នៅក្នុង​ការ​កែតម្រូវ​ការ​យល់ដឹង​ពី​ជំងឺ​បេះ​ដូង​ ។ ការ​រក​ឃើញ​ទាំង​នេះ​បាន​បង្ហាញ​ពី​លទ្ធភាព​ដែល​ថា​ម៉ោង​ធ្វើ​ការ​យូរ​ធ្វើ​ ឱ្យ​​អត្រា​ប្រឈម​នឹង​ការ​គាំ​ង​បេះ​ដូង​។ តែ​ទោះ​ជា​យ៉ាង​ណា​ ការ​សិក្សា​បន្ថែម​ទៀត​ចាំបាច់​ត្រូវ​តែ​ធ្វើ​ក្នុង​គោល​បំណង​បញ្ជាក់​ឱ្យ​​ ច្បាស់​ពី​មូល​ហេតុ​ដែល​នាំ​ឱ្យ​​យើង​មាន​ការ​ផ្លាស់​ប្តូរ​ទង្វើរ​​បស់​យើង ​ក្នុង​បច្ចុប្បន្ន​»៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.