សំណើច​ក្អាកក្អាយ​ផ្តល់​អំណោយផល​ល្អ ៦ យ៉ាង​ដល់​សុខភាព

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:

  • តាម​ការស្រាវជ្រាវ​បាន​រកឃើញថា សំណើច​ក្អាកក្អាយ​មាន​អំណោយផល​ល្អ​ដល់​សុខភាព ៦ យ៉ាង ៖
    ១. សំណើច​ជា​ឱសថ​បំបាត់​ការឈឺ​ចុកចាប់ : នៅពេលដែល​លោកអ្នក​ផ្ទុះសំណើច​ម្តងៗ សារធាតុ​នៃ​ភាពសប្បាយ​រីករាយ នៅក្នុង​ខួរក្បាល​អាច​សាយភាយ ។ សារធាតុ​គីមី​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត ក្នុងការ​បំបាត់​ការឈឺ​ចុកចាប់ ។ ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​រោគ​ឈឺសន្លាក់​ឆ្អឹង ឬ​រោគ​រលាក​សន្លាក់ឆ្អឹង គួរ​សើច​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺ​ចុកចាប់ ។
    ២. ដុតបំផ្លាញ​កាឡូរី​ជួយ​ដល់​ការ​សម្រក​ទម្ងន់ : ការ​ផ្ទុះសំណើច​ក្អាកក្អាយ​ជា​វិធី​ដ៏​ល្អ ក្នុង​ការរក្សា​ដងខ្លួន​ឲ្យ​មាន​រាង​រៀវ​តូច​ស្តើង ។ អ្នកស្រាវជ្រាវ​ជនជាតិ​អាល្លឺម៉ង់​បាន​រកឃើញថា ការ​ផ្ទុះសំណើច​ក្អាកក្អាយ​រយៈពេល​ពី ១០ ទៅ ១៥ នាទី អាច​បង្កើន​ការបាត់បង់​បរិមាណ​ថាមពល ធ្វើ​ឲ្យ​ចង្វាក់បេះដូង​លោត​ញាប់ និង​ដុតបំផ្លាញ​បរិមាណ​ថាមពល​កាឡូរី​ទៀតផង ។
    ៣. ការបង្កើន​ភាពស៊ាំ​ជំងឺ : ការ​ផ្ទុះសំណើច​ក្អាកក្អាយ​ជួយ​បង្កើន​គ្រាប់​ឈាមស​នៅក្នុង​រាងកាយ ដែល​អាច​ជំរុញ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​មាន​ថាមពល​ខ្លាំងក្លា និង​អាច​ប្រឆាំង​ទៅនឹង​មេរោគ​គ្រប់​ប្រភេទ​ទៀតផង ។ ក្រៅពីនេះ ការ​សើច​ក៏​អាចជួយ​ដល់​ចរន្តឈាម​រត់​បង្កើនល្បឿន ក្នុង​ការដុត​រំលាយ​អាហារ​នៅក្នុង​រាងកាយ ដែល​អាចធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ភ្លឺ​ថ្លា ។
    ៤. ធ្វើ​ឲ្យ​បេះដូង​កាន់តែ​រឹងមាំ : ការស្រាវជ្រាវ​បានបង្ហាញ​ឲ្យ​ឃើញថា អ្នក​ដែល​ចូលចិត្ត​និយាយ​លេងសើច​ជាមួយ​មនុស្ស​ផង​ទាំងឡាយ អត្រា​នៃ​ការកើត​ជំងឺ​សរសៃឈាម​បេះដូង​មាន​កម្រិត​ទាប ដោយសារតែ​ការ​សើច​អាចធ្វើ​ឲ្យ​ចរន្តឈាម​រត់ កាន់តែ​ល្អប្រសើរ​ឡើង ។ ម្យ៉ាងទៀត​ក្នុងពេលដែល​ចរន្តឈាម​រត់​បាន​ស្រួល គឺអាច​ចៀសវាង​ការប្រមូលផ្តុំ​នូវ​ធាតុ​ដែល​អាច​បំផ្លាញ​សុខភាព ដូច្នេះហើយ​ទើប​អាច​កាត់បន្ថយ​ការគំរាមកំហែង​ដល់​សរសៃឈាម និង​អាច​កាត់បន្ថយ​អត្រា​នៃ​ការកើត​ជំងឺ​បេះដូង ។
    ៥. សើច​អាចជួយ​ដល់​ការឡើង​មុខតំណែង : ការ​សើច ញញឹម​អាចធ្វើ​ឲ្យ​គេ​មើលទៅ​ហាក់ដូច​ជាមាន​កម្លាំង​ទាក់ទាញ មាន​ទំនាក់ទំនង​ល្អ​ប្រពៃ​នៅក្នុង​សង្គម ពោរពេញ​ទៅដោយ​ការជឿជាក់​លើ​ខ្លួនឯង ព្រមទាំង​អាច​ជំរុញ​ដល់​ការឡើង​យស​សក្តិ​ទៀតផង ។ ម្យ៉ាងទៀត អាចធ្វើ​ឲ្យ​មនុស្ស​ផង​ទាំងឡាយ​មានចិត្ត​អង់អាច​ក្លាហាន ជម្នះ​បាន​នូវ​បញ្ហាលំបាកៗ ។ ចំណែក​អ្នក​ដែល​ចូលចិត្ត​សើច​ងាយ​នឹង​ទទួលបាន​ការដំឡើង​មុខងារ​ទៀតផង ។
    ៦. បណ្តេញ​សម្ពាធ : មនុស្ស​ម្នាក់​នៅពេល​ផ្ទុះសំណើច​ក្អាកក្អាយ​ម្តងៗ អាច​បំបាត់​ទឹកមុខ​ក្រៀមក្រំ និង​បណ្តេញ​កម្លាំង​សម្ពាធ​ចេញ​អស់ពី​រាងកាយ ។ ម្យ៉ាងទៀត​ការបង្ខំចិត្ត​សើច​ទទួលទាន​បាន នូវ​ប្រសិទ្ធភាព​ខាងលើ​នេះដែរ ។
    ផលវិបាក​ខ្លះៗ​នៃ​ការ​ផ្ទុះសំណើច​ក្អាកក្អាយ 
    ការ​ផ្ទុះសំណើច​ក្អាកក្អាយ​ក៏ត្រូវ​មាន​កម្រិត​ដែរ ដូចជា​អ្នកជំងឺ​លើសឈាម នៅពេល​ផ្ទុះសំណើច​ក្អាកក្អាយ អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​យ៉ាង​ឆាប់រហ័ស បង្ក​ឲ្យ​ខួរក្បាល​កើត​ជំងឺ​ដំណើរ​ចេញឈាម និង​ជំងឺ​រអាក់រអួល​នៃ​ខួរក្បាល​… ។​ល​។
    រីឯ​អ្នក​ដែល​ទើបតែ​សះស្បើយ​ពី​ជំងឺ នៅពេល​ផ្ទុះសំណើច​អាច​បណ្តាល​ឲ្យ​ស្ថានភាព​ជំងឺ​រើ​ឡើងវិញ ។ ក្រៅពីនោះ​នៅពេល​ទទួលទាន​អាហារ ឬ​ផឹកទឹក​ភេសជ្ជៈ​ផ្សេងៗ ហើយ​ផ្ទុះសំណើច​ក្អាកក្អាយ​អាចធ្វើ​ឲ្យ​អាហារ ឬ​ទឹកធ្លាក់​ចូលក្នុង​បំពង់ខ្យល់ បណ្តាល​ឲ្យ​ឈ្លក់ និង​ក្អក​ខ្លាំងៗ ឬ​ស្ទះដង្ហើម​ទៀតផង ។ ចំពោះ​អ្នកជំងឺ​ដែល​ទើបតែ​បានធ្វើ​វះកាត់ ជាពិសេស​ធ្វើការ​វះកាត់​នៅត្រង់​ម្តុំ​ចំណុចដើម​ទ្រូង ក៏​ត្រូវតែ​កាត់បន្ថយ​ការ​សើច​ក្អាកក្អាយ​ទើប​ជាការ​ល្អប្រសើរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.