សរសេរ​ឡើង​វិញ

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • និពន្ធ​នាយក​កាសែត​មួយ​និយាយ​ជាមួយ​អ្នក​យក​ព័ត៌​មាន​ក្មេង​ដែល​ទើប​ចូល​ធ្វើការ​បាន​៥ថ្ងៃ ៖
    -អត្ថបទ​នេះ​វែង​ណាស់, ប្អូន​សរ​សេរ​ឡើង​វិញ​កាត់​ចោល​ចំណុច​មិន​ចាំ​បាច់​ទាំង​អស់ ទុក​តែ​ខ្លឹម​សារ​សំខាន់​បាន​ហើយ ។
    -បាទ, បង! ចាំ​ខ្ញុំ​សរសេរ​ឡើង​វិញ​តម្រូវ​តាម​សំណូម​ពរ ។
    និយាយ​រួច​អ្នក​យក​ព័ត៌​មាន​ក្មេង​ត្រឡប់ទៅ​តុ​របស់​ខ្លួន, សម្ងំ​សរ​សេរ​ប្រហែល​៥​នាទី ក៏​យក​អត្ថ​បទ​មក​ប្រគល់​ឱ្យ​លោក​និពន្ធ​នាយក​ជា​ថ្មី។ អត្ថបទ​សរសេរ​តែ​២​បន្ទាត់​ដូច​ត​ទៅ ៖
    “លោក ចន បើក​រថយន្ត​ក្នុង​ល្បឿន​១២០​គី​ឡូ​ម៉ែត្រ​មួយ​ម៉ោង​លើ​ថ្នល់​ជាតិ​ពេល​កំពុង ​ធ្លាក់​ភ្លៀង​រអិល​ព្រិល។ សព​គាត់​ត្រូវ​បូជា​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ស្អែក”។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.