ស្រវឹងធ្លាក់​ភ្នែក​បោះពួយ​​ម៉ូតូទៅ​បុក​​រថយន្ត​ដឹក​សាំង​​ដែល​ចត​​ស្ងៀម​​សន្លប់​បាត់​​មាត់​ឈឹង

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹង​ម្នាក់​អាយុ​​ប្រហែល​២៧ឆ្នាំ ​បាន​បោះពួយ​​ម៉ូតូសង់​កូរ៉េ​ពណ៌​ក្រហម ​​ទៅ​បុក​រថយន្ត​ដឹក​​សាំង​មួយ​គ្រឿង​ ​កំពុងឈប់​​ស្ងៀម​នៅតាម​​ចិញ្ចើម​​​ផ្លូវ​បណ្តាល​ឱ្យ​សន្លប់​បាត់​មាត់​ឈឹង​​ ឯ​រថយន្ត​ដឹក​ប្រេង​សាំង​​ក៏បើក​រត់​បាត់​ស្រមោល ។ ហេតុ​ការណ៍​នេះ​​កើតឡើង​​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​​រសៀល​ថ្ងៃទី​​២២ មករា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ  ។
    យោង​តាម​​​សម្តី​សាក្សី​​​ដែល​ឃើញ​ហេតុ​ការណ៍​​នេះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​មាន​​រថយន្តរ​ដឹក​ប្រេង​សាំង​​មួយ​គ្រឿង​បាន​​ឈប់​នៅ​តាម​បណ្តោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ ​ដើម្បី​​បត់​ជើង​តូច​​ ខណៈនោះ​ក៏​មាន​ម៉ូតូ​សង់​​កូរ៉េ​ពណ៌ ក្រហម មួយ​គ្រឿង​​​បើកបរ​ដោយ​ប​ុរស​ស្រវឹង​ម្នាក់​​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​បោះពួយ​​យ៉ាង​លឿន​ពីត្បូង​​ទៅ​ជើង​​ទៅ​បុ​ក​គូទរថយន្ត​​ខាង​លើ​​​ បណ្តាល​ឱ្យ​ម្ចាស់​​ម៉ូតូ​សន្លប់​បាត់​មាត់​ឈឹង​ប្រហែល​ជាង​១៥​នាទី ឯ​​ម្ចាស់​រថយន្ត​​​ឃើញ​​​​ដូច​នេះ​ក៏​បាន​​​​បើក​រថយន្ត​រត់​គេច​បាត់​ស្រមោល​​ដែរ។
    ឃើញ​សន្លប់​​​បាត់​មាត់​ឈឹង​ដូច​នេះ​​ប្រជា​ពល​រដ្ឋ​នៅ​ជិតៗ​នោះក៏​ជួយ​សង្គ្រោះ​​ដើម្បី​ឱ្យ​ដឹង​​ខ្លួន​​។ ១៥​នាទី​ក្រោយ​​មក​​ជន​រង​គ្រោះ​​បាន​ដឹង​ខ្លួន ហើយ​លើក​ម៉ូតូ​​ជិះ​​ទៅ​បាត់៕​ ប្រភព
    នៅកន្លែងកើតហេតុ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.