ភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធអ្នកលក់មាសប្ដូរប្រាក់ត្រូវបានក្រុមចោរប្លន់បាញ់ជាច្រើនគ្រាប់ឲ្យរងរបួសរួចយកកន្ត្រកមាសនិងប្រាក់គេចខ្លួនបាត់ដោយសុវត្ថិភាព ឯជនរងគ្រោះជាប្ដីត្រូវក្រុមចោរបាញ់ឲ្យរងរបួសជើងទាំងសងខាងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍ប្លន់ប្រដាប់អាវុធនោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ នៅក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះមានឈ្មោះប៊ុណ្ណា រិទ្ធ ហៅចេងថូ ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះលី សុខុម ហៅស្រី ត្រូវក្រុមចោរបាញ់ចំនួន៥គ្រាប់ ប៉ុន្តែផ្ទុះតែ៣គ្រាប់ និង២គ្រាប់ទៀតមិនផ្ទុះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកវីវ៉ា ប្រដាប់ដោយកាំភ្លើង២ដើម បានស្រែកគំរាមនិងបាញ់ប្រហារប្លន់កន្រ្តកគ្រឿងអលង្ការ ខណៈពេលដែលជនរងគ្រោះពីរនាក់ប្ដីប្រពន្ធកំពុងធ្វើដំណើរតាមម៉ូតូនៅលើដងផ្លូវ។ បន្ទាប់មកខ្មាន់កាំភ្លើងបានផ្ទុះអាវុធ រួចយកកន្រ្តកគ្រឿងអលង្ការគេចខ្លួនទៅបាត់៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.