ក្រុមហ៊ុន អ៊ីនថែល បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ នេះថា នៅក្នុងឆ្នាំ២០១១ ក្រុមហ៊ុនរកបានប្រាក់ ចំណូលកើនឡើង បើទោះបីជានៅក្នុងត្រីមាសទី៤ កន្លងមកនេះតួលេខបង្ហាញថា ធ្លាក់ចុះបន្ដិចក៏ដោយ និងមានបញ្ហាកើត ឡើងខណៈដែលប្រទេសថៃរងគ្រោះ ដោយសារទឹកជំនន់ធ្ងន់ធ្ងរកន្លងមកក្ដី ។
ក្រុមហ៊ុនបានឱ្យដឹងថា ប្រាក់ចំណូលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើង លើកលែងតែនៅ ក្នុងប្រទេសជប៉ុន នៅអាមេរិក និងនៅប្លុកអឺរ៉ុប ។
អ៊ីនថែល បានឱ្យដឹងទៀតថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង២៤ភាគរយ ស្មើនឹង៥៤,០ពាន់លាន ដុល្លារ គិតក្នុងរយៈពេល១២ខែរហូតមកដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១២ ។ រីឯប្រាក់ចំណូលដុលបានកើនឡើង ១២,៩ ភាគ រយ ស្មើនឹង១២,៩ពាន់លានដុល្លារ ។ចំណែកចំណូលហ៊ុនរបស់ក្រុមហ៊ុន នេះក៏បានកើនឡើង ១៩ភាគរយ ស្មើនឹង២,៣៩ដុល្លារ ។
អ៊ីនថែល បានបន្ដថា ប្រាក់ចំណូលបានកើនឡើងជាបន្ដបន្ទាប់ ពិសេសគិតក្នុងអំឡុងពេលដើមឆ្នាំ ដោយសារការ លក់ “wireless ” មាន McAfee និង Infineon ។ ក្រុមហ៊ុនបាននិយាយថា មិនរាប់បញ្ចូល ទាំងប្រាក់ចំណូលដុល កើនឡើង១៥,៦ភាគរយឡើយ ។
លោក ស្ដាស៊ី ស្មីត “Stacy Smith” ប្រធានហិរញ្ញវត្ថុក្រុមហ៊ុនខាងលើ បានលើកឡើងថា ក្រុមហ៊ុនរំពឹងថា “ប្រាក់ ចំណូលកើនឡើងគួរកត់សម្គាល់” ។ សម្រាប់ឆ្នាំនេះនឹងកើនឡើងបន្ថែមទៀត ៕ source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.