អ្នកវិនិយោគជប៉ុន សំឡឹងរកទីផ្សារ បច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ វិនិយោគិនជប៉ុន ស្វែងរកទីផ្សារ បច្ចេកទេស នៅក្នុងប្រទេសកម្ពុជា ខណៈ ដែលសេដ្ឋកិច្ច នៃប្រទេស មួយនេះ កំពុងតែមានសន្ទុះ ងើបឡើងវិញ ពីមួយឆ្នាំទៅមួ យ ឆ្នាំ បន្ទាប់ពីកម្ពុជា ទទួលរងឥទ្ធិពលពីវិបត្តិ សេដ្ឋកិច្ចនៅលើពិភពលោក។
    យោងតាមគេហទំព័ររបស់សាលារាជ ធានីភ្នំពេញ ដែលចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១២នេះ បានឲ្យដឹងថា កាល ពីពេលកន្លងទៅថ្មីៗនេះ ប្រតិភូជប៉ុនដឹក នាំដោយ លោក Kazutoshi FUKUDA ប្រធានគ្រប់គ្រងក្រុមហ៊ុន Kyosan Electric Mfg Co., Ltd. និង លោក Yasuyoshi MUGIYA ប្រធានគ្រប់គ្រង ជាន់ខ្ពស់ក្រុម ហ៊ុន Toshiba Corporation បានចូលជួប ពិភាក្សាការងារជាមួយលោក កែប ជុតិមា អភិបាលរាជ ធានីភ្នំពេញ ដើម្បីបង្ហាញពី ឧបករណ៍សម្ភារៈដែលប្រកបដោយបច្ចេក វិទ្យាទំនើបសម្រាប់បំពាក់ទៅលើប្រព័ន្ធ សញ្ញាចរាចរណ៍ ដើម្បីសម្រួលដល់ការកាត់ បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ពិសេសកាត់ បន្ថយនូវផល ប៉ះពាល់បរិស្ថាន ដែលទទួលរងពីឧស្ម័នផ្ទះកញ្ចក់បង្កឡើង ដោយកំណើនយានជំនិះកាន់តែច្រើន ឡើងៗនោះ។
    លោក Kazutoshi FUKUDA បានបង្ហាញ អំពីបច្ចេកវិទ្យាថ្មី នៃការបង្កើតឱ្យមានរថ ភ្លើងខ្សែកាបរត់តាមថ្នល់ និងដី អាចកាត់ បន្ថយនូវការបំពុលបរិស្ថានក្នុងទីក្រុង បាន មួយកម្រិតធំ តាមរយៈរថភ្លើងប្រើដោយថ្ម សាកជំនួសការប្រើប្រាស់ប្រេងឥន្ទនៈ មាន លក្ខណៈពិសេសដោយសារមានប្រព័ន្ធផ្តុំ ភ្លើង ដែលអាចបង្កើត ថាមពល ដោយខ្លួន ឯង នៅពេលប្រតិបត្តិមានប្រព័ន្ធអាគុយ ប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ដើរ ដោយប្រព័ន្ធថាមពលព្រះអាទិត្យទៀតផង។ ជាមួយគ្នានេះ ប្រធានគ្រប់គ្រងជាន់ខ្ពស់ ក្រុមហ៊ុន Toshiba Corporation បញ្ជាក់ ថា ទន្ទឹមនឹងការកាត់បន្ថយការកកស្ទះ ប្រព័ន្ធ ភ្លើងសញ្ញាចរាចរណ៍ ក៏ចាំបាច់ក្នុងការរួម ចំណែកយ៉ាងសំខាន់ ទើបក្រុមហ៊ុន Toshiba បានបង្កើតបច្ចេកវិទ្យាថ្មីមួយបន្ថែមទៀត គឺការបំពាក់នូវប្រព័ន្ធ គ្រប់គ្រងភ្លើងសញ្ញា ចរាចរណ៍ ដែលឧបករណ៍នេះ អាចកំណត់ រយៈពេលនៃការចេញដំណើរប្រកបដោយ ការគណនាច្បាស់លាស់ និងពិសេសត្រង់ ថា នៅពេលដែលចរាចរកន្លែងណាមួយ កំពុងមមាញឹកភ្លើងសញ្ញា ចរាចរណ៍អាចដឹង និងផ្តល់ព័ត៌មានដល់ប្រព័ន្ធគ្រប់គ្រងមេ ដោយស្វ័យប្រវត្តិ ទៀតផង ហើយភាគីជប៉ុន អាចជួយបាន ប្រសិនបើសាលារាជធានី ភ្នំពេញត្រូវការ។
    លោក កែប ជុតិមា អភិបាលរាជធានី ភ្នំពេញ បានសម្តែងនូវការកោតសរសើរ ដល់បច្ចេកទេសទំនើបថ្មី របស់ប្រតិភូជប៉ុន ស្របពេលដែលរាជធានីភ្នំពេញ បាននឹង កំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងជួបប្រទះ បញ្ហាកកស្ទះចរាចរណ៍ ដែលចាំបាច់ត្រូវ ដោះស្រាយជាបន្ទាន់។ ទន្ទឹមនេះសាលា រាជធានីភ្នំពេញ ជាមួយនឹងគម្រោងកិច្ចសហ ប្រតិបត្តិការលើគម្រោងដឹកជញ្ជូនសាធារណៈ គឺគ្រោងនឹងដាក់រថភ្លើងលើថ្នល់ (Tram way) ចាប់ពីទល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញរហូតដល់ទីតាំងសក្យមុនី ចេតិយ្យបច្ចុប្បន្ន ដែលគម្រោងនេះត្រូវបាន ទទួលការគាំទ្រយ៉ាងខ្លំាងពីសំណាក់រដ្ឋា ភិបាលបារាំង ដែលមានក្រុមហ៊ុន Systra របស់បារាំង និងបានចុះ MOU រួចហើយ។
    លោក បានស្នើឱ្យភាគីជប៉ុនចូលរួមដាក់ ពាក្យជាផ្លូវការ ដើម្បីចូលរួមកិច្ចសហប្រតិ បត្តិការ ជាមួយគ្នាទៅលើ គម្រោងទាំងនេះ ផងដែរ៕​ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.