អាថ៌កំបាំង អាយុ ១០០ឆ្នាំ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-News
    - ទទួលមរតកហ្សែនល្អ ពីខែ្សស្រឡាយ៖ ប្រសិនបើគ្រួសាររបស់អ្នក សុទ្ធតែជាអ្នក មានអាយុវែង ហើយមិនមានជំងឺ តំណរពូជទេនោះ ឪកាសសម្រាប់អ្នក កាន់តែមានច្រើន។
    - សង្ឈឹមថាពេលម្តាយអ្នក កាលពីពពោះ គាត់និងទារកមានសុខភាពល្អ ហើយពេលឆ្លងទន្លេ ក៏ប្រព្រឹត្តិទៅបានល្អផងដែរ។ មួយវិញទៀត គាត់មិនជក់បារី មិនញុំាស្រា មិនប្រើគ្រឿងស្រវឹង គ្រឿងញៀន ទទួលទានអាហារបានគ្រប់គ្រាន់ គ្មានមេរោគឆ្លង និងគ្មានការប៉ះទង្គិចពេលឆ្លងទន្លេ។ កត្តាទាំងអស់នេះ សុទ្ធតែមានផលប៉ះពាល់ ដល់អនាគតរបស់អ្នក។
    -បើសិនអ្នកជាស្រ្តី អ្នកនឹងមានអាយុវែង ដោយតាមស្ថិតិស្រ្តីមានអាយុវែងជាងបុរស។
    -ឪពុកម្តាយរបស់អ្នក ចិញ្ចឹមអ្នកបានត្រឹមត្រូវ តាំងពីអ្នកកើតមក ដោយបានផ្តល់ឲ្យអ្នកនូវអាហារូបត្ថម្ភ ដែលប្រកបដោយតុល្យភាព និងសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន។
    -អ្នកត្រូវចាំថា អ្នកមិនមែនជាក្មេងរពិស ពីព្រោះគ្រោះថ្នាក់គឺជាមូលហេតុ ដ៏សាមញ្ញជាងគេបំផុតនៃមរណភាពរបស់កូនក្មេង។ ចំណែកឯក្មេង ដែលមិនរពិសហើយ អានច្រើន មិនគ្រាន់តែអាចចៀសផុតពីគ្រោះថ្នាក់ នៅក្នុងផ្ទះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានការចេះដឹង យ៉ាងច្រើនអំពីវិធី ដើម្បីរស់នៅឲ្យបានអាយុ១០០ឆ្នាំ។
    -អ្នកមិនត្រូវជក់បារីនោះទេ ព្រោះថាអ្នកជក់បារី នឹងមានអត្រានៃការស្លាប់ខ្ពស់ ដោយពួកគេមានអត្រានៃការស្លាប់នៅអាយុក្មេងជាងអ្នកដែលមិនជក់បារី។
    -កុំប្រើគ្រឿងញៀន គ្រឿងស្រវឹង ព្រោះថាជាតិពុលរបស់វា នឹងធ្វើឲ្យមានផលប៉ះពាល់ដល់គ្រប់ផ្នែកនៃរាងកាយរបស់អ្នក ដែលវានឹងធ្វើឲ្យជីវិតសុខភាព ខួរក្បាលរបស់អ្នកមានការថយចុះ ព្រមទាំងចំនាញអស់ថវិកាច្រើនទៀតផង ដើម្បីព្យាបាល។
    -អ្នកគួរតែទទួលទានសុរា ក្នុងកម្រិចបន្តិចបន្តួចបានហើយ ជាពិសេសស្រាក្រហម ដែលផលប្រយោជន៏របស់វា អាចបង្ការគ្រោះថ្នាក់នៃការកើតជំងឺសសៃឈាមត្បៀត នឹងជំងឺបេះដូង។ ប៉ុន្តែអ្នកមិនគួរទទួលវាក្នុងបរិវេណច្រើននោះទេ ពីព្រោះវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងការមានអាយុកាន់តែខ្លី ដោយសារតែការចុះខ្សោយនៃថ្លើម តម្រងនោម ខួរក្បាល និងសរីរាង្គផ្សេងៗទៀតដោយបូកផ្សំនឹងការកើតមានជំងឺដំបៅក្រពះ ធ្លាក់ឈាម កង្វះវីតាមីន និងជំងឺមហារីក។
    -អ្នកគួរទទួលទានថ្នាំ អេស្ពីរីនមួយគ្រាប់ក្នុងមួយថ្ងៃ ក៏ប៉ុន្តែប្រសិនបើអ្នកមានជំងឺមហារីក អ្នកមិនអាចទទួលទានបានឡើយ។ ការទទួលទានថ្នាំអេស្ពីរីន នឹងធ្វើឲ្យឈាមរាវ ដែលវាអាចការពារជំងឺស្ទះ ឬដាច់សសៃឈាមខួរក្បាល។
    -កំណត់ការទទួលទានអាហារណា ដែលមានប្រយោជន៏ ដូចជាអាហារសម្បូរជាតិសសៃ និងអាហារដែលមានជាតិខ្លាញ់តិច ដើម្បីជៀសវាងភាពធាត់ ជំងឺបេះដូង និងមហារីកពោះវៀនធំជាដើម។
    -អ្នកត្រូវហាត់ប្រាណ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជៀសវាងការឡើងទម្ងន់ លើសឈាម និងការកើតមានបញ្ហារឹងក្រិនរបស់សសៃឈាមអាទែរ។
    -អ្នកគួរតែឧស្សាហ៏ទៅជួបគ្រូពេទ្យដើម្បីតាមដានសុខភាពរបស់អ្នក ជាពិសេសនៅពេលដែលអ្នកមានជំងឺ ព្រោះការពន្យាពេលក្នុងការព្យាបាលនឹង ធ្វើឲ្យឪកាសព្យាបាលជំងឺជាកាន់តែថយចុះ។
    -ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ ពីព្រោះបញ្ហាសាមញ្ញបំផុត គឺអ្នកជំងឺមិនបានប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយក្រោយមកមានការភ្ញាក់ផ្អើល នៅពេលមិនបានធូរស្បើយពីជំងឺដូចជាការរំពឹងទុក។
    -កត្តាបន្ទាប់បន្សំរបស់វិធីនេះគឺ អ្នកគួរឲ្យគ្រូពេទ្យពិនិត្យដើម្បីរកមើលជំងឺផ្សេងៗ ដូចជាលើសឈាម ទឹកនោមផ្អែម ព្រោះថាជំងឺប្រភេទនេះភាគច្រើន វាអាចបំផ្លាញរាងកាយយើងបន្តិចម្តងៗ ហើយស្ថិតនៅក្នុងរយៈពេលយូរទើបវាចេញជារោគសញ្ញា។
    -អ្នកគួរតែបង្កើតនូវបរិយាកាស ដែលអាចធ្វើឲ្យអ្នកមានចិត្តសប្បាយរីករាយ ពីព្រោះថា បញ្ហាខួរក្បាលក៏អាចមានផលប៉ះពាល់ដល់អាយុយឺនយូរផងដែរ ដូចនេះចូរអ្នកព្យាយាមបំបាត់នូវអារម្មណ៏តានតឺង ឬភាពមួរម៉ៅចេញឲ្យអស់។
    source: dap-news



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.