កម្រងឯកសារចំណេះដឹងទូទៅឈ្មោះ កោសិកាជីវវិទ្យាបានប្រាប់ថា ពួកគេរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវមួយ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ហើយឃើញថា ការប្រព្រឹត្តបែបខាងលើនេះ វាជួយឲ្យមានការចងចាំបានរហ័ស និងយូរទៀតផង ។
វេជ្ជបណ្ឌិត រ៉ូបឺត ស្ទីកខ្លូត អ្នករៀបរៀងរបាយការណ៍បាននិយាយថា ការយល់សប្ដិអាចជាការបង្ហាញថា ខួរក្បាលនៅត្រង់ចំណែកមួយ សម្រាប់ការចងចាំវាអាចជួយត្រឹះរិះគិតពីបញ្ហា នៃការងារពិបាកៗផងដែរ ។ ការយល់សប្ដិអាចប្រាប់ឲ្យដឹងទៀតថា ខួរក្បាលក៏ព្យាយាម និងស្វែងរកភាពពាក់ព័ន្ធជាមួយនឹងការចងចាំ ដែលអាចនឹងប្រើប្រយោជន៍នូវអនាគតបាន ។
ស្របពេលគ្នានោះដែរ វេជ្ជបណ្ឌិត អេរីន វ៉ានស្លី អ្នករួមការងារម្នាក់ដែរនោះ បានប្រាប់បន្ថែមថា ខួរក្បាលត្រង់ចំណែកការគិត វាធ្វើការងារទៅក្នុងអ្វីដែលមើលឃើញថា សំខាន់បំផុត ។ សព្វថ្ងៃនេះ យើងទទួលបានទិន្នន័យ និងបទពិសោធន៍ថ្មីៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលប្រៀបដូចជា ការយល់សប្ដិរបស់យើង ។
អ្នកវិទ្យាសាស្ត្របានយល់ឃើញថា ជាមធ្យោបានដែលយើងនឹងយកបទពិសោធន៍មកប្រើកែសម្រួល ក្នុងការសិក្សារៀនសូត្រ និងការចងចាំរបស់មនុស្សបាន ។ ដូចជា គួរប្រើពេលវេលាមុនដេករៀនឲ្យបានច្រើន ឬក៏ក្រោយពីរៀនរួច ហើយនៅពេលល្ងាចគួរសម្ងំធ្មេចមួយស្របក់ដែរ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.