ទស្សនៈ ៖ និស្សិតដែលបញ្ចប់ ការ សិក្សា គ្មានការងារធ្វើ បណ្ដាលមកពីមូល ហេតុអ្វី

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ បើទោះបីមាននិស្សិតភាគ ច្រើន បានទទួលការងារធ្វើត្រឹមត្រូវ តាម បណ្ដាក្រសួង ស្ថាប័នរដ្ឋ អង្គការ និងក្រុម ហ៊ុនឯកជនជាដើម នៅពេលពួកគេទាំងនោះ បានបញ្ចប់ការសិក្សា តាមមហាវិទ្យាល័យ និងសកលវិទ្យាល័យក៏ដោយនោះ ប៉ុន្ដែ ក៏ មាននិស្សិតមិនតិចឡើយ ដែលគ្មានការងារ ធ្វើ ហើយសុខចិត្ដវិល ត្រឡប់ទៅ ភូមិឋាន របស់ខ្លួន រកស៊ីជាមួយឪពុក-ម្ដាយទៅវិញ ពោលពួកគេ បានចំណាយពេលវេលាឥត ប្រយោជន៍ រយៈពេល ៤-៥ឆ្នាំ នៅមហា វិទ្យាល័យ និងសកល វិទ្យាល័យនោះ ។
    តើទាំងនេះបណ្ដាលមកពីមូលហេតុចម្បង អ្វីដែលនាំឱ្យពួកគេមួយភាគតិចខាងលើនេះ គ្មានការងារធ្វើ ? តាមពិតស្របពេលដែល កម្ពុជា បាន និងកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចយ៉ាង ប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ហើយមានក្រុម ហ៊ុនមិនតិចឡើយពីបរទេស មកដាក់ទុននៅ កម្ពុជា ដែលកត្ដាទាំងនេះបានជំរុញឱ្យមាន តម្រូវការខាង ផ្នែកកម្លាំងពលកម្ម ដែលគេ អាចចាត់ទុកថា មានតម្លៃថោកនៅកម្ពុជា នោះ ។ ម្យ៉ាងវិញទៀត ការជ្រើសរើសបុគ្គ លិកតាមបណ្ដាក្រុមហ៊ុន និងអង្គការជាច្រើន ត្រូវ បានប្រកាសផ្សាយជារៀងរាល់ថ្ងៃ ដូច្នេះ និស្សិតដែលបញ្ចប់ការសិក្សានៅតាមសកល វិទ្យាល័យ មានឱកាសច្រើនសម្រាប់ពួកគេ ទៅដាក់ពាក្យសុំបម្រើការងារ ។
    មជ្ឈដ្ឋាន ខ្លះបានលើកឡើងថា ការងារវាមិនខ្វះឡើយ ប៉ុន្ដែ ខ្វះនោះគឺអ្នកចេះ ។ ត្រង់ចំណុចនេះ អាចនិយាយបានថា និស្សិតខ្លះដែលបានត្អូញ ពាក្យថា គ្មាន ការងារធ្វើនៅពេលរៀនចប់ មហាវិទ្យាល័យ ឬសកលវិទ្យាល័យនោះគឺ មកពីកត្ដាខ្លួនឯងតែប៉ុណ្ណោះ ។ កត្ដាខ្លួនឯង នោះ ដោយសារថា និស្សិតខ្លះបានបញ្ចប់ពី សកលវិទ្យាល័យពិតមែន ប៉ុន្ដែ បើប្រៀប ធៀបសមត្ថភាពរបស់ពួកគេ និងចំនួនឆ្នាំ ដែលរៀននៅតាមសកលវិទ្យាល័យនោះ គឺ ខុសគ្នាស្រឡះ ពោលរៀនត្រឹម តែរៀនប៉ុន្ដែ មិនចេះ ដូច្នេះការងារពិតជាលំបាកណាស់ សម្រាប់រក ខណៈដែលនិស្សិតចេះពិតប្រាកដ មានចំនួនច្រើនណាស់ ដែលមានការងារធ្វើ ត្រឹមត្រូវ និង ប្រាក់ខែខ្ពស់ទៀតផង ដូច្នេះ និស្សិតភាគតិចដែលគ្មានការងារធ្វើ គួរគិត ពិចារណា នូវសមត្ថភាពរបស់ខ្លួនឡើងវិញ។
    ជុំវិញការលើកឡើងខាងលើនេះ លោក ខៃ សុសិរា សាស្ដ្រាចារ្យបង្រៀនភាសាអង់ គ្លេស នៅសកលវិទ្យាល័យ ក្នុងរាជធានីភ្នំ ពេញ បានគាំទ្រគំនិតបែបនេះ ដោយលោក អះអាងថា ពិតណាស់ការងារមានច្រើនណាស់ នៅកម្ពុជា ប៉ុន្ដែ អ្នកដែលគ្មានការងារធ្វើពេល បញ្ចប់ការសិក្សានៅវិទ្យាល័យនោះ ដោយ សារពួកគេ គ្មានជំនាញពិតប្រាកដ ហើយការ ចំណាយពេលរៀនសូត្រ រយៈពេល៤-៥ឆ្នាំ គឺមិនទទួលបានចំណេះពិតប្រាកដ ។
    លោក ខៃ សុសិរា បានអំពាវនាវដល់ បណ្ដានិស្សិត ដែលកំពុងសិក្សានៅតាមសកល វិទ្យាល័យនានា ត្រូវពង្រឹងសមត្ថភាពរបស់ ខ្លួនឱ្យខ្លាំង និងមានជំនាញ ពិតប្រាកដ ដូច្នេះ ការងារនឹងរត់មករកយើងជាក់ជាមិនខាន។ ជាក់ស្ដែងរូបលោកផ្ទាល់ មានឱកាសបង្រៀន នៅសកលវិទ្យាល័យខាងលើនេះ ដោយសារ តែលោកមានចំណេះដឹងច្រើន នៅក្នុងភាសា អង់គ្លេស ។
    លោក ឆេង ពិសិដ្ឋ បច្ចុប្បន្នជាបុគ្គលិក ផ្នែកអាយធី នៅក្រុមហ៊ុនឯកជនមួយក៏បាន គាំទ្រផងដែរនូវគំនិតខាងលើថា បើចេះនោះ ការងារមិនខ្វះឡើយ ហើយរកតែពេលធ្វើឱ្យ គេក៏គ្មានដែរ។លោក ឆេង ពិសិដ្ឋ បានលើក លើងថា បងប្រុសរបស់លោកដែលមាន ជំនាញផ្នែកអាយធីយ៉ាងខ្លាំង មានការងារ ធ្វើបានយ៉ាងល្អ និងមានប្រាក់ខែខ្ពស់ ដូច្នេះ និស្សិតទាំងឡាយណា ដែលនិយាយថា ចប់ មហាវិទ្យាល័យ គ្មានការងារធ្វើនោះ គួរ ពិចារណាខ្លួនឯងឡើងវិញ ពីសមត្ថភាពពិត ប្រាកដ ។ តែទោះជាយ៉ាងណាការប្រកាន់ បក្ខពួក និងសែស្រឡាយ ក៏ត្រូវបានចាត់ទុក ជាបញ្ហាចម្បងមួយដែរនៅក្នុងសង្គម ជា ពិសេសតាម បណ្ដាក្រសួងស្ថាប័នរដ្ឋជាដើម បើគ្មានសាច់ឈាមរបស់ខ្លួន ជាថ្នាក់ដឹកនាំ នៅតាមស្ថាប័ន ក្រសួងទាំងនោះ ច្បាស់ជា ដាក់ពាក្យមួយពាន់ដង ក៏មិនជាប់ដែរ ។
    មជ្ឈដ្ឋានមួយចំនួន សូមអំពាវនាវដល់ បណ្ដានិស្សិតទាំងអស់ថា ត្រូវពង្រឹងសមត្ថ ភាពខ្លួនឯង និងជំនាញខ្លួនឯងឱ្យបានពិត ប្រាកដ នោះនឹងអាចរកការងារ ធ្វើបានយ៉ាង ស្រួលមិនចាំបាច់ត្រឡប់ទៅស្រុកកំណើតធ្វើ ការជាមួយឪពុក-ម្ដាយនោះទេ ៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.