អាហារ​ទប់​ស្កាត់​រោគ​ផ្តា​សាយ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels: ,
  • អាហារ​ទាំង​៥​ប្រភេទ​ខាង​ក្រោម​នេះ​វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ ឬ​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​រោគ​ផ្តា​សាយ​ដែល​ក្នុង​រដូវ​ភ្លៀង​ធ្លាក់​មាន​សីតុណ្ហ​ភាព​ត្រជាក់ ឬ​ក្តៅ​ប្រែ​ប្រួល​មិន​ទៀង​ទាត់​បែប​នេះ ជា​ឱកាស​ល្អ​បំផុត​សំរាប់​រោគ​ផ្តា​សាយ​ធ្វើ​ការ​រាត​ត្បាត។
    ១-អាហារ​មាន​រស​ជាតិ​ហឹរ​រួម​ទាំង​គ្រឿង​ទេស​ដូច​ជា​ខ្ទឹម ម្រេច ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ជួយ​អោយ​ដក​ដង្ហើម​បាន​ធូរ។
    ២-ខ្ទឹម​ស ជួយ​កាត់​បន្ថយ​អាការ​ផ្តាសាយ ដោយ​គ្រាន់​តែ​បន្ថែម​ទៅ​ក្នុង​អាហារ​ឬ​ទំពារ ក្នុង​មួយ​ថ្ងៃ១-​​២​កំពឹស​ក៏​បាន។
    ៣-ទទួល​ទាន​ទឹក​អោយ​បាន​ច្រើន មិន​ថា​ទឹក​ធម្មតា ទឹក​ផ្លែ​ឈើ ឬ​ទឹក​ក្តៅ​ឧណ្ហ​ៗ ព្រោះ​វា​ជួយ​កាត់​ទម្លាក់​ស្លេះ និង​គួរ​ផ្អាក​កាហ្វេ​ព្រម​ទាំង​ទឹក​ក្រូច​គ្រប់​ប្រភេទ។
    ៤-ស៊ុប​ក្តៅៗ​វា​ជួយ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ជួយ​អោយ​រាង​កាយ​ស្រស់​ស្រាយ ហើយ​ថែម​ទាំង​ផ្តល់​ប្រូតេ​អ៊ីន​ល្អ​ដល់​រាង​កាយ​ទៀត​ផង។
    ៥-ទទួល​ទាន​បន្លែ​ដែល​មាន​សារ​ជាតិ​ប្រឆាំង​និង​ពពួក​បាក់​តេរី​ដូច​ជា ការ៉ុត បន្លែ​ពណ៌​បៃ​តង ក្រូច​ពោធិ៍​សាត់ ត្របែក ទំពាំង​បាយ​ជូរ ល្ហុង​ទុំ ជាដើម ព្រោះ​វា​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​បាន៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.