កម្មករ នៃរោងចក្រយ៉ុងវ៉ា ២ ទទួលបានប្រាក់ ៣០ដុល្លារ បន្ថែមទៀត

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:

  • កណ្តាល៖ បន្ទាប់ពីក្រុមកម្មករ រោងចក្រយ៉ុងវ៉ា២ បានធ្វើកូដកម្ម កាលពីថ្ងៃទី១៦ ខែមករា ពួកគេបានចូលធ្វើការដូចដើមវិញហើយ ដោយទទួលបានប្រាក់បន្ថែម៣០ដុល្លារក្នុងម្នាក់ៗ សម្រាប់រយៈពេល១ឆ្នាំៗ។
    ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ថា ក្រោយពីមានការសម្របសម្រួល រវាងរូបលោក និងថៅកែរោងចក្ររួចមកនោះ ដោយព្រមព្រៀងគ្នាថា កម្មករម្នាក់ៗទទួលបាន ប្រាក់បន្ថែម២៥ ដុល្លារ ក្នុងរយៈពេលមួយឆ្នាំៗ។
    ប៉ុន្តែបន្ទាប់ពីមានការចរចារហើយ បែរជាកម្មករដែលបានបម្រើការងារជាង១០ឆ្នាំពួកគេមិនយល់ព្រម ដោយយកលេសថា ខ្លួនខំចំណាយពេលធ្វើការហេតុអ្វីបានជាទទួលប្រាក់ស្មើនឹងអ្នកដែលទើបតែចូលធ្វើការ។ ទើបពួកគេបានធ្វើកូដកម្មជាថ្មីម្តងទៀត កាលពីថ្ងៃទី១៦ ខែមករា កន្លងមកនេះ ហើយថៅកែក៏យល់ព្រមឲ្យ គ្រប់គ្នា៣០ដុល្លារនេះតែម្ត។ ស្របពេលជាមួយគ្នានេះ ដែរក្រុមកម្មកររោងចក្រយ៉ុងវ៉ា១ក៏ទទួល បានប្រាក់ ២៥ដុល្លារបន្ថែមទៀតដែរ ក្រោយពីមានការជួបចរចារជាមួយថៅកែរោងចក្ររួចមកនោះ។
    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១កម្មករ-កម្មការិនី ១.៦០០នាក់ នៅរោងចក្រយ៉ុងវ៉ា១ ដែលមានទីតាំង នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើកូដកម្មម្តងរួចមកហើយ ប៉ុន្តែមិនមានដំណោះស្រាយ ទើបនៅថ្ងៃទី១១ ខែមករាបន្តធ្វើកូដកម្មទៀត ហើយមកដល់ថ្ងៃទី១៤ ខែមករានេះ ក្រុម កម្មករ បានបម្រើការងារវិញ ។ កាលពីថ្ងៃទី១៤នោះ កម្មកររោងចក្រយ៉ុងវ៉ា២ក៏ទទួលបានប្រាក់ ២៥ដុល្លារដែរ ប៉ុន្តែដោយពួកគេមិនព្រមក៏កើតការតវ៉ាជាថ្មីទៀត ទើបថៅកែសម្រេចឲ្យ៣០ដុល្លារ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.